​អភិបាលរង​ខេត្ត​ចូលរួម​ក្នុង​”​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨”

669
ចែករម្លែក

​ដោយៈ​ប៊ុន​ណាត​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នៅ​ទីលាន​នាគ​សន្តិភាព​លោក​បណ្ឌិត​ប៊ុត​គឹមស៊ាន​អភិបាលរង​ខេត្ត​តំណាង​លោក​ងួន​រតនៈ​អភិបាលខេត្ត​មន្ត្រី​សាលាខេត្ត​និង​អ្នកចូលរួម​សរុប​ជាង​៣០០​នាក់​បាន​ប្រារព្វ​”​ទិវា​អនាម័យ​បរិស្ថាន​ជាតិ​២៣​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ក្រោម​ប្រធានបទ​”​រួមគ្នា​ដើម្បី​បរិស្ថាន​ស្អាត ។​

​លោក​បណ្ឌិត​ប៊ុត​គឹមស៊ាន​អភិបាលរង​ខេត្ត​តំណាង​លោក​ងួន​រតនៈ​អភិបាលខេត្ត​មានប្រសាសន៍ថា​ការរៀបចំ​ពិធី​នេះ​ឡើង​មាន​គោលបំណង​បណ្តុះ​គំនិត​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ស្រលាញ់​បរិស្ថាន​។​ធ្វើ​ឲ្យ​បរិស្ថាន​ស្អាត​គ្មាន​សំរាម​ពាស​វាស​វាល​ពាសកាល​ប​ណ្តុះ​គំនិត​ស្មារតី​ឲ្យ​មហាជន​ទូទៅ​មានការ​យល់ដឹង​និង​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​។​ដើម្បី​លើកកម្ពស់​សោភ័ណភាព​អនាម័យ​ផាសុខភាព​ជា​កន្លែង​ដែល​ចង់​រស់នៅ​ទាំង​អង្គភាព​រដ្ឋ​វិស័យ​ឯកជន​ទូទៅ​ដែលជា​ការរួមចំណែក​ក្នុង​អភិវឌ្ឍ​សេដ្ឋ​ជាតិ​ផងដែរ​។​

​ពិសេស​ស្រប​ពេលដែល​រដ្ឋបាលខេត្ត​បាត់ដំបង​បាន​នឹង​កំពុង​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​រួមទាំង​ការកែលម្អ​សោភ័ណភាព​នៅ​ទី​រួម​ខេត្ត​និង​គ្រប់​ទីកន្លែង​ដើម្បី​ចូល​រូ​ម​ប្រឡងប្រណាំង​។​ទីក្រុង​ស្អាត​នាពេល​ខាងមុខនេះ​ដើម្បី​ដណ្តើម​ឱ្យបាន​លេខ​១​ផ្ការំដួល​បី​ទង​ជា​បន្តទៀត​បើ​មិន​ខិតខំ​ប្រឹងប្រែង​ទេ​ខេត្ត​ដទៃទៀត​គេ​នឹង​ដណ្តើមយក​ដំណែង​ជាមិនខាន​។​

​បន្តម​កបាន​បែង​ចែកជា​ក្រុម​ដើរ​ធ្វើ​អនាម័យ​ប្រមូល​សំរាម​នៅ​ត្រើយ​ខាងលិច​ស្ទឹង​និង​ខាងកើត​ស្ទឹង​សង្កែ​និង​បន្ត​ទៅធ្វើ​អនាម័យ​នៅតាម​អង្គភាព​នីមួយៗ​និង​នៅតាម​មូលដ្ឋាន​របស់ខ្លួន​៕S/


​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម