មុន្នី​ម៉ូ​នី​តា​អបអរ​ខួបកំណើត​ឆ្នាំនេះ​ទទួល​ការ​រាប់អាន​ពី​រៀមច្បង​តារា​ល្បីៗ​ជាច្រើន​

1501
ចែករម្លែក
  • 12
    Shares

​ដោយៈ​បូ​រិ​ន​/​ភ្នំពេញៈ​កញ្ញា​មុន្នី​ម៉ូ​នី​តា​ដែលជា​តារា​សម្តែង​និង​តារា​ម៉ូ​ដែល​វ័យក្មេង​ទើបតែ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បានជា​១​ឆ្នាំ​នោះ បាន​ប្រារព្ធ​ពិធី​ខួបកំណើត​របស់ខ្លួន ដោយមាន​វត្តមាន​អ្នកសិល្បៈ ហើយ​ជាពិសេស​រាមច្បង​សិល្បៈ​ដែលជា​តារា​ល្បីៗ​ជាច្រើន​ក៏​មក​ចូលរួម​មិនតិច​ដែរ ។

​រាង​ខ្ពង់​ហើយ​ស្រស់ស្អាត​ទៀត​កញ្ញា​មុន្នី​ម៉ូ​នី​តា​បាន​ចំណាយលុយ​យ៉ាងច្រើន​សម្រាប់​ឆ្នាំនេះ​ធ្វើ​ខួបកំណើត​ធំ​ម្តង​ដោយបាន​អញ្ជើញ​អ្នកសិល្បៈ​ជាច្រើន​នាក់ ហើយ​ជាពិសេស​វត្តមាន​រៀមច្បង​សិល្បៈ ដូចជា អ្នកនាង ច​ន ច័ន្ទ​លក្ខណា ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ លោក អ៊ឹម ជីវ៉ា​។ អ្នកនាង ញឹម ចាន់ថន អ្នកនាង ស៊ឹម ថៃ​ណា លោក ម៉េង ប៊ុន​ឡូ លោក យ៉ែម សំ​អូន និង​វត្តមាន​តារា​ល្បី​ជាច្រើន​នា​កទៀត​។

​មុន្នី​ម៉ូ​នី​តា​អបអរ​ខួបកំណើត​ឆ្នាំនេះ​ទទួល​ការ​រាប់អាន​ពី​រៀមច្បង​តារា​ល្បីៗ​ជាច្រើន

កម្មវិធី​ខួបកំណើត​ឆ្នាំនេះ កញ្ញា មុន្នី ម៉ូ​នី​តា ត្រូវបាន​រាមច្បង​សិល្បៈ​មក​ចូលរួម​និង​ជូនពរ​ជាច្រើន ខណៈ​តារា​ស្រី​រូបនេះ​ទើប​ប្រឡូក​ក្នុង​សិល្បៈ​បានតែ​ជាង​១​ឆ្នាំ​សោះ​។​ខួបកំណើត​ឆ្នាំំ​នេះ​ប្លែក​ដោយសារតែ​កញ្ញា​មុន្នី​ម៉ូ​នី​តា​បែរជា​គ្រង​ឈុត​បុរាណ​មក​ទទួលភ្ញៀវ​និង​មក​អបអរ​ជាមួយ​ភ្ញៀវ​តាម​តុ​ធ្វើឱ្យ​អ្នកចូលរួម​មានការ​ចាប់​អារម្មណ៍​និង​ភ្ញាក់ផ្អើល​ផងដែរ​។

​សូមបញ្ជាក់ថា​កញ្ញា​មុន្នី​ម៉ូ​នី​តា​ចូលប្រឡូក​វិស័យ​សិល្បៈ​ចាប់តាំងពី​ឆ្នាំ​២០១៧​ដោយ​នាង​ផ្តើមចេញពី​កម្មវិធី​ប្រឡង​បរ​វក​ញ្ញា​MissGrandCambodia2017​ទទួលបាន​ជាប់​ជ័យលាភី​លេខ​២​។​ក្រោយមក​នាង​ក្លាយជា​តារា​បង្ហាញ​ម៉ូត ដែលមាន​ទីផ្សារការងា​រ​ច្រើន និង ទទួល​ការសរសើរ​ជា​តារា​ស្រី​រូប​ស្រស់ស្អាត សម្រាប់​ការថត​ស្ព​ត និង ការបង្ហាញ​ម៉ូត​ជាច្រើន​។ សម្រាប់​ទីផ្សារ​ភាពយន្ត​វិញ​ភាព តារា​ស្រី​រូបនេះ ក៏​កំពុងតែ​ទទួល​ការងារ​សម្តែង​ជា​បន្តបន្ទាប់ សម្រាប់​រឿង​ដុំ​និង​រឿង​ភាគ​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម