រដ្ឋបាល​រាជធានី​សិក្សា​លទ្ធភាព​សង់រោង​ចក្រ​កែច្នៃ​សំរាម​ជា​ថាមពល​អគ្គិសនី​

1371
ចែករម្លែក

.សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​១​ថ្ងៃ​ជាង​២០០០​តោន​

(​ភ្នំពេញ​)៖​ប្រឈម​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​១​ថ្ងៃ​ជាង​២០០០​តោន​ ​រដ្ឋបាល​រាជធានី​សិក្សា​លទ្ធភាព​សង់រោង​ចក្រ​កែច្នៃ​សំរាម​ជា​ថាមពល​អគ្គិសនី​មួយ​នៅក្នុង​ខណ្ឌដង្កោ​ស្រប​ពេលដែល​ទីលាន​ចាក់​សម្រាប់​មួយ​នេះ​សំរាម​គរ​ឡើង​ដូច​ភ្នំ ដោយ​ក្នុង​មួយថ្ងៃៗ​សម្រាម​ត្រូវបាន​ដឹក​​បញ្ជូនទៅ​ចាក់​នៅ​ទីតាំង​នេះ​រាប់រយ​តោន​ក្នុង​មួយថ្ងៃៗ​។​
​ ​
​មន្ត្រីរដ្ឋបាល​រាជធានី​បានឱ្យដឹងថា​ដើម្បី​ដំណើរការ​នៃ​គម្រោង​នេះ​ទទួលបាន​ជោគជ័យ​កាលពី​ព្រឹក ថ្ងៃទី​០៧ សីហា ២០១៧​លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ បាន​ដឹក​ក្រុមការងារ​ទីចាត់ការ​គ្រប់គ្រង​សំណល់​និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ចុះ​ពិនិត្យ​ទីតាំង​និង​ប្រតិបត្តិការ​ទុកដាក់​សំរាម​នៅ​ទីលាន​ចាក់សំរាម​ដង្កោ​ក្នុង​គោលបំណង​សិក្សា​អំពី​លទ្ធភាព​ក្នុងការ​សាងសង់​រោងចក្រ​កែច្នៃ​សំរាម​ជា​ថាមពល​អគ្គិសនី​។​
​ ​
​ក្នុងន័យនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ជំរុញ​យ៉ាងខ្លាំង​លើ​ការងារ​គ្រប់គ្រង​សំរាម ទាំង​ការសំអាត ប្រមូល ដឹកជញ្ជូន​និង​កែច្នៃ​ដើម្បី​​បង្កើន​នូវ​សោភ័ណភាព​បរិស្ថាន​ទីក្រុង និង​កាត់បន្ថយ​បរិមាណ ការទាញយក​អត្ថប្រយោជន៍​ពី​សំរាម​តាមរយៈ​គម្រោង​កែច្នៃ​សំរាម​ជា​សរីរាង្គ ការទាញយក​ហ្គាស និង​ការផលិត​ថាមពល​អគ្គិសនី​ជាដើម​។

​យោងតាម​តួលេខ ៦​ខែ​ដើមឆ្នាំ​២០១៧​នេះ បរិមាណ​មាន​កើនឡើង​គិត​ជា​មធ្យម ២.៣០០​តោន​/១​ថ្ងៃ​៕​ដោយៈ​រ៉ា​ម៉ន​/sn