​ឃើញ​សព​មនុស្ស​ម្នាក់​ត្រូវគេ​ច្រក​បាវ​យក​បោះចោល​នៅក្នុង​ដី​ឡូ​តិ៍​មួយកន្លែង​

916
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​២៨​ខែ​វិឆ្ឆិកា​ឆ្នាំ​២០១៨​នេះ​ប្រទះឃើញ​គ្រោងឆ្អឹង​សព​មនុស្ស​ម្នាក់​ត្រូវបាន​គេ​សម្លាប់​កាត់​មួយ​កំណាត់​ច្រក​បាវ​យកទៅ​បោះចោល​នៅក្នុង​ដី​ឡូ​តិ៍​មួយកន្លែង​រហូតដល់​ស្អុយរលួយ​នៅសល់តែ​គ្រោងឆ្អឹង​។​ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅ​ចំណុច​ដីឡូត៍​មួយកន្លែង ចម្ងាយ​ប្រមាណ​ជិត​២០០​ម៉ែត្រ ពី​ផ្លូវ​ទំនប់​កប់​ស្រូវ ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ​។​

​សព​មួយ​កំណាត់​នោះ​ពុំ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ​មាន​លក្ខណៈ​ហើម​ស្អុយរលួយ​នៅសល់តែ​គ្រោងឆ្អឹង​។​តាម​នគរបាល​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​មាន​បុរស​ជា​កម្មករសំណង់​ម្នាក់​បានធ្វើ​ដំណើរ​ទៅ​បត់ជើង​ក៏បាន​ប្រទះឃើញ​សព​ស្អុយរ​លួច សល់​តែ​គ្រោងឆ្អឹង​ក៏​រាយការណ៍ ប្រាប់​នគរបាល​ដើម្បី​ចុះ​ត្រួត​ពិ​ត្យ​ហើយ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ឡើង​។​

​តាម​ព័ត៌មាន​ឱ្យដឹងថា​សព​ត្រូវបាន​គេ​កាត់​ជា​ពីរ​កំណាត់​ហើយ​យក​មួយ​កំណាត់​ផ្នែក​ខាង​ក្បាល​ច្រក​ថង់​យកទៅ​បោះ​ក្បែរ​គំនរ​សំរាម​ក្នុង​ដីឡូត៍​នោះ​។​សព​ត្រូវបាន​ឃាត​.​ក​ច្រក​ថង់​ខ្មៅ​រុំ​ស្គុ​ត​ក្បាល រួច​ច្រក​ក្នុង​ថង់​ដាក់​ខោអាវ​រលួយ​សល់​តែ​គ្រោង​ឆ្លឹ​ង ។​តាម​នគរបាល​បានឱ្យដឹងថា សព​ជាម​នុស្ស ប្រុស​ហើយ​ត្រូវបាន​ឃាត​.​ក​សម្លាប់​នៅ​កន្លែង​ណាមួយ​ហើយ​កាត់​យក​មួយ​កំណាត់​ផ្នែក​ខាង​ក្បាល​ច្រក​ថង់​រុំ​ស្កុ​ត​ក្បាល​យកទៅ​បោះចោល​។​តាម​នគរបាល​បានឱ្យដឹងថា​សព​អាច​ស្លាប់​រយៈពេល​ប្រមាណ​មួយខែ​មកហើយ ៕S/​

​ឃើញ​សព​មនុស្ស​ម្នាក់​ត្រូវគេ​ច្រក​បាវ​យក​បោះចោល​នៅក្នុង​ដី​ឡូ​តិ៍​មួយកន្លែង​

ទីតាំងផ្សាយពាណិជ្ជកម្ម