បញ្ជូន​ជនសង្ស័យ​បីនាក់​ទៅ​សាលាដំបូង​ខេត្ត​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

1055
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: កម្លាំង​ការិយាល័យ​ប្រឆាំង​ញៀន​ខេត្ត កាលពី​រសៀល​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨ បាន​បញ្ជូន​ជនសង្ស័យ​បីនាក់ ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​។ ជនសង្ស័យ​ទាំងបី​នាក់​នេះ ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការ​ស្រុក​សង្កែ សហការ​ជាមួយ​កម្លាំង​ផ្នែក​យុត្តិធម៌​ស្រុក​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ព្រឹក​និង​រសៀល​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​៣៤ ភូមិ​បោះ​ពោធិ​ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួន​។​

​លោក​វរសេនីយ៍ទោ ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បានឱ្យដឹងថា ជនសង្ស័យ​ប្រុស​ទាំងបី​នាក់ មាន​១.​ឈ្មោះ ឈន លួ​ន នៅ​ភូមិ​បោះ​ពោធិ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​(ICE) ចំនួន​៤​ថង់​ទម្ងន់​២,២៨​ក្រាម​(​ទាំង​សម្បក​) ទូរស័ព្ទដៃ​២​គ្រឿង​ដុំ​សាក​១ លុយ​ខ្មែរ​២០១.០០០​រៀល និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយចំនួន​។ ក្រោយ​ការសាកសួរ​ឈ្មោះ ឆន លួ​ន រួចមក និង​មានការ​អនុញ្ញាត​ពី​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កម្លាំង​សរុប​បាន​បន្ត​ចុះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​ទៀត​មានឈ្មោះ យ៉ែម ស៊ី​ធុល អាយុ​៣៤​ឆ្នាំ​(​ជា​កូនដៃ​លក់​ឱ្យឈ្មោះ​ឆន លួ​ន​) និង​ឈ្មោះ យ៉ា​ម ជឿន​ហៅ​ខ្ជាយ អាយុ​២៨​ឆ្នាំ នៅ​ភូមិ ឃុំ​ជាមួយគ្នា​ជា​អ្នកប្រើប្រាស៎​គ្រឿងញៀន​។ សមត្ថកិច្ច​បាន​ដកហូត​បាន​ទូរស័ព្ទដៃ​៥​គ្រឿង ខូច​២​គ្រឿង លុយ​៩០០​រៀល និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​លោកនាយ​ការិយាល័យ​បាន​បញ្ជាក់ថា ក្រោយពេល​ជនសង្ស័យ​ទាំងបី​នាក់​ឆ្លើយ​សារភាព​រួចមក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន បាប​បញ្ជា​ឱ្យ​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំងបី​នាក់ និង​វត្ថុតាង​មួយចំនួន​ទៅ​សាលាដំបូង​ចាត់ការ​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម