​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាល​មនុស្ស​ម្នាក់​ស្លាប់​នៅ​ក្រុង​ច្បារមន​

637
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​បុក​ជា​មូ​យ​ម៉ូតូ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​៤៩​និង​៥០​ស្ថិត​ក្នុ​ភូមិ​ព្រៃ​ស្លឹក​សង្កាត់​ច្បារមន​ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ក្រុង​ច្បារមន​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ឈ្មោះ​អ៊ុក​ផេង​ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ​រស់នៅ​ភូមិ​ជើង​ក្តី​ឃុំ​ធម្មតា​អរ​ស្រុក​សំរោង​ទង​។​ជិៈ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ​អេស​ពណ៌​​ខ្មៅ​ពាក់​ស្លាក​លេខ​ពោធិ៍សាត់​1B5578​បើកបរ​ម្នាក់ឯង​ពី​លិចទៅ​កើត​។​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បត់​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង​។​ត្រូវ​ម៉ូតូ​មួយ​គឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥​សេរី​២០១៦​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1H4048​បើកបរ​ពី​កើ​តទៅ​លិច​

​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បុក​ពេញទំហឹង​បណ្តាលឱ្យ​ជនរងគ្រោះ​បោក​ក្បាល​និង​ថ្នល់ជាតិ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​ប្រភព​បាន​បន្តថា​អ្នកបើកបរ​ម៉ូតូ​បង្ក​បាន​រត់គេចខ្លួន​បាត​ស្រមោល​។​​ក្រោយ​កើតហេតុ​មន្ត្រី​ជំនាញ​បានប្រគល​សព​ជនរងគ្រោះ​ឱ្យទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​វត្ថុតាង​ម៉ូតូ​ទាំងពីរ​គ្រឿង​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាល​មនុស្ស​ម្នាក់​ស្លាប់​នៅ​ក្រុង​ច្បារមន​

ទីតាំងផ្សាយពាណិជ្ជកម្ម