​ជិះ​ម៉ូតូឌុប​ធ្លាក់​ជង្ហុក​ដួល​បោក​ក្បាល​ស្លាប់​ម្នាក់​នឹង​របួសធ្ងន់​ម្នាក់​

793
ចែករម្លែក

ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​បុរស​ម្នា​ក់បាន​ស្លាប់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​ភ្លាមៗ​បន្ទាប់ពី​បានចេញ​ពី​ផឹកស៊ី​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​មិត្តភក្តិ​ត្រឡប់ទៅផ្ទះ​វិញ​ក៏បាន​ធ្លាក់​ជង្ហុក​ដួល​បោក​ក្បាល​។​​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​មុខ​ច្រកចូល បូ​រិ​ហ្គេ​ន​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​៥៩៨ ភូមិ​៤ ក្នុង​សង្កាត់​ច្រាំង​ជំ​រះ​១​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៨​ខែវិច្ឆិការ​ឆ្នាំ​២០១៨​។​

​ជនរងគ្រោះ​(​ស្លាប់​)​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ​ជា សុ​ភ័​ក្ត្រា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើការ​រោងចក្រ មាន​ស្រុកកំណើត ភូមិ​ព្រៃ​សំរោង ឃុំ​ទួល​ព្រិច ស្រុក​អង្ក​ស្នួល ខេត្តកណ្តាល​។​ចំណែក​ម្នាក់ទៀត​រួម​ដំណើរ​ជាមួយ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បណ្តោះអាសន្ន​រង់ចាំ​សាច់ញាតិ​យក​ឯកសារ​មក​ផ្ទៀងផ្ទាត់​ដើម្បី​យក​ត្រឡប់ទៅផ្ទះ​វិញ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម