​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​៤​នាក់​និង​គ្រឿងញៀន​នៅខណ្ឌទួលគោក

752
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំ​ពេញៈកម្លាំង​សមត្ថកិច្ច​ខណ្ឌទួលគោក​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​និង​ពង្រឹង​ច្បាប់​ចរាចរណ៍​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​និង​ថ្នាំញៀន​ពីរ​កញ្ចប់​តូច​។​កាល​ឃាត់ខ្លួន​បានធ្វើ​ឡើង ត្រង់ចំណុច​ខាងមុខ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី​តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​កាលពី​យប់ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនសង្ស័យ​ទីមួយ​មានឈ្មោះ សុខ ឃឿន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។​ឈ្មោះ បាន សុ​ភ័​ក្រ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជា​អ្នករត់​តុ​ស្នាក់នៅ​ជាមួយគ្នា​។​បានធ្វើ​ការដកហូត​ម៉ូតូ​មួយគ្រឿង​ម៉ាក ZOOMER-X ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​1FM-1111 រួមទាំង​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​មួយកញ្ចប់​តូច​។ ដោយឡែក​ជនសង្ស័យ​២​នាក់​ផ្សែង​ទៀត ដែល​ទី​១​មានឈ្មោះ ជា មែ​ង​លីន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។​ឈ្មោះ តឺ​ន រួន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ។​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​មួយកញ្ចប់​។

​ក្រោយពេល​កើតហេតុ​ជនសង្ស័យ​ទាំង​៤​នាក់​រួមទាំង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​នាំខ្លួន​យកទៅ​សាក​សួរនាំ​និង​កសាង​សំណុំរឿង​នៅឯ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​រង់ចាំ​ធ្វើការ​ចាត់​បន្ត​តាម​នីតិវិធី​ច្បាប់​៕S/​

​សមត្ថកិច្ច​ចាប់​ជនសង្ស័យ​៤​នាក់​និង​គ្រឿងញៀន​នៅខណ្ឌទួលគោក

ទីតាំងផ្សាយពាណិជ្ជកម្ម