កំពូល​សិស្ស​សងគុណ​គ្រូ​ដោយ​ការចាប់រំលោភ​បូក​

1740
ចែករម្លែក
  • 233
    Shares

​យុវជន​ឡើងក​ពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​ពង្រត់ និង​រំលោភ​បូក អតីត​គ្រូ​របស់ខ្លួន​ក្នុង​សហគមន៍​ជនបទ​មួយ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។​

​ស្ត្រី​រងគ្រោះ​ដែល​គេ​មិន​បញ្ចេញ​អត្តសញ្ញាណ​ប៉ុន្តែ​ដែល​គេ​ដឹងថា​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ មួយ​ជិត​ម៉ា​កេ​ន (Marken) ខេត្ត​លីម​ប៉ូ​ប៉ូ (Limpopo) ប្រទេស​អាហ្វ្រិក​ខាងត្បូង ត្រូវបាន​ជនល្មើស​ចាប់ពង្រត់​ពី​ផ្ទះ​របស់ខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ ទី​២៦ ខែវិច្ឆិកា​បន្ទាប់ពី​យុវជន ពីរ​នាក់​បាន​សម្រុកចូល​ផ្ទះ​របស់គាត់ ខណៈ​គាត់​កំពុង​ដេកលក់​។​

​គេ​ជឿថា ជនល្មើស​ទាំងពីរ​ដែល​មាន​អាយុ ១៨ ឆ្នាំ និង ២០ ឆ្នាំ​ស្ថិត​ក្នុងចំណោម​បក្ខពួក មួយក្រុម ដែល​បាន​ចាប់ចង​ជនរងគ្រោះ​បោះ​ចូល​ឃ្លុប​ក្រោយ​នៃ​រថយន្ត VW Polo របស់​ជនរងគ្រោះ​។ បន្ទាប់មក​ពួកគេ​បាន​រំលោភ​បូក​ស្ត្រី​រងគ្រោះ រួច​លើក​ទម្លាក់ចោល នៅ​គុម្ពោត​ព្រៃ​ក្បែរផ្លូវ ហើយ​ជិះ​រថយន្ត​របស់​ជនរ​ង​គ្រោះ​គេចខ្លួនបាត់​។

​ជា​សំណាងល្អ ប៉ូលិស​បាន​ប្រទះឃើញ​ជនរងគ្រោះ​ទាំង​ដៃ​ជាប់​ចំណង​ទាន់ពេលវេលា ហើយ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ ជនរងគ្រោះ​បានចេញ​ពី​មន្ទីរពេទ្យ​វិញ​កាលពីរ សៀ​ល​ថ្ងៃអាទិត្យ ចុង​សប្តាហ៍​កន្លងទៅ​។​

​អ្នកនាំពាក្យ​ប៉ូលិស​និយាយថា ជនសង្ស័យ​ជាម​នុស្ស​ស្គាល់គ្នា​ច្បាស់​ជាមួយ​ជនរងគ្រោះ ពោល​គឺជា​អតីត​សិស្ស និង​អ្នកជិតខាង​ហើយ​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បក្ខពួក​ដែល នៅ​សេសសល់​ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕ ប្រែ​សម្រួល​: ខុម​

ឧ​ត្ត​ម​សេនីយ​ឯក ណេ​កេ ឡេ​តវ៉ា​បា សរសើរ​ប៉ូលិស​ខេត្ត​លីម​ប៉ូ​ប៉ូ​ដែល​ដោះស្រាយ​ករណីនេះ បាន​ឆាប់រហ័ស (Teacher is kidnapped)

ទីតាំងផ្សាយពាណិជ្ជកម្ម