​ល្ខោនខោល​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​សម្តេច​តេ​ជោ​ស្នើ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​

2432
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​ល្ខោនខោល​គឺជា​បេតិកភណ្ឌ​ខ្មែរ​ទី​៥ ដែល​បានទទួល​ឋានៈ​ដ៏​ខ្ពង់ខ្ពស់ បន្ទាប់ពី​កា​រប​ញ្ជូ​ល​ប្រាសាទសំបូរព្រៃគុក​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ កន្លងទៅ ។​បេតិកភណ្ឌ​ផ្សេងទៀត ដែល​បា​នប​ញ្ជូ​ល​ក្នុង​បញ្ជី​សម្បត្តិ​វប្បធម៌​ពិភពលោក រួមមាន​ប្រាសាទអង្គរវត្ត នៅ​ឆ្នាំ​១៩៩២, របាំ​ក្បាច់បុរាណ​ខ្មែរ ឬ របាំ​ព្រះរាជ​ទ្រព្យ នៅ​ឆ្នាំ​២០០៣ និង ប្រសាទ​ព្រះវិហារ នៅ​ឆ្នាំ​២០០៨ ។

​ទន្ទឹមនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ផ្ញើ​សារ​ជូន​ចំពោះ​ជនរួមជាតិ​កម្ពុជា ដោយ​សម្តេច​មានប្រសាសន៍​ថា កា​រប​ញ្ជូ​ល ល្ខោនខោល ទៅក្នុង​បញ្ជី​អរូបី​នៃ​មនុស្សជាតិ នាពេលនេះ គឺ ជាការ​រួមចំណែក​ធ្វើឱ្យ​កេរ្តិ៍ឈ្មោះ​របស់​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​ល្បី​សុះសាយ​ជុំវិញ​ពិភពលោក​។​ជាមួយ​នោះបាន​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​តួអង្គ​កាន់តែ​លេចធ្លោ​ថែមទៀត នៅលើ​វេទិកា​បេតិកភណ្ឌ​ពិភពលោក ។

​សម្តេច​តេ​ជោ សំណូមពរ​ផងដែរ​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​ទាំងអស់ ចូលរួម​សហការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ ឱ្យបាន​ទូលំទូលាយ និង អធិកអធម​ជាទីបំផុត ។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មានប្រសាសន៍​បន្តថា ក្នុងឱកាស​ដ៏​មហាប្រសើរ​នេះ សម្តេច​តេ​ជោ សូម​ព្រះ​រាជានុញ្ញាត​សម្តែង​នូវ​អំណរ​ព្រះ​គុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ថ្វាយ​ព្រះករុណា​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​ព្រះអង្គ​តែងតែ​ប្រោស​ប្រទាន​នូវ​ការគាំទ្រ​ដ៏​ពេញទំហឹង​ជានិច្ច​ចំពោះ​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ដើម្បី​បុព្វហេតុ​ជាតិ និង មាតុភូមិ​យើង ។

​ជាមួយគ្នានេះ សម្តេច​តេ​ជោ​ហ៊ុន សែន សូម​ថ្លែងអំណរគុណ​ជាពិសេស​ផងដែរ ជូន​ចំពោះ​បណ្ដា​ប្រទេស​ជា​មិត្ត អង្គការ​យូណេស្កូ​និង​ឥស្សរជន​ទាំងឡាយ​ដែល​បានទទួល​ស្គាល់​នូវ​តម្លៃ​ដ៏​អស្ចារ្យ​ជាស​កល នៃ​ល្ខោនខោល របស់​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បាន​គាំទ្រ​ចូលរួម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការដាក់​ស្នាដៃ​សិល្បៈ​ដ៏​វិសេសវិសាល​របស់​កម្ពុជា នោះ ទៅក្នុង​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ៕S/​

ល្ខោនខោល​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​សម្តេច​តេ​ជោ​ស្នើ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​

ទីតាំងផ្សាយពាណិជ្ជកម្ម