លោក អា​សេន វែង​ហ្គើ ចង់បាន​ការងារ​នៅ​ក្លិប បៃ​យឺន មូ​និ​ច​

1002
ចែករម្លែក

​លោក អា​សេន វែង​ហ្គើ (Arsene Wenger) ចង់បាន​ការងារ​នៅ​ក្លិប​យក្ស​អាល្លឺម៉ង់ បៃ​យឺន មូ​និ​ច​(Bayern Munich )​ចំ​ពេញ​មានការ​សង្ស័យ​ជុំវិញ​អនាគត​របស់លោក នី​កូ កូ​វ៉ា​ក (Niko Kovac) ក្នុងឋានៈ​ជា​អ្នកចាត់ការ​។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​មិនទាន់​ចូល​និវត្ត​នៅឡើយ​ទេ ប៉ុន្តែ​មិន​ចាប់អារម្មណ៍​នឹង​ការងារ ជាមួយ​ក្លិប​នៅ​អង់គ្លេស​បន្ទាប់ពី​បញ្ចប់​ការងារ​រយៈពេល​២២​ឆ្នាំ​ជាមួយ​ក្លិប​អា​សេណ​ល កាលពី​រដូវក្តៅ​។​
​ ​
​លោក វែង​ហ្គើ បាន​និយាយថា លោក​ចង់​វិលត្រឡប់​មកកាន់​ការងា​រ​បង្វឹក​វិញ​នៅ​ដើម ឆ្នាំ​២០១៩ ហើយ​តាម​ព័ត៌មាន​ថា លោក​ចង់បាន​ការងារ​នៅ​ក្លិប បៃ​យឺន ។​

​មានការ​លើកឡើង​នៅ​អាល្លឺម៉ង់​ថា លោក វែង​ហ្គើ ត្រូវបាន​គេ​មើលឃើញថា ជា​បេក្ខភាព ដែល​អាច​ជំនួស​តំណែង​លោក កូ​វ៉ា​ក ដែល​ចាប់ផ្តើម​មិនសូវ​បានល្អ​ជាមួយ​ក្លឹប យក្ស​អាល្លឺម៉ង់​នេះ​។​
​ ​
​ក្រុម​ជើងឯក​នៅ​អាល្លឺម៉ង់​នេះ​ឈរ​នៅ​លេខ​រៀង​ទី​៥​នៅលើ​តារាង​ក្របខណ្ឌ Bundesliga បន្ទាប់ពី​លេង​បាន​១២​ប្រកួត​។​
​ ​
​គេ​ជឿថា លោក វែង​ហ្គើ ចង់​ទទួលបាន​ការងារ​មួយ​នៅ​កន្លែង​ដែល​លោក​មាន ឱកាស​ច្បាស់លាស់​ក្នុងការ​បញ្ចប់​អាជីព​របស់លោក​ដោយ​លើក​ពាន​និង​ស្ថិតនៅ​ក្របខណ្ឌ កំពូល​មួយ​។​
​ ​
​ក្រុម Bayern នឹង​ផ្តល់ឱកាស​ដល់​គ្រូបង្វឹក​វ័យ​៦៩​ឆ្នាំ​រូបនេះ ដើម្បី​លើក​ពាន​បន្ថែមទៀត​។ លោក​នឹង​សម្រប​ខ្លួន​បាន​ឆាប់​នៅ​អាល្លឺម៉ង់​ដោយសារ​ភាសា​អាល្លឺម៉ង់​គឺជា​ភាសា​មួយ​ក្នុងចំណោម​ភាសា​ដែល​លោក​អាចនិយាយបាន​យ៉ាង​ស្ទាត់ជំនាញ​។​
​ ​
​លោក វែង​ហ្គើ ក៏​សម្លឹងមើល​ការងារ​ជា​ប្រធាន​បច្ចេកទេស​ជាមួយ​ក្លប​យក្ស​បារាំង PSG(Paris Saint Germain) ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​លោក អា​សេន វែង​ហ្គើ (Arsene Wenger)

ទីតាំងផ្សាយពាណិជ្ជកម្ម