​ភូមិ​មួយ​ទទួល​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ឯកសារ​លើ​ការចុះបញ្ជី​ដីធ្លី​

880
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​ភូមិ​មួយទៀត​នៅ​ឃុំ​ចំណោម​ស្រុក​មង្គល​បូរី​ទទួល​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ឯកសារ​លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខ​ណះ​ជា​ប្រព័ន្ធ កាលពី​ថ្ងៃ​២៨​វិច្ឆិកា​ញា​២០១៨ ។​

លោក​រ៉ូ​បូរ៉ា​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថាៈ​ក្រោយ​ឆ្លងកាត់​ដំណាក់កាល​៤​ក្នុងចំណោម​៥​នៃ​និតិ​វិធី​នៃ​កា​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ រួចមក​ថ្ងៃនេះ​។​ក្រុមការងារ​ចុះបញ្ជី​បានដាក់​ប្រកាស​កំណត់​តំបន់​ធ្វើការ​វិនិច្ឆ័យ​លើ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខ​ណះ​ជា​ប្រព័ន្ធ​ការវិនិច្ឆ័យ​សម្រាប់​ភូមិ​ចំណោម​កើត​ឃុំ​ចំណោម​ស្រុក​មង្គល​បូរី​ហើយ​។​

​លោក​រ៉ូ​បូរ៉ា​និយាយ​បន្តថា​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខ​ណះ​ជា​ប្រព័ន្ធ​នៅក្នុង​ខេត្ត​នេះ​បានធ្វើ​នៅ​ស្រុក​ស្វាយចេក ,​នៅ​ស្រុក​ភ្នំស្រុក ,​នៅ​ក្រុង​សិរីសោភ័ណ នៅ​ក្រុង​ប៉ោយប៉ែត​និង​ស្រុក​មង្គល​បូរី​។ ចំពោះ​ស្រុក​មង្គល​បូរី ការចុះបញ្ជី​បានធ្វើ​នៅ​ឃុំ​៧ លើ​១៣​ឃុំ ។​ហើយ​នៅ​ឃុំ​ចំណោម​នេះ បានធ្វើ​លើ​ភូមិ​ចំនួន​៤​ហើយ​។​

​លោក​លី សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​មានប្រសាសន៍ ថា : កន្លងមក ខេត្តបន្ទាយមានជ័យ ធ្លាប់មាន​បញ្ហា វិវាទ ដីធ្លី​ជាច្រើន គឺ​ដោយសារ​ដីធ្លី​មិនទាន់​ចុះបញ្ជី មិនមាន​ប័ណ្ណកម្មសិទ្ធិ និង​ការ​ជួញក្តី​រឿង​ដី​ក្នុង​ម​ហិ​ច្ឆិ​តា​ទុ​ច្ច​រឹត ” ឈ្នះ​បាន​ដី​. ចាញ់​បាន​លុយ ” ។​

​លោក​លី សារី បង្ហាញថា : ប៉ុន្តែ​ក្រោយពី​មានការ​ចុះ បញ្ជី​ដីធ្លី ជូន​បងប្អូន ប្រជាពលរដ្ឋ ពោលគឺ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណ​:​ជា​ប្រព័ន្ធ របស់​កម្មវិធី​អនុវិស័យ រដ្ឋបាល​ដីធ្លី ក្រសួង​រៀបចំ​ដែនដី​នៃ​រាជរដ្ឋាភិបាល​ដែល​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ​បានធ្វើអោយ​ទំនាស់​ដីធ្លី​បាន​ថយចុះ​ជា​លំដាប់ ៕S/

​ភូមិ​មួយ​ទទួល​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ឯកសារ​លើ​ការចុះបញ្ជី​ដីធ្លី​

ទីតាំងផ្សាយពាណិជ្ជកម្ម