លោក ចូ​សេ ម៉ូ​រី​ញ៉ូ បោក​ប្រអប់​ដាក់​ទឹក​សុទ្ធ បន្ទាប់ពី​ក្រុម ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត រកបាន​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី​ចុង​ម៉ោង​

1075
ចែករម្លែក

​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ទាត់​ប្រអប់​ដាក់​ទឹក​សុទ្ធ បន្ទាប់ពី​កីឡាករ ម៉ា​រូ​ណេ ហ្វេ​ល​ឡៃ​នី (Marouane Fellaini) រកបាន​គ្រាប់​បាល់​នៅ​នាទី​ចុង​ម៉ោង​លើ​ក្រុម យ៉ុង ប៊​យ​(Young Boys) ។​

​ខ្សែបម្រើ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​បាន​ប្រើប្រាស់​ឱកាស​ដ៏​ស្តួចស្តើង​នេះ​បានល្អ​និង​ទាត់​បញ្ចូល​ទី​នៅ​ជ្រុង​ផ្នែក​ខាងឆ្វេង​។​
​ ​
​គ្រូបង្វឹក​យូ​ណាយ​ធី​ត​រូបនេះ​ចាប់ផ្តើម​ខកចិត្ត​ខ្លាំង​ឡើងៗ​នៅក្បែរ​ខ្សែបន្ទាត់​ពេញ​ទាំង​ការ ប្រកួត​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​នេះ​នៅពេល​លោក​តាម​សម្លឹងមើល​កូនក្រុម​ប្រកួត​។ កំហឹង របស់លោក ម៉ូ​រី​ញ៉ូ ចាប់ផ្តើម​កើតមានឡើង បន្ទាប់ពី​ចាប់ផ្តើមបាន​៥​នាទី ពេល​កីឡាករ ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Raford) ខកខាន​មិនបាន​ទាត់​បញ្ចូល​ទី​ខណៈ​ប្រឈមមុខ​មួយ ទល់​មួយ​ជាមួយ​អ្នកចាំទី​។​
​ ​
​បន្ទាប់មក​លោក​បាន​ទៅ​កៀក​នឹង​ខ្សែបន្ទាត់​ជា​ញឹកញាប់ ជាមួយ​អារម្មណ៍​មួរ​ម៉ៅ​និង​ស្រែក ដាក់​កីឡាករ​ផងដែរ​។ ប៉ុន្តែ​នៅពេល ហ្វេ​ល​ឡៃ​នី រកបាន​១​គ្រាប់ ដែល​អាច​ជាការ​ទាត់ មួយ​ជើង​ចុងក្រោយ​នៃ​ការប្រកួត​នេះ វា​ពិតជា​មានន័យ​ខ្លាំងណាស់​សម្រាប់​គ្រូបង្វឹក​សញ្ជាតិ ព័រ​ទុយ​ហ្គា​ល់​រូបនេះ​។​
​ ​
​ភ្លាមនោះ លោក ម៉ូ​រី​ញ៉ូ បាន​ប្រតិកម្ម​ដោយ​ទាត់​ប្រអប់​ដាក់​ដប​ទឹក​សុទ្ធ​មុនពេល​លោក​ស្ទុះ ទៅលើ​កមួយ​ប្រអប់​ទៀត​មក​បោក​ទៅលើ​ដី ជាការ​អបអរ​នឹង​ជ័យជម្នះ​របស់លោក ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

 

លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho)​

ទីតាំងផ្សាយពាណិជ្ជកម្ម