ឌែ​ន​នី ឌ្រិ​ង​វ៉​ត​ធើ ចង់​ចូលរួម​ជាមួយ​ឆេ​ល​ស៊ី ខណៈពេល​ឆេ​ល​ស៊ី​ជិត​នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​

939
ចែករម្លែក

​ឌែ​ន​នី ឌ្រិ​ង​វ៉​ត​ធើ (Danny Drinkwater) ត្រៀម​ប្រាប់​ក្លិប Leicester ថា​ខ្លួន​ចង់​ផ្ទេរ​មក​ចូលរួម ជាមួយ​ឆេ​ល​ស៊ី​។
​ ​
​តោ​ខៀវ​ឆេ​ល​ស៊ី​ពិតជា​ចាប់អារម្មណ៍​នឹង​ខ្សែបម្រើ​វ័យ​២៧​ឆ្នាំ​រូបនេះ ហើយ​ចង់​ផ្ទេរ​កីឡាករ​រូបនេះ នៅ​រដូវក្តៅ​នេះ​។​
​ ​
​គេ​ជឿថា ឆេ​ល​ស៊ី​ពិតជា​ចង់​នាំយក ឌ្រិ​ង​វ៉​ត​ធើ ពី​ក្លឹប Leicester កាលពី​រដូវក្តៅ​ឆ្នាំមុន ព្រមទាំង អឹ​ន​ហ្គោ​ឡូ កាន​តេ (N`golo Kante) ក្នុងពេល​តែមួយ​។​
​ ​
​ប៉ុន្តែ​ក្លឹប Leicester មិន​ចង់​ផ្ទេរ​ទាំងពីរ​នៅពេល​នោះទេ ហើយ​ការធ្វើ​បែបនេះ​វា​នឹង​បង្ក​គ្រោះថ្នាក់ ដល់​តំបន់​បម្រើ​។​
​ ​
​ទោះបីជា​យ៉ាងណា​នៅពេលនេះ តោ​ខៀវ​ឆេ​ល​ស៊ី​ចង់​ផ្ទេរ​កីឡាករ​រូបនេះ នៅពេលនេះ ហើយ​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ចាប់អារម្មណ៍​ការងារ​របស់​កីឡាករ​រូបនេះ និង​ភាព​ឆ្លាត​វៃ ក្នុងការ​ប្រកួត​។​
​ ​
​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៧​បាន​ឲ្យ​ដឹងថា ឌ្រិ​ង​វ៉​ត​ធើ ចង់​ផ្ទេរចេញ ហើយ​ត្រៀម​ចាក​ចេញពី​ពហុ​កី​ឡា្ដ​ដ្ឋា​ន King Power Stadium ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ឌែ​ន​នី ឌ្រិ​ង​វ៉​ត​ធើ (Danny Drinkwater)