រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ​បកស្រាយ​រឿង​ក្រុងព្រះសីហនុ ក្រោយ​ចិន​សំរុក​វិនិយោគ​

1664
ចែករម្លែក

ដោយ:​មូល​សម្បត្តិ​/​ភ្នំពេញ​ ៖ ​ប៉ុន្មាន​ខែ​ចុងក្រោយ​បន្ទាប់ពី​អ្នកវិនិយោគទុន​ចិន សម្រុកចូល​វិនិយោគ រកស៊ី​ធ្វើ​អាជីវកម្ម​ផ្សេងៗ​ពាសពេញ​ក្រុងព្រះសីហនុ ធ្វើឲ្យ​មជ្ឈដ្ឋាន​នានា​មាន​ទាំង​មហាជន បណ្តាញ​ពត៌មាន​សង្គម​ជាច្រើន​បាន​រិះគន់​ទៅលើ​សកម្មភាព​ការរកស៊ី របៀប​រស់នៅ​របស់​ចិន​ថា​មិនបាន​គោរព​នូវ​ច្បាប់ទម្លាប់​ខ្មែរ បង្ក​ឲ្យ​អនាធិបតេយ្យ ទំនិញ ផ្ទះសំណាក់​ឡើង​ពិបាក​ភ្ញៀវ​ក្នុងស្រុក​រអ៊ូ​មិនអាច​ទៅលេង​កំសាន្ត​ពេល​បុណ្យទាន​ម្តងៗ​។​

លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរ ថ្លែងប្រាប់អ្នកសារព័ត៌មាន អំពីបញ្ហាចិននៅក្រុងព្រះសីហនុ

​បញ្ហា​នេះ ត្រូវបាន​លោក​រដ្ឋមន្ត្រី​ទេ​ចរណ៍​បកស្រាយ​បំភ្លឺ​ដោយ​របៀប​ឡូ​ស៊ី​ក​ប្រាប់​ដល់​អ្នក​សារពត៌មាន​ថ្មីៗ​នេះ​ថា​ក្រុងព្រះសីហនុ​បច្ចុប្បន្នកំពុង​ដំណើរការ​អភិវឌ្ឍន៍​ដ៏​ល្អ ។​ មាន​សណ្ឋាគារ​ថ្នីៗ​លូតលាស់​យ៉ាងច្រើន បានផ្តល់​នូវ​ឪ​កាស​ការងារ​ដល់​ប្រជាពលរដ្ឋ​យើង ផ្តល់នូវ​ប្រាក់ចំណូលឲ្យ​ពលរដ្ឋ​នៅ​ទីនោះ​បន្ថែមទៀត​ព្រមទាំងបាន​ប្រាក់​ពន្ធ​ជូន​រដ្ឋ​ច្រើន​ផងដែរ​។​

​លោក​ចាត់ទុកថា ​ក្រុងព្រះសីហនុ​កំពុងធ្វើដំណើរ​លើផ្លូវ​អភិវឌ្ឍ​មួយ​ដ៏​ល្អ​។​ក្នុងចំណោម​សណ្ឋាគារ​៨៨ មាន​ប្រមាណ​ជាង៣០០០​បន្ទប់​របស់​ម្ចាស់​ក្នុងស្រុក ត្រូវបាន​ជួល ផ្តាច់​ដាក់​ភ្ញៀវ​ពិសេស​(​ចិន​)​អស់​១៤០០​បន្ទប់​ហើយ​។ ​ហើយ​មានផ្ទះ​សំណាក់ សណ្ឋាគារ​មួយចំនួនទៀត​ក៏បាន​យកទៅ​ជួល​អោយ​ជនបរទេស​យកទៅ​រក​ស៊ី​ខុស​គោលដៅ​ទេសចរណ៍​ដែរ ។​ ចង់​មិន​ចង់វា​ប៉ះ​ទៅលើ​អ្វីដែល​បងប្អូន​បាន​ស្នាក់នៅ​កន្លងមក​ស្រួល​។​

​លោក​រដ្ឋមន្ត្រី​បាន​លើក​នូវ​ភាព​វិជ្ជមាន សម្រាល​នូវ​ពាក្យ​រិះគន់​ថា ឆ្នាំ​២០១៩​ខាងមុខនេះ ក្រុងព្រះសីហនុ​នឹង​បង្កើត​សណ្ឋាគារ​ឲ្យបាន​ជាង​២៥០០​បន្ទប់​ទៀត​ បាន​តាំងពី​ផ្កាយ​២​ដល់​ផ្កាយ​៥​។ ​កុំឲ្យ​បងប្អូន​ភ័យ​រឿង​ខ្វះ​សណ្ឋាគារ​ដេក​តទៅទៀត​។​

​លោក​ថោង ខុន​បាន​លើកយក​រឿង​ប៉ុន្មាន​ថ្ងៃ​មុននេះ មាន​បាតុភាព​រញ៉េរញ៉ៃ នៃ​ការ​ដាក់តាំង​ស្លាក​យីហោ ស្លាក​សញ្ញា​សរសេរ​អក្សរ​ខ្មែរ​មិនត្រូវ ពី​សំណាក់​ជនបរទេស​(​ចិន​)​ខុស​ទៅនឹង​គោលការណ៍​ច្បាប់​ទាំងស្រុង ហើយក៏​មានការ​រិ​:​គន់​យ៉ាង​ចាស់ដៃ​ពី​មហាជន​ជាច្រើន​លើ​បណ្តាញ​ហ្វេ​ស៊ុ​ក​សង្គម​។​ បើទោះបី​ស្លាក​សញ្ញា​អ្នករក​ស៊ីក្នុង​ដែន​សមត្ថកិច្ច​សេវាកម្ម​ទេសចរណ៍​ក្តី ​មិន​ស្ថិតក្នុង​ដែន​ទេសចរណ៍​ក្តី ​ក៏​គេ​សង្កេតឃើញ​សរសេរ​អក្សរ​ខ្មែរ​ខុស​ច្រើន​រាប់រយ ស្លាក​សញ្ញា​។​ ក្រសួងទេសចរណ៍​កន្លងមក​ក៏មាន​សេចក្តីណែនាំឲ្យធ្វើ​សេវាកម្ម​ទេសចរ​​ទាំង​ត្រូវ​សរសេរ​អក្សរ​ខ្មែរលើ​គេ​បង្អស់ ហើយ​ជា​អក្សរ​ធំៗ​ទៀត​។​ ហើយ​ខាងក្រោម​អក្សរ​ខ្មែរ អ្នករក​ស៊ី​​ចង់​សរសេរ​អក្សរ​អី​ក៏បាន តែ​ត្រូវ​សរសេរ​តូច​ជាង​អក្សរ​ខ្មែរ​។​

​លោ​កថា មក​ដល់ពេល​ស​ម​ត្ថ​កិច្ច អាជ្ញាធរ​ក្រុង​បាន​រុះរើ​ដក​ស្លាក​សញ្ញា​ដែល​សរសេរ​ខុស​អស់​ជាង​៣០០​ស្លាក​ហើយ​។ គ្មាន​ទាំង​សុំ​អាជ្ញា​ប​ណ្ណ័​ពី​ក្រសួងពាណិជ្ជកម្ម​ទៀតផង​ក៏​មិនដឹង​។​

​តាម​ប្រភពពី​ក្រុងព្រះសីហនុ​បាន​ប្រាប់ថា​ អ្នកសរសេរ​និង​ដាក់​ស្លាក​សញ្ញា​គឺ​សុ​ទ្ទ​តែ​ជា​ជនបរទេស​(​ចិន​)​ហើយ​មិនបាន​សុំ​និង​ឆ្លងកាត់​មន្ទីរជុំនាញ​ទេ​ ​គឺ​លួច​សរសេរ​លួច​តម្លើង​ស្លាក យីហោ​ដោយ​ខ្លួនឯង​តែម្តង​។​

​លោក​រដ្ឋមន្ត្រី​បាន​សុំ​អធ្យាស្រ័យ​ពី​សាធារណជន​លើ​បញ្ហា​នេះ​។ ​លោក​បាន​ងា​កស​សើរ​ដល់​អាជ្ញាធរខេត្ត មន្ទីរជុំនាញ​បាន​ខិតខំ​ប្រឹង​ធ្វើ​ការងារ​នេះ​ច្រើនណាស់​។ ​មិនយូរ​ទេ​២​ទៅ​៣​ខែ​ទៀត​នឹង​រៀបរយ​ល្អ​ឡើងវិញ​ហើយ​ ​សំរាប់​ក្រុង​មួយ​នេះ​។ ​លោក​បាន​ប្រាប់​សារពត៌មាន​ថា ​យើង​កុំ​លើក​តែ​ចំណុច​ខ្វះខាត​ច្រើនពេក​។​

លោក​ប្រាប់ថា​ កុំឲ្យ​ផ្សាយ​តែ​មនុស្ស​ខាំ​ឆ្កែ​ច្រើនពេក ត្រូវ​ផ្សាយ​ឆ្កែ​ខាំ​មនុស្សឲ្យបាន​ច្រើន៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម