អប់​ត្រី​ម្រះព្រៅ​

1965
ចែករម្លែក
  • 5
    Shares

+ គ្រឿងផ្សំ​
– ត្រី​ឆ្លាំង ៣
– ប្រហុក ១​ស្លាបព្រា​បាយ (​ចិញ្ច្រាំ​)
– ជី​ម្រះព្រៅ ១​ក្ដាប់​
– ខ្ទឹមស ៣​កំពឹស​
– ស្លឹក​ក្រូចសើច ២​សន្លឹក​
– រំដេង (​ហាន់​)
– អំពិល ១​ស្លាបព្រា​បាយ​
– ម្ទេស
– គល់​ស្លឹកគ្រៃ ៣​គល់ (​ដំ​ឲ្យ​បែក​)
– ស្ករស ១​ស្លាបព្រា​បាយ​
– ទឹកត្រី កន្លះ​ស្លាបព្រា​បាយ​
– ប៊ីចេង ១​ចុង​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– វះពោះត្រី​លាង​ឲ្យ​ស្អាត ដាក់ ដំ​រំដេង ខ្ទឹម គល់​ស្លឹកគ្រៃ ហាន់​ម្ទេស និង​ស្លឹក​ក្រូច ប្រហុក​ចិញ្ច្រាំ ស្ករស ទឹកត្រី ប៊ីចេង រួច​ច្របល់​ត្រី​ឲ្យ​ចូល​គ្រឿង សឹម​យក​ត្រី​ដាក់​ក្នុង​ឆ្នាំង​ដាក់​ទឹក​កន្លះ​ចានចង្កឹះ ចំ​ហ៊ុយ​ត្រី​ឲ្យ​ឆ្អិន បន្ទាប់​មកចាក់​ទឹកអំពិល​ចូល ដួស​ដាក់​ចាន បន្ថែម​ជី​ម្រះព្រៅ និង​បន្ថែម​ម្ទេស​ពីលើ រួច​ជាការ​ស្រេច ៕

ទីតាំងផ្សាយពាណិជ្ជកម្ម