ប្រារព្ធ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ ១៣​វិច្ឆិកា លើក​ទី​៩ ឆ្នាំ​២០១៨ នៅ​ស្រុក​រំដួល ខេត្តស្វាយរៀង​

970
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ ​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត តំណាង​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ ១៣​វិច្ឆិកា លើក​ទី​៩ ឆ្នាំ​២០១៨​ដែល​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នា​បរិវេណ​សាលា​អនុវិទ្យាល័យ​ស្វាយចេក ឃុំ​ស្វាយចេក ស្រុក​រំ​ដួ​ុ​ល ខេត្តស្វាយរៀង​។​

​លោក​បណ្ឌិត ហុក បូ​ទី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង​បានឲ្យដឹងថា ដោយមាន​ការខិតខំ​ប្រឹង​ប្រែង​អនុវត្ត​របស់​ក្រុមការងារ PTWG-RWSSH និង​ដៃគូ​ពាក់ព័ន្ធ​បានធ្វើអោយ​ប្រជាពលរដ្ឋ​ខេត្តស្វាយរៀង បាន​យល់ដឹង​និង​មាន​ពុទ្ធិការ​ទម្លាប់​អនុវត្តន៍​អនាម័យ​ល្អ ការធ្វើ​ទឹក​អោយមាន​សុ​វត្តិភាព​មុនពេល​បរិភោគ និង​ការសម្អាត​អនាម័យ​លំនៅស្ថាន ដែល​ធ្វើអោយ​ប្រជា​ពលរ​ដ្ធ​មាន​សុខ​ភាពល្អ និង​ជីវភាព​ធូ​ធារ​ស្រប​និង​ពាក្យស្លោក​លើកឡើងថា «​ការពារ​ប្រសើរ​ជាង​ព្យាបាល​» ។​ជាក់ស្ដែង​គិត​ត្រឹម​ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​ប្រមាណ ៩៩.៥០% មាន​ប្រភពទឹក​ប្រើប្រាស់ និង​គ្រួសារ​ប្រើប្រាស់​ទឹក​មាន​សុវត្ថិភាព​ចំនួន ៨៥.៣% ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៨៦% មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ដែល​ក្នុងនោះ​មាន​ភូមិ​ចំនួន​២៧២ ឃុំ​ចំនួន​២០ និង​ស្រុក​ចំនួន​១​គឺ ស្រុក​ស្វាយទាប សម្រេចបាន​ប​ញ្ឃ​ប់​បន្ទោ​របង់​ពាសវាល​ពាសកាល (ODF) និង​បានធ្វើ​ពិធី​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ ។​

​បន្ទាប់ពី​អាន​នូវ​សារលិខិត​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បាន​ថ្លែង​ក្នុងឱកាស​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ ១៣​វិច្ឆិកា លើក​ទី​៩ ឆ្នាំ​២០១៨​រួចមក លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងអស់ ដែល​បាននិងកំពុង​ធ្វើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី ជាមួយ​រដ្ឋាភិបាល​កម្ពុ​ជា លើ​ការអភិវឌ្ឍន៍​គ្រប់​វិស័យ ដែល​នេះ​គឺជា​ការចូលរួមចំណែក​យ៉ាងសកម្ម និង​ផ្ដល់​ការគាំទ្រ​ដ៏​សប្បុ​ស​ដល់​ការខិតខំ​ប្រឹងប្រែង​យ៉ាង​ប្ដូរផ្ដាច់​របស់​រាជរដ្ឋាភិបាល ។​

​ជាមួយនេះដែរ​យើងទាំងអស់គ្នា ទាំង​ព្រះសង្ឃ​និង​គ្រហស្ថ ត្រូវខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​សម្រេច​អោយបាន​នូវ​ទស្សនវិស័យ​របស់​រាជរដ្ឋាភិបាល​ដែល​បានកំណត់ “​ប្រជាជន ជនបទ​ទាំងអស់​និង​ទទួលបាន​សេវា​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ប្រកបដោយ​សមធ​ម៍​និង​មាន​និរន្ដរភាព​នៅ​ឆ្នាំ ២០២៥” ។​

​ជា​ចុងបញ្ចប់​នៃ​កម្មវិធី​លោក អភិបាលរង​ខេត្ត ក៏បាន​សំណូមពរ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​បី​ប្រការ​គឺ ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត និង​អនាម័យ​ល្អ ដោយ​ប្រើប្រាស់​បង្គន់​អនាម័យ​អោយបាន​គ្រប់ៗ​ផ្ទះ និង​គ្រប់​មូលដ្ឋាន​ផងដែរ ៕​B/

 

ទីតាំងផ្សាយពាណិជ្ជកម្ម