ចាប់ចោរ​ប្លន់​៣​នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់​ខណៈ​កំពុង​ធ្វើ​សកម្មភាព​វាយ​ប្លន់​ម៉ូតូ​

876
ចែករម្លែក

​ដោយ:ចាន់តូ​/​ភ្នំពេញ ៖ ជនសង្ស័យ​៤​នាក់​ដែលជា​មុខសញ្ញា​ប្លន់​យ៉ាងសកម្ម​បានធ្វើ​សកម្មភាព​ដេញ​ធាក់​ប្លន់​ម៉ូតូ​ជនរងគ្រោះ​តែ​មិនបាន​សម្រេច​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ​ដង្កោ​កំពុង​ល្បាត​ឃើញ​ដេញចាប់បាន​៣​នាក់​ជា​បន្តបន្ទាប់​នឹង​ម្នាក់ទៀត​គេចខ្លួនបាត់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​នឹង​០០​នាទី​រំលង​អា​ធ្រា​ត្រ​​ឈានចូល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតនៅ​ភូមិ​បា​គូ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​លោក​អនុសេនីយ៍ឯក តុល តូ​នី នាយប៉ុស្តិ​ដង្កោ​បានអោយដឹងថា​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​វរសេនីយ៍ឯក ជឹម ស៊ី​ថា អធិការ​ខណ្ឌ លោក​បាន​ដឹកនាំ​បញ្ជា​កម្លាំង​ប៉ុស្តិ​ល្បាត​ក្នុង​មូលដ្ឋាន​ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ប្រជាពលរដ្ឋ​នឹង​ទប់ស្កាត់​បទល្មើស​អោយស្រប​តាម​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព រហូតដល់​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ខណៈ​កម្លាំង​លោក​កំពុង​ជិះ​ល្បាត​ស្រាប់តែ​ឃើញ​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​ដេញ​ធាក់​បុរស​ម្នាក់​បំណង​ប្លន់​យក​ម៉ូតូ ភ្លាមៗ​កម្លាំង​លោក​ក៏បាន​ចេញ​អន្តរាគមន៍​ដេញចាប់​ក្របួច​បាន​ចំនួន​២​នាក់​ដកហូត​ម៉ូតូ​បាន​មួយគ្រឿង ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​បាន​ជិះ​ម៉ូតូ​គេច​បាត់ស្រមោល ។ ហើយពី​ឃាត់​យកមក​សួរនាំ​សមត្ថកិច្ច​បាន​តាម​ជនសង្ស័យ​បាន​ម្នាក់ទៀត​នឹង​ដកហូត​បាន​ម៉ូតូ​គ្រឿង​។

​លោក​បន្តថា​ជនសង្ស័យ​ដែល​ឃាត់​បាន​ទី​១.​ឈ្មោះ ជិន រ៉ាវី យុ​អា​១៨​ឆ្នាំ​មុខរបរ​ជាងឈើ ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​១ ខណ្ឌ​ព​ធិ​សែន​ជ័យ​, ​ទី​២ .ឈ្មោះ​ឃឿន លី​យ៉ា យុ​អា​២០​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ព​ធិ​សែន​ជ័យ និងទី​៣.ឈ្មោះ ធី សុធា ភេទ​ប្រុស អាយុ​១៨ ឆ្នាំ មុខរបរ​នឹង​ស្នាក់នៅ​មិន​ពិតប្រាកដ ។

ប​ច្ច​ប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​កសាង​សុំ​ណុំ​រឿង ​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ ដើម្បី​ធ្វើការ​សាកសួរ​តាម​ចាប់​បក្ខពួក​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម