ជនជាតិ​ចិន​៩​នាក់ និង​ថ្នាំញៀន ច្រើន​មុខ​ជាង​១០០​កញ្ចប់ ត្រូវបាន​ប៉ូលីស​ក្របួច​នៅ​ក្រុងព្រះសីហនុ​

968
ចែករម្លែក

​ដោ​យ:វណ្ណៈ​/​ព្រះសីហនុ ​៖ នគរបាល​ខេត្ត​ព្រះសីហនុ បាន​បើក​យុទ្ធនាការ​ដ៏​ក្តៅគគុក​ពេញ​មួយ​យប់ បង្ក្រាប​បទល្មើស​គ្រឿងញៀន ចំនួន​៦​ករណី ឃាត់ខ្លួន​ជនជាតិ​ចិន​៩​នាក់ ចាប់បាន​ថ្នាំញៀន ជាច្រើន​មុខ​ជាង​១០០​កញ្ចប់ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុន សុផាត ស្នងការរងទទួល​ផែន​ប្រឆាំង​បទល្មើស បាន​ឲ្យ​ដឹងថា​ កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន បើ​យុទ្ធនាការ ដ៏​ក្តៅគគុក​មួយ ប្រើពេល​អស់​ពេញ​មួយ​យប់ បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​៦​ករណី ឃាត់ខ្លួន​ជនសង្ស័យ ជា​ជន​ជាតិចិន​ចំនួន​៩​នាក់ ចាប់យក​ថ្នាំញៀន​ជាច្រើន​មុខ​ចំនួន​១២២​កញ្ចប់ និង​ថ្នាំញៀន​ផ្សេងៗ​ជាច្រើន​ទៀត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុន សុផាត បានអោយដឹងថា​ ករណី​ទី​១ ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម៉ោង​០០​និង​៥០​នាទី ស្ថិតនៅ​ក្រុមទី ២​ភូមិ​២ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី ឃាត់​ខ្លូន​ជនសង្ស័យ​បាន​១​នាក់​ឈ្មោះ​HUA.YUNJIAAN អាយុ​៣៧​ឆ្នាំ ជា​ជន​ជាតិចិន ភេទ​ប្រុស​មុខរបរ​ធ្វើការ​អន​ឡាញ វត្ថុតាង​ដក់ហូត​បានរួម​មាន​ម្សៅ​ក្រោម ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន៤​កញ្ចប់​ទូរស័ព្ទ​១​គ្រឿង​។​

​ករណី​ទី​២ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម៉ោង​១១​ៈ​៥៥ នាទី ស្ថិតនៅ​ក្រុមទី​១១​ភូមិ​១ សង្កាត់​លេខ​២ បង្ក្រាប​បទល្មើស​គ្រឿងញៀន​១​ករណី​ទៀត ឃាត់​ខ្លូន​ជនសង្ស័យ​១​នាក់ ឈ្មោះ​Jin yoagnian ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ចាប់​យកបាន​ម្សៅ​ក្រោម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​១៤​កញ្ចប់ ( ធំ​១ តូច​១៣​កញ្ចប់​) ទូរស័ព្ទ​២​គ្រឿង​។​

​ករណី​ទី​៣ ថ្ងៃទី​២៨ ខែវិច្ឆិកា​ឆ្នាំ​២០១៨​ម៉ោង ១៣:០០​នាទី ស្ថិតនៅ​ក្រុមទី​៤​ភូមិ​២ សង្កាត់​លេខ​២ នគរបាល​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​បទល្មើស​គ្រឿងញៀន​១​ករណី​ទៀត ឃាត់​ខ្លូន​បាន​ជនសង្ស័យ​១​នាក់ ឈ្មោះ​De Xu ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ចាប់​យកបាន​ម្សៅ​ក្រោម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​៩​កញ្ចប់​ធំ និង​WY.​ចំនួន​៣​គ្រាប់ ទូ​ស័ព្ទ​១​គ្រឿង​។​

​ករណី​ទី​៤ ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ម៉ោង ២១​ៈ​៤០​នាទី ស្ថិតនៅ​ក្រុមទី​៨ ភូមិ​១ សង្កាត់​លេខ​៣ ក្រុង បង្ក្រាប​បទល្មើស គ្រឿងញៀន​មួយ​ករណី ឃាត់​ខ្លូន​បាន​ជនសង្ស័យ​១​នាក់​ឈ្មោះ​FAN Chao ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន ចាប់​យកបាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ៩​កញ្ចប់​ធំ ទូ​ស័ព្ទ​១​គ្រឿង​។​

​ករណី​ទី​៥ ថ្ងៃទី​២៨ ខែ វិច្ឆិកា ឆ្នាំ​២០១៨ ម៉ោង ២១:៤០​នាទី ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ​៤ បង្ក្រាប​បទល្មើស​គ្រឿងញៀន​មួយ​ករណី ឃាត់​ខ្លូន​ជនសង្ស័យ ១​នាក់​ឈ្មោះ​Zhou.yang​ភេទ​ប្រុស​អាយុ​២៥ ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ ចាប់​យកបាន​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១៧.​កញ្ចប់​(K) ៨​កញ្ចប់ (WY.២៦.​គ្រាប់​.(MDMA)៥​គ្រាប់​.​កញ្ឆា​មូរ​ជា​បារី​ហើយ​មាន​ចំនួន​៣​ដើម​ទូ​ស័ព្ទ​១​គ្រឿង​។​

​និង​ករណី​៦ ថ្ងៃទី​២៩ ខែវិច្ឆិកា​ឆ្នាំ​២០១៨ ម៉ោង ៣:០០.​នាទី​រំលងអធ្រាត្រ ស្ថិតនៅ​ក្រុមទី​៩​ភូមិ​១​សង្កាត់​លេខ​៣ បង្ក្រាប​បទល្មើស​គ្រឿងញៀន ២​ករណី​ផ្សេងគ្នា តែ​ជា​ក្រុម​តែមួយ ដែលមាន​ទីតាំង​ដូចខាងលើ ឃាត់​ខ្លូន​បាន​ជនសង្ស័យ​ចំនួន​៥​នាក់​៖ ១.​ឈ្មោះ Hua Zai ២.​ឈ្មោះ Chee Kiang ហើយក៏​បន្ត ចូល​ឆែកឆេ​ផ្ទះជួល​នៅ សង្កាត់​លេខ​២ ឃាត់​ខ្លូន​បាន​ជនសង្ស័យ បន្ថែម​៣​នាក់​ទៀត​​រួមមាន​៖ ១.​ឈ្មោះ Melvin Foo ២.​ឈ្មោះ​.Da ren ៣.William Ricardo (​អ្នក​ទាំង​៥ ជា​ជន​ជាតិចិន​ម៉ាឡេស៊ី​)​ចាប់​យកបាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៧៨​កញ្ចប់ ថ្នាំ​សប្បាយ​ចំនួន​៦​គ្រាប់ Wy៥​គ្រាប់​.​កញ្ឆា​១​កញ្ចប់​ធំ ក​ញ្ចា​ប់​កាហ្វេ​សង្ស័យ​ជា​សា​ធា​ញៀន​ចំនួន​៨​កញ្ចប់ ថ្នាំ​សប្បាយ​ប្រភេទ​ទឹក ចំនួន​៣​ដប ជញ្ជីង​ថ្លឹង​១ និង​ទូរស័ព្ទ​៣​គ្រឿង​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុន សុផាត បាន​បញ្ជាក់ថា ក្នុង​កិច្ចប្រតិបត្តិការ​នេះ មានការ​សម្របសម្រួល​ផ្នែក​ច្បាប់ ដោយមាន​ការចូលរួម​ពី​លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ផងដែរ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងនេះ​សមត្ថកិច្ច​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម