​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​មកដល់​ប្រទេស​នេ​ប៉ាល់​ដោយ​សុ​វត្តិភាព​

596
ចែករម្លែក

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈ ប្រតិភូ​ជាន់ខ្ពស់​នៃ​រាជ រដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ដល់ទី​ក្រុង Kathmandu ប្រទេស​នេ​ប៉ាល់​ប្រកបដោយ​សុវត្ថិភាព​ហើយ​កាលពី​ម៉ោង​១១:១៥ នាទី​ព្រឹក​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​ម៉ោង​នៅ​ប្រទេស​នេ​ប៉ាល់ ។ នេះ​បើ​យោងតាម​ផេ​ក​ហ្វេ​ស​បុក​សម្តេច​តេ​ជោ ហ៊ុន សែន ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ត្រូវ​បានទទួល​បដិសណ្ឋារកិច្ច​ផ្លូវការ​ដោយ​លោក Ishwor Pokhrel ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រ​សួ ង​ការពារជាតិ​នេ​ប៉ាល់​ជាមួយនឹង​ពិធីត្រួតពល​កង​កិ​ត្ក​តិ​យស​វុន្ទា​អាវុធ និង​ពិធី​គោរព​ភ្លេងជាតិ​នៃ​ប្រទេស​ទាំងពីរ​ប្រកបដោយ​ភាតរភាព ស្និ​ទ្ឋ​ស្នាល​រាក់ទាក់​និង​កក់ក្តៅ​បំផុត​។​

​នៅ​រសៀល​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​អញ្ជើញ​ជួបប្រជុំ​ចង្អៀត​ជាមួយ​នាយករដ្ឋមន្ត្រី នេ​ប៉ាល ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម