មន្ត្រី​ថា​ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ជោគជ័យ នៃ វិស័យ​សុខុមាលភាព​សង្គម​

730
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ ក្រសួង​សង្គមកិច្ច លោក ឈួ​រ សុ​បញ្ញា បានលើកឡើង​អំពី​លទ្ធផល​ការងារ​វិស័យ​សុខុមាលភាព​សង្គម​ថា  ឆ្នាំ ២០១៨ នេះ វិស័យ​សុខុមាលភាព​សង្គម បាន​អនុវត្ត​ការងារ​បាន​ជោគជ័យ​គួរ​សោមនស្ស ។ ជោគជ័យ​គួរឱ្យ​សោមនស្ស ដោយសារ​អ្នកពាក់ព័ន្ធ​បាន​ឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព និង ប្រសិទ្ធ​ផល​តាម​តម្រូវការ​របស់​ជនរ​ង​គ្រោះ និង ងាយ​គ្រោះ​ទាំង ៧ គោលដៅ ។​ជាពិសេស​ទទួល​បានកា​រ​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ ទាំង​ស្ថាប័នរដ្ឋ និង ស្ថាប័ន​អង្គការក្រៅរដ្ឋាភិបាល​ជា​ដៃគូ ដើម្បី ជំរុញ​នូវ​ប្រសិទ្ធភាព នៃ ការផ្តល់ និង ទទួល​សេវា  ។​


​ ​លោក ឈួ​រ សុ​បញ្ញា ថ្លែង​ប្រកបដោយ​មោទនភាព​ដូច្នេះ នៅក្នុង​ផែនការ​សកម្មភាព​អភិវឌ្ឍ​សុខុមាលភាព​សង្គម និង​បូកសរុប​របាយការណ៍​លទ្ធផល​ការងារ​រយៈពេល​៩​ខែ ឆ្នាំ​២០១៨ និង លើក​ទិសដៅ​ការងារ​ឆ្នាំ ២០១៩ រៀបចំ​នៅឯ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា នា​ព្រឹក​ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ដោយមាន​ការចូលរួម​ពី​តំណាង​អង្គការ​ដៃគូ ៤៨ ។​

​សូមជម្រាបថា ការងារ​ចម្បង​របស់​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ ក្រសួង​សង្គមកិច្ច ផ្តោតទៅលើ​គោលដៅ​ចំនួន ៧ គឺ ៖ ១. វិស័យ​ជនអនាថា , ២. វិស័យ​ជន​ចំណាកស្រុក , ៣. វិស័យ​ជន​វិប្បល្លាស​ស្មារតី , ៤. វិស័យ​ជន​ដែល​ផ្ទុកមេរោគ​អេដស៍ និង ជំងឺ​កាច​សាហាវ ទ​, ៥. វិស័យ​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ , ៦. កិច្ចការ​គ្រួសារ និង ទី ៧ គឺ​ផ្តោតទៅលើ​កិច្ចការ​ស្ត្រី ។​

​លោក ឈួ​រ សុ​បញ្ញា បន្ថែមថា រយៈពេល ៩ ខែ នៃ ឆ្នាំ ២០១៨ នេះ ជនរងគ្រោះ និង ងាយ​គ្រោះ ដែលជា​គោលដៅ ទទួល​បានការ​ស្តារនីតិសម្បទា ក្លាយជា​ជន​ដែលមាន​ភាព​ស្មើមុខស្មើមាត់​នៅក្នុង​សង្គម ចំណែក​សង្គម​ស៊ីវិល ក៏មាន​ការយល់ដឹង​ច្រើនជាង​មុន​អំពី​តួនាទី​របស់ខ្លួន​ក្នុង​ការជួយ​ដល់​ជនរងគ្រោះ និង ងាយ​រងគ្រោះ​ទាំង ៧ គោលដៅ ។​

​លោក តូច ចាន់នី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស តំណាង​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ក្រសួង​បាន​អនុវត្ត​គោលនយោបាយ​លើកទឹកចិត្ត​ដែល​បង្កលក្ខណៈ ងាយស្រួល​ដល់​អង្គការ​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​នានា ដើម្បី​អនុវត្ត​សកម្មភាព​របស់ខ្លួន ពាក់ព័ន្ធ​នឹង​ការងារ​ក្រសួង ក្នុងនោះ​នាយកដ្ឋាន​សុខុមាលភាព​សង្គម ដែលជា​សេនាធិការ របស់​ក្រសួង​មាន​អង្គការ​ដៃគូ​ចំនួន​៤៨​អង្គការ ដែលមាន​គម្រោង​ថវិកា​ជាង​៤៩​លាន​ដុល្លារ ដែល​បាន​ចូ​លួ​ម​ចំណែក​ជួយ​សម្រាល​បន្ទុក​ថវិកា​ជាតិ ព្រមទាំង​ប្រមូលបាន​ធនធានមនុស្ស បច្ចេកទេស និង​បទពិសោធន៍​ល្អៗ​ជាច្រើន​សម្រាប់​វិស័យ​សង្គមកិច្ច​។


​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្ត​យកចិត្តទុកដាក់​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ជា​អាទិភាព គោលនយោបាយ​ចម្បង របស់​រាជរដ្ឋាភិបាល គឺ​ការរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ជាតិ ដែលជា​បុ​រេ​លក្ខខណ្ឌ​ដ៏​ចាំបាច់ ដើម្បី​សម្រេចបាន​គោលដៅ​អភិវឌ្ឍ​សង្គម និង សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ។​

​លោក ឈួ​រ សុ​បញ្ញា បន្ថែមថា សម្រាប់​ឆ្នាំ ២០១៩ ខាងមុខនេះ នាយកដ្ឋាន​សុខុមាលភាព​សង្គម នឹង​ពង្រឹង​បន្ថែម​នូវ​កិច្ចការ​វិជ្ជមាន​ដែល​ខ្លួន​បានធ្វើ​កន្លងមក និង ដាក់ចេញ​នូវ​ឯកសារ​គតិយុត្តិ​មួយចំនួន​សម្រាប់​គាំពារ​សង្គម សំដៅ​ធ្វើយ៉ាងណា ធានា​ឱ្យបាន​នូវ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ថែមទៀត , រៀបចំ​វគ្គ​បណ្តុះបណ្តាល​មួយចំនួនទៀត ដើម្បី ពង្រឹងសមត្ថភាព​ភ្នាក់ងារ​ផ្តល់​សេវា ដើម្បី ឱ្យ​ការផ្តល់សេវា​ដល់​គោលដៅ កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត និង ដើម្បី ឱ្យ​ភាគី​ពាក់ព័ន្ធ​រួមទាំង​សហគមន៍ និង ប្រជាពលរដ្ឋ​ផង ប្តូរ​នូវ​ផ្នត់គំនិត​។ អ្វី​ដែលជា​គោលដៅ​សំ​ខន់​មួយទៀត គឺ​កម្មវិធី​ការងារ​គ្រួសារ ៕ Kh

ទីតាំងផ្សាយពាណិជ្ជកម្ម