​រដ្ឋមន្ត្រីក្រសួង​រ៉ែ​អះអាងថា​ឆ្នាំ​២០២០​កម្ពុជា​នឹងមាន​អគ្គិសនី​ប្រើប្រាស់​នៅ​ទូទាំងប្រទេស​

1307
ចែករម្លែក

ដោយៈ​ច្រាយ ចំណាន / ភ្នំពេញ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​អះអាងថា ឆ្នាំ​២០២០ នឹង​ទទួលបាន​ជោគជ័យ​ទាំងស្រុង លើ​ការផ្គត់ផ្គង់​អគ្គិសនី​គ្របដណ្តប់​គ្រប់​ភូមិ​ទាំងអស់ នៅ​ទូទាំងប្រទេស ជា​អគ្គិសនី​ដែលមាន​គុណភាព និង​ស្ថិរភាព​។​

លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោកស្រី Sunniya Durrani-Jamal នាយិកា​ស្ថាន​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី​(​រូបថត​ក្រសួង​រ៉ែ​និង​ថាមពល​)​

​លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​បែបនេះ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោកស្រី Sunniya Durrani-Jamal នាយិកា​ស្ថាន​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅ​ទីស្តីការក្រសួង ថ្ងៃទី​២៨ ខែ​វិ​ច្ឆ​កា​កន្លងមក​ថា គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ថាមពល​ឆ្នាំ​២០២០ របស់​រាជ​រដ្ឋា​ល​ភិ​បាល​នឹង​ទទួលបាន​ជោគជ័យ​ទាំងស្រុង​លើ​ការផ្គត់ផ្គង់​អគ្គិសនី ដោយ​គ្របដណ្តប់​គ្រប់​ភូមិ ដែលមាន​ជាង​មួយ​ម៉ឺន​ភូមិ​នៅ​ទូទាំងប្រទេស ដោយ​មកដល់ពេលនេះ រដ្ឋាភិបាល​បាន​ត​ភ្ជាប់​ទៅតាម​ភូមិ​ទូទាំងប្រទេស​បាន​ចំនួន​៨៦,៨៥​ភាគរយ និង​បាន​ត​ភ្ជាប់​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​បាន​៧៣​ភាគរយ​។ ដូច្នេះ​នៅក្នុង​ផែនការ​ដល់​ឆ្នាំ​២០២០ យើង​នឹង​អា​ចត​ភ្ជាប់​បាន​គ្រប់​ភូមិ​១០០​ភាគរយ​នៅ​ទូទាំងប្រទេស​។​

​លោក​បាន​រំលឹកថា “​ការអភិវឌ្ឍ​វិស័យ​អគ្គិសនី ចាប់តាំងពី​ក្រោយពី​រប​ប​ខ្មែ​ក្រហម​មក កម្ពុជា​បាន​ដើរ​ចេញពី​ចំណុចសូន្យ មក​មាន​អគ្គិសនី​ផ្គត់ផ្គង់​គ្រប់គ្រាន់​និង​ឯករាជ្យភាព​ដោយ​ខ្លួនឯង​”​។ លោក​បន្តថា “​មកដល់​បច្ចុប្បន្ន​ការអភិវឌ្ឍន៍​វិស័យ​អគ្គិសនី កម្ពុ​ជាមាន​វា​រី​អគ្គិសនី​ចំនួន​៦​កន្លែង​កំពុងដំណើរការ ក្នុងនោះ​ប្រភព​ចេញពី​ធ្យូងថ្ម ប្រភព​មកពី​រោងចក្រ​ដុត​ប្រេង​ខ្មៅ ប្រភព​ថាមពល​កកើត​ឡើងវិញ និង​ប្រភព​អគ្គិសនី​ចែកចាយ​អគ្គិសនី​តូចៗ សរុប​ទាំងអស់​កម្ពុ​ជាមាន​ថាមពល ដែល​កំពុង​ផ្គត់ផ្គង់​ជាង​២​ពាន់​មេ​ហ្គា​វ៉ា​ត់ ដែល​បាននិងកំពុង​ដំណើរកា​រ​”​។

​លោកស្រី​Sunniya Durrani-Jamal នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​ប្រចាំ​កម្ពុជា បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​អំពី​ការអភិវឌ្ឍន៍ ក្នុងការ​បំពេញ​តាម​សេចក្តី​ការ​ក្នុងប្រទេស ប៉ុន្តែ​លោកសរី​បាន​ថ្លែងថា ដើម្បី​ជម្រុញ​ការគ្រប់គ្រង​វិស័យនេះ​ឲ្យ​កាន់​តែមាន​តម្លាភាព ការរៀបចំ​ផែនការមេ (Master Plan) មាន​សារៈសំខាន់​ណាស់​សម្រាប់​កម្ពុជា​។ លោកជំទាវ​បន្តថា បច្ចុប្បន្ន​ក្រុមបច្ចេកទេស​របស់ (ADB) កំពុង​ពិភាគ្សា​ដើម្បី​ជួយ​ដល់​ការរៀបចំ​គម្រោង​នេះ ដែលជា​ផ្នែក​មួយ​ជម្រុញ​ឲ្យ​វិស័យ​អគ្គិសនី​នៅ​កម្ពុជា ទទួលបាន​ជោគជ័យ​មួយ​យ៉ាង​ធំ សម្រាប់​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ការប្រើប្រាស់ ជាពិសេស​ការផ្តល់​ផលប្រយោជន៍ ដល់​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។​

​កន្លងមក​មន្ត្រីជាន់ខ្ពស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា ក៏បាន​កោតសរសើរ​ដ​ល់​កម្ពុជា ដែល​ប្រទេស​នេះ​សម្រេចបាន​នូវ​ឌ្ឈ​នភា​ព​ដ៏​ប្រសើរ ក្នុងការ​អភិវឌ្ឍ​វិស័យ​ថាមពល​អគ្គិសនី ដែល​ការសម្រេចបាន​នេះ​ជាការ​សម្រេចបាន​លឿន​ជាង ការព្យាករណ៍​របស់​ធ​នាគារ​នេះ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម