សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨

3198
ចែករម្លែក

​ដោយ​:​វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៩ ខែវិច្ឆិកា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​បំពេញ​ទស្សនកិច្ច​និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ប្រទេស​នេ​ប៉ាល់​


​តប​តាម​ការអញ្ជើញ​របស់លោក​ខាត់​ហ្គា ប្រាសាត សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជា ធិបតេយ្យ​នេ​ប៉ាល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា​បាន​អ​ញ្ចើ​ញ​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់​​ចាប់ពី​ថ្ងៃ ទី ២៩-៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក ឆ្នាំ ២០១៨ នៅ​ទី​ក្រុងក​ដ្ឋ​ម​ណ្ឌូ ប្រទេស នេ​ប៉ាល់ ពីថ្ងៃ​ទី ៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៨ ។​
​សម្តេច​​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈ ប្រតិភូ​ជាន់ខ្ពស់​នៃ​រាជ រដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ដល់ទី​ក្រុង Kathmandu ប្រទេស​នេ​ប៉ាល់​ប្រកបដោយ​សុវត្ថិភាព​ហើយ​កាលពី​ម៉ោង​១១:១៥ នាទី​ព្រឹក​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​ម៉ោង​នៅ​ប្រទេស​នេ​ប៉ាល់​៕

*​ព្រឹទ្ធសភា បាន​ពិនិត្យ​និង​ឲ្យ​យោបល់​លើ​សេចក្តីព្រាងច្បាប់​សំខាន់ៗ​ចំនួន​៤


​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​សម័យប្រជុំ​លើក​ទី​២ នីតិកាល​ទី​៤ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​កិច្ចប្រជុំ​នា​ព្រឹក​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​មាន​វត្តមាន​សមាជិក​ព្រឹទ្ធសភា ចំនួន ៥៧​រូប​និង​បានអនុម័ត​សេចក្តីព្រាងច្បាប់​សំខាន់ៗ​ចំនួន​៤ ដែល​ក្នុងនោះ​រួមមាន​សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ និង​សេចក្តីព្រាងច្បាប់​ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៧៕

*​រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ បកស្រាយ​រឿង​ក្រុងព្រះសីហនុ ក្រោយ​ចិន​សំរុក​វិនិយោគ​


​ប៉ុន្មាន​ខែ​ចុងក្រោយ​បន្ទាប់ពី​អ្នកវិនិយោគទុន​ចិន សម្រុកចូល​វិនិយោគ រកស៊ី​ធ្វើ​អាជីវកម្ម​ផ្សេងៗ​ពាសពេញ​ក្រុងព្រះសីហនុ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មាន​ទាំង​មហាជន បណ្តាញ​ពត៌មាន​សង្គម​ជាច្រើន​បាន​រិះគន់​ទៅលើ​សកម្មភាព​ការរកស៊ី របៀប​រស់នៅ​របស់​ចិន​ថា​មិនបាន​គោរព​នូវ​ច្បាប់ទម្លាប់​ខ្មែរ បង្ក​ឲ្យ​អនាធិបតេយ្យ ទំនិញ ផ្ទះសំណាក់​ឡើង​ពិបាក​ភ្ញៀវ​ក្នុងស្រុក​រអ៊ូ​មិនអាច​ទៅលេង​កំសាន្ត​ពេល​បុណ្យទាន​ម្តងៗ​។​លោក​ចាត់ទុកថា ក្រុងព្រះសីហនុ​កំពុងធ្វើដំណើរ​លើផ្លូវ​អភិវឌ្ឍ​មួយ​ដ៏​ល្អ​។​ក្នុងចំណោម​សណ្ឋាគារ​៨៨ មាន​ប្រមាណ​ជាង​៣០០០​បន្ទប់​របស់​ម្ចាស់​ក្នុងស្រុក ត្រូវបាន​ជួល ផ្តាច់​ដាក់​ភ្ញៀវ​ពិសេស​(​ចិន​)​អស់​១៤០០​បន្ទប់​ហើយ​។ ហើយ​មានផ្ទះ​សំណាក់ សណ្ឋាគារ​មួយចំនួនទៀត​ក៏បាន​យកទៅ​ជួល​អោយ​ជនបរទេស​យកទៅ​រក​ស៊ី​ខុស​គោលដៅ​ទេសចរណ៍​ដែរ ។ ចង់​មិន​ចង់វា​ប៉ះ​ទៅលើ​អ្វីដែល​បងប្អូន​បាន​ស្នាក់នៅ​កន្លងមក​ស្រួល​៕

*​រដ្ឋមន្ត្រីក្រសួង​រ៉ែ​អះអាងថា​ឆ្នាំ​២០២០​កម្ពុជា​នឹងមាន​អគ្គិសនី​ប្រើប្រាស់​នៅ​ទូទាំងប្រទេស​


​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​បាន​អះអាងថា ឆ្នាំ​២០២០ នឹង​ទទួលបាន​ជោគជ័យ​ទាំងស្រុង លើ​ការផ្គត់ផ្គង់​អគ្គិសនី​គ្របដណ្តប់​គ្រប់​ភូមិ​ទាំងអស់ នៅ​ទូទាំងប្រទេស ជា​អគ្គិសនី​ដែលមាន​គុណភាព និង​ស្ថិរភាព​។​លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​បែបនេះ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោកស្រី Sunniya Durrani-Jamal នាយិកា​ស្ថាន​តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅ​ទីស្តីការក្រសួង ថ្ងៃទី​២៨ ខែ​វិ​ច្ឆ​កា​កន្លងមក​ថា គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ថាមពល​ឆ្នាំ​២០២០ របស់​រាជ​រដ្ឋា​ល​ភិ​បាល​នឹង​ទទួលបាន​ជោគជ័យ​ទាំងស្រុង​លើ​ការផ្គត់ផ្គង់​អគ្គិសនី ដោយ​គ្របដណ្តប់​គ្រប់​ភូមិ ដែលមាន​ជាង​មួយ​ម៉ឺន​ភូមិ​នៅ​ទូទាំងប្រទេស ដោយ​មកដល់ពេលនេះ រដ្ឋាភិបាល​បាន​ត​ភ្ជាប់​ទៅតាម​ភូមិ​ទូទាំងប្រទេស​បាន​ចំនួន​៨៦,៨៥​ភាគរយ និង​បាន​ត​ភ្ជាប់​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​បាន​៧៣​ភាគរយ​។ ដូច្នេះ​នៅក្នុង​ផែនការ​ដល់​ឆ្នាំ​២០២០ យើង​នឹង​អា​ចត​ភ្ជាប់​បាន​គ្រប់​ភូមិ​១០០​ភាគរយ​នៅ​ទូទាំងប្រទេស​៕

*​គម្រោង​តារា​សាគរ​-​ឈូង​សមុទ្រ​វែង​នៅ​កោះកុង ដែល​វិនិយោគ​ប្រមាណ​១​ពាន់​លាន​ដុល្លារ បាន​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​


​គម្រោង​តារា​សាគរ​-​ឈូង​សមុទ្រ​វែង​ដែល​ស្ថិតនៅ​ខេត្តកោះកុង វិនិយោគ​ប្រមាណ​១​ពាន់​លាន​ដុល្លារ​ដោយ​វិនិយោគិន​ចិន​និង​ជា​ផ្នែក​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​នោះ បាន​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​និង​បញ្ចុះបឋមសិលា​នៅ​ព្រឹក​ថ្ងៃទី​២៨ វិច្ឆិកា ២០១៨​។​
​គម្រោង​​នេះ​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ពិភពលោក ដោយសារតែ​ធនធានធម្មជាតិ បរិស្ថាន​ស្រស់បំព្រង ឆ្នេរ​ខ្សាច់​ស្អាត ជីវចម្រុះ​បាតសមុទ្រ ព្រៃកោងកាង ៕

ទីតាំងផ្សាយពាណិជ្ជកម្ម