ឃាត់ខ្លួន​មេ​កន្ទុយលេខ​៥​នាក់ បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប​

1196
ចែករម្លែក

(សៀមរាប)៖​ មេ​ឆ្នោត​(​កន្ទុយលេខ​) ចំនួន​៥​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​នៅនឹងកន្លែង​។ ក្នុង​ប្រតិបត្តិការ ឃាត់ខ្លួន​មេ​ឆ្នោត ចំនួន​៥​នាក់​នេះ គឺ​បាន​ធ្វើឡើង​នៅ​ទីតាំង​៣​ផ្សេងៗ​គ្នា ក្នុង​ក្រុង​សៀមរាប កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិតនៅ​ចំណុច​ទីតាំង​ទី​១ នៅ​ផ្សារលើ​ធំថ្មី​, ទីតាំង​ទី​២​នៅ​ផ្សារ​ត្រាំ​នាគ និង​ទី​តាំងទី​៣ នៅ​ភូមិ​ស្ទឹង​ថ្មី ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ទោ ហង្ស សូផាត​ភី​រម្យ ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​និយាយថា ដើម្បី​អនុវត្ត​នូវ​គោលការណ៍​នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ឱ្យមាន​ប្រសិទ្ធភាព សមត្ថកិច្ច​យើង​បាន​ត្រូវតែ​លុបបំបាត់​នៅ​ល្បែងស៊ីសង​ខុសច្បាប់​ឲ្យ​ទាល់តែ​អស់ ជាក់ស្តែង​សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​បាន​មេ​ឆ្នោត​ចំនួន​៥​នាក់ រួមទាំង​ដកហូត​វត្ថុតាង​មួយចំនួន បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ទោ ហង្ស សូផាត​ភី​រម្យ បាន​បន្តថា មេ​ឆ្នោត​ទាំង​៥​នាក់​គឺមាន​ទី​១ ឈ្មោៈ ចាន់ ណា ភេទ​ស្រី អាយុ ៤៩ ឆ្នាំ (​មេ​ឆ្នោត​)​ស្នាក់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ឃាត់ខ្លួន​នៅមុខ​ហាង​នំ​បុ័ង​ផ្សារលើ​, ទី​២ ឈ្មោះ អ៊ី ប៉ូ​ឡូ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​(​មេ​ឆ្នោត​) ឃាត់ខ្លួន​នៅមុខ​ផ្សារលើ ប៉ែក​ខាងកើត ស្នាក់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​, ទី​៣ ឈ្មោះ លិះ ព្រួ​ន ភេទ​ស្រី អាយុ​៥២​ឆ្នាំ (​មេ​ឆ្នោត​) ឃាត់ខ្លួន​នៅ​ស្ទឹង​ថ្មី មាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​, ទី​៤ ឈ្មោះ តាន់ រី​វ៉ាន់ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​(​មេ​ឆ្នោត​) ឃាត់ខ្លួន​នៅមុខ​ផ្សារ​ត្រាំ​នាគ រស់នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប និង​ទី​៥ ឈ្មោះ សឿន សូរិយា ភេទ​ស្រី អាយុ​២៥​ឆ្នាំ​(​មេ​ឆ្នោត​)​ឃាត់ខ្លួន នៅមុខ​ផ្សារ​ត្រាំ​នាគ ស្នាក់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង ខេត្តសៀមរាប​។​

​ចំណែក​វត្ថុតាង​ដែល​ត្រូវ​ដកហូត​បានរួម​មាន សៀវភៅ​សម្រាប់​កត់​កន្ទុយលេខ​ចំនួន ២​ក្បាល និង លុយ​ខ្មែរ​,​ដុល្លា​, លុយ​បាត មួយចំនួនធំ​។​

​បច្ចុប្បន្ន​មេ​ឆ្នោត​ទាំង​៥​នាក់​រួមទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។

ការចាប់ខ្លួន​មេ​កន្ទុយលេខ​ទាំង​នៅ​ខេត្ត​និង​ក្រុងភ្នំពេញ​នាពេល​កន្លងមក​នាំអោយ​មានការ​សារ​ទរ និង​ការរិះគន់​ខ្លះ​ដែរ រិះគន់​ត្រង់​​ថា​ចាប់​បានតែ​មេ​កត់​ស៊ី​ទឹកតូច​តាច ចំណែក​មេ​ធំ​ដែល​ចាំ​ទទួល​លេខ​និង​លុយ​ពី​អ្នក​កត់​រាយរង​ទាំងនេះ​សមត្ថកិច្ច​មិនដែល​ចាប់​​បានទេ​៕

ឃាត់ខ្លួន​មេ​កន្ទុយលេខ​៥​នាក់ បញ្ជូនទៅ​តុលាការ​ខេត្តសៀមរាប (​រូប​៖ គូលែន​)

ទីតាំងផ្សាយពាណិជ្ជកម្ម