អាជ្ញាធរស្រុកថ្មពួក(កម្ពុជា) និងអាជ្ញាធរស្រុកតាប្រាយ៉ា(ថៃ) រកដំណោះស្រាយករណីបាត់ត្រាក់ទ័រ

1054
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ អាជ្ញាធរស្រុកថ្មពួខេត្តបន្ទាយមានជ័យប្រទេសកម្ពុជានិងអាជ្ញាធរ ស្រុកតាប្រា យ៉ាខេត្តស្រះកែវថៃ បានស្កាត់ជួបប្រជុំគ្នាដើម្បីរកដំណោះស្រាយករណីបាត់ត្រាក់ទ័រ។

លោកឧៀប ឈួន អភិបាលស្រុកថ្មពួកអោយដឹងថា:កាលពីរសៀលថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៨ លោកនិង មន្ត្រីបានជួបប្រជុំជាមួយអភិបាលស្រុកតាប្រាយ៉ា ដើម្បីស្វែងរកដំណោះស្រាយករណីប្រជាជនថៃ បាត់ត្រាក់ទ័រកសិកម្ម(ភ្ជូរដី) ។

ចំណែកអភិបាលស្រុកតាប្រាយ៉ានិយាយថា “ភាគីថៃ ឯកភាពតាមសំណូមពរភាគីកម្ពុជា ដោយរង់ចាំ​រកការពិតឃើញសិន ហើយនិងបន្តដោះស្រាយរឿងនេះអោយបានឆាប់ៗខាងមុខ ដោយរក្សាកិត្តិយស​ជូនភាគីទាំងសងខាង ” ។

សូមរំលឹកថា នៅតាមបណ្តោយព្រំដែនថៃ កម្ពុជា ពិសេសចំណុចច្រករបៀងខុសច្បាប់ តែកើតមានបាតុភាព​ល្មើស ការលួចនិងរត់ពន្ធទំនិញ រួមទាំងរថយន្តចង្កូតស្តាំុ ត្រាក់ទ័រ ម៉ូតូទំនើប ថ្មីៗ ឈើ ពលករឆ្លងដែន​ខុស​ច្បាប់ ឆ្លងកាត់ព្រំដែន ហើយកម្រនឹងរកឃើញណាស់ ៕B/

 

ទីតាំងផ្សាយពាណិជ្ជកម្ម