ជែក​គី​ចាន់​លាតត្រដាង​ថា គាត់​ជាម​នុស្ស​ថោកទាប​បំផុត ធ្លាប់​ដេក​ជាមួយ​ស្រីពេស្យា​រាប់មិនអស់ និង​បោះ​កូនប្រុស​ចូលក្នុង​បន្ទប់​ឱ្យតែ​ពេល​ខឹង​

1599
ចែករម្លែក
  • 291
    Shares

​ជែក​គី ចាន់ បាន​សារភាពថា​គាត់​ជាម​នុស្ស “​ថោកទាប​បំផុត​” ក្នុង​ជីវិត​ផ្ទាល់​របស់គាត់ ដោយ​មើលស្រាល​ស្រីៗ ហើយ​ទុកឱ្យ​កំហឹង​គ្រប់គ្រង​លើ​រូបគាត់​រហូតដល់​ថ្នាក់​បោះ​កូន​គាត់​ទៅក្នុង​បន្ទប់ដេក​ទៀតផង​។​

​កំពូល​តារា​ក្បាច់គុន​រូបនេះ​បាន​និយាយថា​គាត់​ចូលចិត្ត​ពាក់​ខ្សែក​ធំៗ​អួត​គេ ដេក​ជាមួយ​ស្រីពេស្យា​រាប់មិនអស់ និង​បើកបរ​ទាំង​ស្រវឹង​គ្រប់ពេល ដោយ​ធ្លាប់​បើករថយន្ត Porsche បុក​ខ្ទេច​នៅពេល​ព្រឹក និង​បើករថយន្ត Mercedes Benz បុក​ខូច​ខ្ទេច​មួយទៀត​នៅពេល​យប់​ថ្ងៃ​ដដែល​។​

​នៅក្នុង​សៀវភៅ​កំណត់ត្រា​ថ្មី​របស់គាត់​ចំណងជើង​ថា Never Grow Up ដែល​នឹង​ចេញផ្សាយ​នៅ​ថ្ងៃទី ៤ ខែធ្នូ ជែក​គី ចាន់​បាន​និយាយថា គាត់​ពិតជា “​មនុស្ស​អាក្រក់​ខ្លាំងណាស់​” ជាមួយ​សង្សារ​ដំបូង​របស់គាត់ ហើយ​ធ្លាប់បាន​ត្រឡប់មកផ្ទះ​វិញ​រួច​ចាកចេញ​វិញ​ភ្លែត ដើម្បី​ទៅលេង​ល្បែងស៊ីសង និង​ផឹកស្រា ប្រសិនបើ​គាត់​ឃើញ​នាង​នៅផ្ទះ​ដែរ​។​

​នៅពេលដែល​ជែក​គី​ចាន់​បាន​ជួប​អនាគត​ប្រពន្ធ​របស់គាត់​ឈ្មោះ ចូ​ន លីន គាត់​ពិតជា​ព្រួយបារម្ភ​ខ្លាច​នេះ​ខ្លាច​នោះ​ជាខ្លាំង​រហូតដល់​ថ្នាក់​គាត់​យល់​ឆ្កួតៗ​ថា​នាង​ជា​មនុស្ស​ស្រវា​តែ​លុយ ដោយ​នាំឱ្យ​គាត់​លាក់​លុយ​ពី​នាង និង​ក្រោយមក​ភិត​ក្បត់​នាង ដោយ​ទៅ​ដេក​ជាមួយ​តារា​សម្តែង​និង​អតីត​បវរកញ្ញា​អាស៊ី នាង អេ​ឡេ​ន ង៉​។​

​ជែក​គី​ចាន់​ក៏បាន​លាតត្រដាង​ផងដែរ​ថា​គាត់​រវល់​ការងារ​ខ្លាំងពេក​រហូត​គ្មាន​ពេល​នៅ​ជិតស្និទ្ធ​នឹង​គ្រួសារ​របស់គាត់ ហើយ​ថែមទាំង​ធ្លាប់​បោះ​កូនប្រុស​ឈ្មោះ ជេ​ស៊ី ទៅលើ​កៅអី​សា​ឡុង​ទៀតផង ឱ្យតែ​ពេល​ឈ្លោះ​គ្នា​។​

​តារា​ក្បាច់គុន​រូបនេះ​បានសរសេរថា គាត់​ឆ្លុះកញ្ចក់​មើល​ខ្លួនឯង ហើយ​និយាយថា “​ឯង​ជាម​នុស្ស​ចោលម្សៀត​សុទ្ធសាធ​” ហើយ​បាន​ប្ដេជ្ញា​កែប្រែ​ខ្លួន​គាត់​។​

​លោក​ជែក​គី ចាន់​អាយុ ៦៤ ឆ្នាំ​បាន​បន្ទោស​ឥរិយាបថ​របស់គាត់​ទៅ​លើ​អារម្មណ៍​ព្រួយបារម្ភ​ខ្លា​ចនេះ​ខ្លាច​នោះ​មិនចេះ​ឈប់ និង​ភាព​មិនទាន់​ចាស់ទុំ​របស់គាត់ ប៉ុន្តែ​ទោះបីជា​គាត់​លាតត្រដាង​រឿង​ផ្ទាល់ខ្លួន​ឥត​លាក់លៀម​យ៉ាងនេះ​ក្តី ក៏ប៉ុន្តែ​គាត់​មិនបាន​និយាយ​សូម្បី​មួយ​ម៉ាត់​អំពី​កូនស្រី​ឈ្មោះ អេ​ត​តា ង៉ អាយុ ១៩ ឆ្នាំ​របស់គាត់ ដែល​និយាយថា​នាង​ត្រូវបាន​បណ្តេញ​ចេញពីផ្ទះ​ដោយ “​ឪពុកម្តាយ​ដែល​ស្អប់​មនុស្ស​ស្រី​ស្រលាញ់​ភេទ​ដូចគ្នា​” បន្ទាប់ពី​នាង​បានបង្ហាញ​ថា​នាង​ជា ស្រី​ស្រលាញ់​ស្រី​ដូចគ្នា​៕ ដោយ៖ កញ្ញាដាលីស

ជែក​គី​ចាន់ សារភាពថា​គាត់​ជា​មនុស្ស​ថោកទាប​បំផុត​ក្នុង​ជីវិត​ឯកជន​របស់គាត់
ជែក​គី ចាន់ មិនបាន​លើកឡើង​អំពី​កូនស្រី អេ​ត​តា ង៉ ទេ​នៅក្នុង​សៀវភៅ Never Grow Up របស់គាត់

ទីតាំងផ្សាយពាណិជ្ជកម្ម