ស្រវឹង​បើករថយន្ត​ព្រូស​បុក​ខឿន​សួនច្បារ​រង​ការខូចខាត​យ៉ាងដំណំ​

789
ចែករម្លែក

​ដោយ:គ្រី សម្បត្តិ​/ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង​បុក​ខឿន​សួនច្បារ​ រង​ការខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​៨:២០​នាទី​យប់ ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​6A សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ស្រី​ម្នាក់​បើករថយន្ត​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AM-6441​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A ទិស​ដៅ​ពី​កើ​តទៅ​លិច។ លុះ​មកដល់​កន្លែងកើតហេតុ​ដោយ​ក្នុងស្ថានភាព​ស្រវឹង​ជោក ​បាន​រេ​ចង្កូត​ទៅបុក​ឃឿន​សួនច្បារ​បណ្តាល​រង​ការខូចខាត ចំណេ​ក​រថយន្ត​បាក់​កង់​ទាំងសងខាង​សំណាងល្អ​ មិន​បណ្តាលឲ្យមាន​អ្នករងរបួស​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​មកដល់​បាន​ទំនាក់ទំនង​ទៅខាង​សមត្ថកិច្ច​ជំនាញ​ ចុះវាស់វែង​រួច​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោ​ករា​ធ​ជា​នី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម