​កម្ពុជា នេ​ប៉ាល់ ចុះ​ហ​ត្ត​លេខា​លើ​កិច្ចព្រមព្រៀង​និង​អនុស្សារណៈ​យោគយល់​គ្នា​ចំនួន​៤

1152
ចែករម្លែក

ភ្នំពេញ​៖​នៅ​ល្ងាច​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា បាន​ជួបពិភាគ្សា​ការងារ​ជាមួយ​លោក ខាត់​ហ្គា ប្រាសាទ ស្សា​ម៉ា អូ​លី (Khadga Prasad Shama Oli)​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​នេ ប៉ាល់​។ កិច្ចព្រមព្រៀង​និង​អនុស្សារណៈ​ចំនួន ៤ ត្រូវបាន​ចុះហត្ថលេខា ។ នេះ​ប់​យោងតាម​លោក កៅ គឹមហួន រដ្ឋ​ន្ត្រី​ប្រតិភូ​អម​នាយក រដ្ឋមន្ត្រី​ប្រាប់​អ្នកសារព័ត៌មាន​នៅក្រោយ​ជំនួប​នោះ ។​

​បើតាម​លោក កៅ គឹមហួន នៅក្នុង​ជំនួប​នោះ​ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​ក្នុង​ភាព​ស្និត​ស្នាល​បំផុត ដោយបាន​លើកឡើង​ពី​ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​នាពេល​ប​ច្ចប្ប​ន្ន​និង​សម្រាប់​ទៅ​ពេលអនា គត។ភាគី​ទាំងពី​បាន​អរគុណ​គ្នា​ទៅវិញទៅមកចំពោះ​កិច្ចសហប្រតិបត្តិការ​នា​ពេលកន្លងមកនិង ជម្រាបជូន​គ្នា​ទៅវិញទៅមក​អំពី​សភាព​ការណ៍​វិវត្តន៍​នៃ​ប្រទេស​និ​មួយៗ ដែល​បាន​ឆ្លង កាត់​ការលំបាក​ដូចៗ​គ្នា​។ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​ផងដែរ​ទៅលើ​ការពង្រឹង​ទំនាក់ទំនង​ទ្វេរ​ភាគី​ដោយបាន​ឯកភាព​ថា​និង​បើក​ស្ថាន ទូត​ប្រចាំ​នៅក្នុង​ប្រទេស​ទាំងពីរ កម្ពុជា​នឹង​បើក​ស្ថានទូត​នៅ​ទីក្រុង ក​ដ្ឋ​ម​ណ្ឌូ ប្រទេស​នេ​ប៉ាល់​ហើយ​ប្រទេស​នេ​ប៉ាល់​អាចបង្កើត​ស្ថាន​ទួតនៅ​ទីក្រុង​ភ្នំពេញ​ផងដែរ​។ ភាគី​ទាំងពី​ក៏បាន​ពិ​ភក្សា​ទៅដល់​ការបើក​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង Kathmandu មក​ទីក្រុង​ភ្នំពេញ​នៅ​ឆ្នាំ ក្រោយ ដែល​នឹង​ជួយ​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ទេសចរណ៍ វិស័យ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ផងដែរ​។​

​ចុងក្រោយ​ប្រទេស​ទាំង​ពីរបាន​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​និង​អនុស្សារណៈ​ចំនួន ៤ រួមមាន​៖​ទី​១-​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​លើ​លិខិតឆ្លងដែន​ការទូត​និង​ផ្លូវការ​រវាង​ប្រទេស​ទាំងពីរ ។ ទី​២-​កិច្ចព្រមព្រៀង​ស្ដីពី​ការ ដឹកជញ្ជូន​ផ្លូវអាកាស​។ ទី​៣-​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កា​ពី​ការពិគ្រោះ​យោបល់​រវាង​ក្រសួងការបរទេស​នៃ​ប្រ ទេស​ទាំងពីរ​លើ​វិស័យ​នយោបាយ​សេដ្ឋកិច្ចនិង​វប្បធម៌​  និង ទី៤.គឺអនុស្សារណៈយោគយល់គ្នាលើវិស័យវប្បធ៌ម។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​៖​តាមពិត​សម្ដេច​ចង់​មក​ទស្សនៈកិច្ច​នៅ​ប្រទេស​នេ​ប៉ាល់​យូរ​មកហើយ​ប៉ុន្តែ​មិនអាច​ឆ្លៀត ពេល​បាន ។ ប្រទេស​នេ​ប៉ាល់​នេះ​គឺជា​ទីកន្លែង​កំណើត​ដែល​ព្រះពុទ្ធ​បានប្រសូត​ស​ម្តេចក៏​អរគុណ​ប្រទេស​នេ​ប៉ាល់​ផងដែរ​ដែល​បាន​បាន ផ្ដល់​ដី​សម្រាប់​សង់​ប្រាសាទ​និង​វត្ត​នៅ​ប្រទេស​នេ​ប៉ាល់​នេះ​។ ជា​ចុងក្រោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គោរព​អញ្ជើញលោក ខាត់​ហ្គា ប្រាសាទ ស្សា​ម៉ា អូ​លី មក​ទស្សនកិច្ច​នៅ​ប្រទេស​នៅពេល​វេលា​សមស្រប​ណាមួយ​។​លោក ខាត់​ហ្គា ប្រាសាទ ស្សា​ម៉ា អូ​លី ក៏បាន​គោរព អញ្ជើញសម្តេច​តេ​ជោ ប្រម​ទាំង​ក្រុមគ្រួសារ​មក​ធ្វើ​ទស្សនកិច្ច​នៃ​ប្រទេស​នេ​ប៉ាល់​ជាថ្មីទៀត​ជា​លក្ខណៈ​គ្រួសារ​ជា​ផ្លូវរដ្ឋ​និង​ទស្សនកិច្ច​ក​ន្លែ ង​ព្រះពុទ្ធ​ប្រសូត្រ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម