ដឹង​មាន​បញ្ហា​អ្វី! ដក​កាំភ្លើង​បាញ់​ជាច្រើន​គ្រាប់ ផ្អើលពេញសង្កាត់និរោធ​

810
ចែករម្លែក

​ដោយ:ចាន់តូ​/ភ្នំពេញ ៖ បុរស​ម្នាក់​មិនដឹង​មាន​បញ្ហា​អ្វី​ស្រាប់តែ​ដក​កាំភ្លើង​បាញ់​ជាច្រើន​គ្រាប់ បង្ក​ឲ្យ​មាន​ការ​ផ្ញា​ក់​ផ្អើល​អស់អ្នក​ជិតខាង ហេតុការណ៍​នេះ​បាន​បង្ក ឲ្យ​មានការ​ផ្ញា​ក់​ផ្អើល​ឡើង​កាលពី​វេលា​ម៉ោងជាង​១២​យប់​ឈានចូល​ថ្ងៃ​សុក្រ ទី​៣០​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សំណង់ផ្ទះ​ល្វែង​តា​ង៉ូ​វ ផ្លូវ​លេខ​៦៦៦A1 ស្ថិតក្នុង​ភូមិ​តា​ង៉ូ​វ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​បុរស​ដែល​ផ្ទុះអាវុធ បង្ក​ការភ័យខ្លាច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នោះ នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ច​បាន​ទាញ​ទ្វារ​បិទ ហាក់បីដូចជា​ព្យាយាម​បិទបាំង ។​

​បើតាម​សម្ដី​ប្រជាពលរដ្ឋ​ដែល​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​បានដឹង​ថា កាលពី​វេលា​ម៉ោង​២៣​និង​១០​នាទី ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​ នេះថា ដំបូងឡើយរូបគាត់បានធ្វើ​ដំណើរ តាម​រថយន្ត​ចេញពី​ទួល​ក្រសាំង​តែម្នាក់ឯង​ឆ្ពោះ​មក​ផ្ទះ ហើយ​មុនពេល​ចេញពី​ទួល​ក្រសាំង។ ខណៈនោះគាត់​បាន​ទូរស័ព្ទ​មក​ប្រពន្ធឲ្យ​ចាំ​បើក​ទ្វារផ្ទះ ភ្លាមនោះ​ប្រពន្ធ​ប្រាប់ថា មាន​មនុស្ស​ប្រុស​ម្នាក់ អាយុ​ប្រហែល​៣០​ឆ្នាំ ដើរ​បាញ់កាំភ្លើង​តាមផ្លូវ នៅ​ជិត​ផ្ទះ​របស់​យើង នៅ​ភូមិ​តា​ង៉ូ​វ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។ លុះ​មក​ជិត​ដល់​ផ្លូវ​ចូល​បុរី​ខាងលើ​ខ្ញុំ​បាន​ឈប់​រថយន្ត​ចុះចូល​ទៅប្រាប់​នគរបាល​ប៉ុស្តិ៍​និរោធ ដោយ​រៀបរាប់​ប្រាប់ថា មាន​នគរបាល​ទៅ​ពីរ​នាក់​ឲ្យ​យើង​ក៏​ចេញ​មកវិញ​ជិះឡាន​មក​ផ្ទះ​រួច​មកដល់​មុខផ្ទះ​១១B ផ្លូ​៦៦៦A ស្រាប់តែ​ជនបង្ក​ហេតុ​នោះ​បាន​ស្រែកសួរ​រូបគាត់ថា “…ហ៊ែ​ង​ទៅណា…?” ហើយ​អា​មេ​កាំភ្លើងខ្លី (​មិន​ស្គាល់​ម៉ាក​) មួយ​ដើម ចុះឡើងៗ ទើប​រូបគាត់ឃើញ​សភាព​មិន​ស្រួល ក៏​បើករថយន្ត​ថយក្រោយ​ត្រលប់​ទៅ​ប៉ុស្តិ៍នគរបាល​និរោធ​វិញ ហើយ​ប្រញាប់​រាយការណ៍​ប្រាប់​ឲ្យ​សមត្ថកិច្ច​បានដឹង និង​ចុះ​អន្តរាគមន៍​ផង ព្រោះ​រូបគាត់ភ័យ​ហើយនឹង​មិនអាច​ចូលទៅ​ផ្ទះ​ឲ្យបាន​វិញ​ទេ​ភ្លាមនោះ​ទើប​សមត្ថកិច្ច​ចូលមក​ធ្វើ​ប្រតិបត្តិការ​ឃាត់ខ្លួន​ជន​នោះ​យកទៅ​ប៉ុស្តិ៍​តែម្តង​។

​បច្ចុប្បន្ន​បន្ទាប់ពី​មានការ​ផ្ទុះអាវុធ​រួច សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​និរោធ បាន​ឃាត់ខ្លួន​ខ្មាន់កាំភ្លើង​ខាងលើ យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​និរោធ ។ ក្រោយពី​ធ្វើការ​សាកសួរ​រួចហើយ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ខាងលើនេះ ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​សាកសួរ​បន្ត និង​កសាង​សុំ​ណំ​រឿង​បន្ថែម​យ៉ាងណា​នោះ។ យើង​នៅ​មិនទាន់​ទទួលបាន​លម្អិត​ពី​សមត្ថកិច្ច​នៅឡើយ​ទេ ព្រោះ​ពេលទៅដល់​មុខ​ប៉ុស្តិ៍​សមត្ថកិច្ច ទាញ​ទ្វារ​បិទ ហើយ​ពេល​បញ្ជូន​ទៅដល់​អធិការ​ដ្ឋា​ន​ខណ្ឌ​ច្បារអំពៅ សមត្ថកិច្ច​ក៏បាន​ទាញ​ទ្វារ​បិទ ហាក់បីដូចជា​ព្យាយាម​បិទបាំង មិន​ផ្ដល់ព័ត៌មាន​ជូន​ក្រុម​អ្នកយកព័ត៌មាន​យើង​នោះទេ​៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម