​ឃាត់​ជនជាតិ​ឡាវ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​១​គីឡូក្រាម​នៅ​ស្រុក​ឆែប​

834
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​បាន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ភូមិ​កំពុង​ស្រឡៅ ឃុំ​កំពុង​ស្រឡៅ​១ ស្រុក​ឆែប ខេត្តព្រះវិហារ ឃាត់ខ្លួន​ជនជាតិ​ឡាវ​២​នាក់ និង​ចាប់យក​គ្រឿងញៀន​១​គីឡូក្រាម​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឃឹ​ង សារ៉ាត់ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដែល​ដឹកនាំ​កម្លាំង​បង្ក្រាប​គ្រឿងញៀន​ករណីនេះ​បាន​បញ្ជាក់ថា ជនជាតិ​ឡាវ​ទាំង​២​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ទី​១៖ ឈ្មោះ សុខ ថាវ​ង្ស ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​ប៉ូលីស​អន្ដោប្រវេសន៍​ឡាវ​, ទី​២៖ ឈ្មោះ ម៉ាន់ គី​តា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​ឡាវ​។​

​ការបង្ក្រាប​គ្រឿងញៀន​នេះ ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ ប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញា​ខេត្តព្រះវិហារ លោក ទី សុវណ្ណ​ថា​ល់ និង​មានការ​សហការ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​។​

​ជនសង្ស័យ និង​វត្ថុតាង​គ្រឿងញៀន ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​រៀបចំ​នីតិវិធី​បញ្ជូនទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕S/​

​ឃាត់​ជនជាតិ​ឡាវ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​១​គីឡូក្រាម​នៅ​ស្រុក​ឆែប​

ទីតាំងផ្សាយពាណិជ្ជកម្ម