រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ព្រមាន​ជប៉ុន​ប្រឆាំង​ការកែប្រែ​នាវា​សម្រាប់​ដឹក​យន្តហោះ​ចម្បាំង​ទំនើប​ជាង​មុន​

2268
ចែករម្លែក
  • 437
    Shares

សារព័ត៌មានចិនមួយ ដែលឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ជប៉ុនក្នុងការកែប្រែនាវាដឹកឧទ្ធម្ភាគចក្រJS Izumo ឱ្យកាន់តែទំនើបឡើង ដើម្បីដឹកយន្តហោះចម្បាំងធុនF-35 ជាច្រើនគ្រឿងនោះ បាននិយាយថា ការធ្វើបែបនេះអាចជំរុញឱ្យប្រទេសនេះធ្វើឡើងវិញនូវប្រវត្តិសាស្ត្រយោធានិយមរបស់ខ្លួន។

កាសែតជប៉ុន Nikkeiបានរាយការណ៍នៅសប្តាហ៍នេះថា រដ្ឋាភិបាលជប៉ុនបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីទិញយន្តហោះចម្បាំង F-35ចំនួន១០០គ្រឿង។ យន្តហោះមួយចំនួនក្នុងចំណោមយន្តហោះចម្បាំងទាំងនេះ គឺរួមបញ្ចូលទាំងយន្តហោះប្រយុទ្ធទំនើបឡើងចុះត្រង់F-35B ជាច្រើនគ្រឿងដែលមានសមត្ថភាពសមស្របតាមប្រតិបត្តិការសមុទ្រ។ ដើម្បីឱ្យប្រទេសជប៉ុនទទួលយកយន្តហោះចម្បាំងប្រភេទ F-35Bបាននោះ កងទ័ពស្វ័យការពារសមុទ្រជប៉ុននឹងត្រូវជួសជុលកែប្រែនាវាមួយចំនួនរបស់ខ្លួន។

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៩វិច្ឆិកាថា ការធ្វើឱ្យកាន់តែទំនើបប្រភេទនាវា Izumo នេះអាចផ្លាស់ប្តូរវាពីនាវាការពារខ្លួន ទៅជាឧបករណ៍សម្រាប់ពង្រីកកម្លាំងយោធា។នេះបើយោងតាមសារព័ត៌មានAsia Times ។

សារព័តមានSputnik បានរាយការណ៍ថា កិច្ចព្រមព្រៀងទិញយន្តហោះប្រភេទF-35នេះនឹងបង្កើនចំនួនយន្តហោះជំនាន់ទី៥សម្រាប់កងស្វ័យការពារជប៉ុនពីចំនួនយន្តហោះ៤២គ្រឿងទៅ១៤២គ្រឿង ។

រដ្ឋាភិបាលតូក្យូកំពុងធ្វើទំនើបកម្មកងយន្តហោះF-15ដែលចំណាស់របស់ខ្លួនចំនួនពាក់កណ្តាល ខណៈពេលដែលកំពុងជំនួសយន្តហោះនៅសេសសល់ជាមួយនឹងយន្តហោះប្រភេទ F-35។ របាយការណ៍ របស់កាសែតNikkei មិនបានបង្ហាញជាក់លាក់ថា រដ្ឋាភិបាលក្រុងតូក្យូមានគម្រោងពង្រីកកងយន្តហោះរបស់ខ្លួននោះទេ៕ដោយ៖សុខា/sn

ឧទ្ធម្ភាគចក្រ ចុះចតលើនាវាដឹកឧទ្ធម្ភាគចក្រJS Izumo នៅទីក្រុងYokosuka ប្រទេសជប៉ុន

ទីតាំងផ្សាយពាណិជ្ជកម្ម