លោកតា​ម្នាក់​អះអាងថា​ខ្លួន​ជា​មនុស្ស​ដែល​នៅរស់​អាយុ​វែង​បំផុត និង​ចាស់​បំផុត​

1641
ចែករម្លែក

​លោកតា​ជនជាតិ​ប្រេ​ស៊ី​ល ម្នាក់​កំពុង​ចេញមក​អះអាងថា​ខ្លួន​ជាម​នុស្ស​ដែល​នៅរស់​អាយុ វែង​បំផុត និង​ចាស់​បំផុត​ក្នុង​ពិភពលោក​។​

​លោកតា ចូ​សេ ហ្វឺ​រ៉េ​រ៉ា ដូ​ស សាន​តូ​ស (Jose Ferreira dos Santos) អះអាងថា គាត់​មាន​អាយុ ១១៨ ឆ្នាំ មានន័យថា​គាត់​ចាស់​ជាង​លោកយាយ​ជនជាតិ​ជប៉ុន កា​ណេ តា​ណា​កា (Kane Tanaka) អាយុ ១១៥ ឆ្នាំ​ដែល​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស ទទួលស្គាល់​ជា​ផ្លូវការ​ថា​ជា​មនុស្ស​ចាស់​បំផុត​ក្នុង​ពិភពលោក​ទៅទៀត​។​

​បញ្ជី​ជាតិ ឬ​សំបុត្រកំណើត​របស់លោក​តា ចូ​សេ បង្ហាញថា គាត់​កើត​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩០០ នៅ​ស្រុក​បា​រ៉ា​កាវ (Barracao) ដែល​សព្វថ្ងៃ​ក្លាយជា​ទីក្រុង​រី​អូ រៀល (Rio Real) រដ្ឋ​បា​ហៀ (Bahia)​។ ហើយ​បច្ចុប្បន្ន​គាត់​រស់នៅក្នុង​ទីក្រុង​អ៊ី​តា​ជួយ​ប៉េ (Itajuipe) រដ្ឋ​បា​ហៀ​។​

​អ្នកសរសេរ​ប្លក់ (blogger) ម្នាក់​មកពី​ក្រុង​អ៊ី​តា​ជួយ​ប៉េ បានឮ​រឿងរ៉ាវ​របស់​លោកតា​រូបនេះ ហើយ​កំពុង​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​ទាំងអស់​ដើម្បីឱ្យ​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស ទទួលស្គាល់ និង​ចុះបញ្ជី​ទទួលស្គាល់​គាត់​ជា​ផ្លូវការ​ថា​ជា​មនុស្ស​ដែល​នៅរស់​អាយុ​វែង​បំផុត និង​ចាស់​បំផុត​ក្នុង​ពិភពលោក​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម