មុខរបរ​ធ្វើ​សោរ​និង​ច​ង្ក្រា​ន្ត​ហ្គាស​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដោយ​មិនចាំបាច់​ចំណាកស្រុក​

1065
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​មុខរបរ​ដែល​ចល័ត​បម្រើ​អតិថិជន​តាម​មធ្យោបាយ​ផ្សេងៗ​មានដូចជា​ម៉ូតូ​ឬ​រថយន្ត ជាដើម​ត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ធ្លាប់​ឮ​ធ្លាប់​ដឹងថា ជា​ជនជាតិ​វៀតណាម ។​ប៉ុន្តែ​សព្វថ្ងៃ​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ចេះ​ប្រកបមុខរបរ​នេះ​ផងដែរ​។​ជាក់ស្តែង​នៅ​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ គេ​សង្កេតឃើញ​រ៉ឺម៉ក​ម៉ូតូ​ជា​ក្រុម​បាន​បើក​មកដល់​ទឹកដី​ខេត្តមណ្ឌលគិរី​ហើយ​មុនដំបូង​ស្មានតែ​ជា​ជនជាតិ​វៀតណាម​។​

​ផ្ទុយស្រឡះ​ពី​ការគិត​ខណៈ​ជួប​ជាមួយ​អ្នកកាសែត​បុរស​វ័យ​ជាង​៣០​ឆ្នាំឈ្មោះ​តែ​ន​មកពី​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់ថា រូបលោក​រួម​និង​ឪពុក​បង្កើត​មាន​គ្នីគ្នា​៤​នាក់ បាន​បង្កើតជា​ក្រុម​រ៉ឺម៉ក​ម៉ូតូ ចល័ត ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដើម្បី​ជួសជុល​ច​ង្ក្រា​ន្ត​ហ្គាស​និង​ធ្វើ​សោរ​ជូន​អតិថិជន​ដល់​លំនៅស្ថាន​តែម្តង​។​

​បុរស​ដដែល​បន្តថា​ការដើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​មហាជន​តែងតែ​យល់ច្រឡំ​ថា​ក្រុម​លោក​ជា​ជនជាតិ​វៀតណាម ហើយ​លោក​តែង​បញ្ជាក់ថា ជាការ​យល់ច្រឡំ​ហើយ​។​លោ​កថា​លោក​និង​ឪពុក បាន​ចេះ​មុខរបរ​នេះ ពី​ប្អូនប្រុស​ដែល​បាន​ទៅ​រៀន​ជាមួយ​ជនជាតិ​វៀតណាម​នៅឯ​ផ្សារ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​ក្រោយ​រៀន​រយៈពេល​បី​ខែ​គ្រួសារ​លោក​បាន​បង្កើត​មុខរបរ​នេះ​ដោយ​ខ្លួនឯង​និង​តែងតែ​ដើរ​ជួសជុល​ឱ្យ​អតិថិជន​ស្ទើរតែ​គ្រប់​ខេត្ត​ក្រុង​ទៅហើយ​។​

​លោក​តែ​ន​បន្តថា​គិត​ចាប់ពី​ថ្ងៃ​ដែល​ចេញពីផ្ទះ​ជាង​ដប់​ថ្ងៃនេះ​លោក​ផ្ទាល់​បាន​ផ្ញើ​ប្រាក់​ទៅ​ប្រពន្ធ​សម្រាប់​ផ្គត់ផ្គង់​ការចាយវាយ​ចំនួន​៥០​ម៉ឺន​រៀល​ដោយ​ទូទាត់​ការចំណាយ​ទិញ​ឥ​វ៉ាន់​និង​ចាយវាយ​ក្នុងការ​ធ្វើដំណើរ​រយៈពេល​ជិត​១​ខែ​នេះ​។​ក្រុម​ជាង​ជួសជុល​ច​ង្ក្រា​ន្ត​និង​សោរ​ខាងលើ​បាន​បញ្ជាក់ថា​ឥ​វ៉ាន់​ដែល​ទិញ​មក​សម្រាប់​ផ្លាស់ប្តូរ​និង​ជួសជុល​នេះ​គឺ​លើកយក​មកពីផ្សារ​ច្បារអំពៅ​និង​មួយចំនួនទៀត​គឺ​បានមកពី​ស្តង់​ទិញ​អេតចាយ​ដែល​នៅ​ល្អៗ​។​

​លោក​តែ​ន បាន​អំពាវនាវ​ដល់​បងប្អូន​ខ្មែរ​ទាំងអស់​ដែល​ពុំបាន​សិក្សា​ជ្រៅជ្រះ​និង​គ្មាន​កា​ងារ​ល្អ សុំ​កុំ​ចំណាកស្រុក​ដោយ​គ្មាន​ច្បាប់ទម្លាប់​អី​។​បងប្អូន​គួរតែ​ទៅ​រៀន​ជំនាញ ហើយ​បើក​ជា​មុខរបរ តាម​ចំណង់​ចិត្ត​វិញ​ព្រោះ​ការ​ចំណាកស្រុក​ដោយ​ខុសច្បាប់​អាច​និង​ប្រឈមមុខ​និង​បញ្ហា​ដែល​មើល​ពុំ​ឃើញ​ច្រើនណាស់​។​ហើយ​សូមកុំ​រើស​កា​ងារ​អី​ព្រោះ​ឱ្យតែ​មុខរបរ​ស្រប់ច្បាប់​សុទ្ធតែ​មានតម្លៃ​ទាំងអស់​។​អ្វីដែល​ល្អ​ជាងនេះទៀត​មិនថាតែ​ជនជាតិ​វៀតណាម​នោះទេ​ដែល​អាច​ដើរ​ធ្វើ​សោរ​ឬ​ច​ង្ក្រា​ន្ត​នោះ ជនជាតិខ្មែរ​ក៏​អាចធ្វើ​បានដែរ​៕S/​

​មុខរបរ​ធ្វើ​សោរ​និង​ច​ង្ក្រា​ន្ត​ហ្គាស​អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដោយ​មិនចាំបាច់​ចំណាកស្រុក​

ទីតាំងផ្សាយពាណិជ្ជកម្ម