​មន្ត្រី​បដិសេធថា​គ្មាន​ការដោះដូរ​ឬ​លក់​មណ្ឌល​សុខភាព​ប៉ោយប៉ែត​

1036
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​ករណី​លេចឮ​ជាថ្មី​ថា​មណ្ឌល​សុខភាព​ប៉ោយប៉ែត​១​នៅក្បែរ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និង​ចំ​កណ្តាល​ក្រុង​ដែល​ហាងឆេង​ដីធ្លី​ឡើងថ្លៃ​កប់​ពពក​អាច​ត្រូវគេ​រត់ការ​ដោះដូរ​ទីតាំង​ឬ​ហៅថា​លក់​នោះ​មន្ត្រី​ជំនាញ​សា​ម៉ី​សុខាភិបាល​និង​មន្ត្រី​អាជ្ញាធរ​ដែនដី​បាន​បដិសេធថា​គ្មាន​រឿងនេះ​កើតឡើង​ទេ​។​

​ពី​ខ្លោងទ្វារ​និង​អគារ​នៃ​ទីតាំង​មណ្ឌល​សុខភាព​ប៉ោយប៉ែត​១​នៅ​ផ្លូវជាតិ​លេខ​៥​ភូមិ​ក្បាលស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៩​ខែវិច្ឆិកា​មន្ត្រី​គ្រប់គ្រង​មណ្ឌល​សុខភាព​នេះ​និង​ប្រធាន​សន្តិសុខ​បាន​ចេញមក​តវ៉ា​និង​ប្រតិកម្ម​យ៉ាងខ្លាំង​នឹង​បណ្តាញ​អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា ថា​តើ​អ្នក​ថតរូប​នេះ​យកទៅ​ធ្វើ​អី ? យកទៅឱ្យ​អ្នកណា​?

​មន្ត្រី​នោះ​ថ្លែងថា​:​ពួកខ្លួន​ប្រឆាំង​ជំទាស់​ដាច់ខាត​មិនឱ្យ​ចលនា​អ្នករត់​ការលក់​ក្រោម​ស្លាក​ដោះដូរ​ទីតាំង​មណ្ឌល​សុខភាព​ប៉ោយប៉ែត​១​នេះ​ជាថ្មីទៀត​ដូច​កាលពី​ឆ្នាំ​២០១៤​ឡើយ​។​ចំណែក​លោក​វេជ្ជបណ្ឌិត​កែវ​សុភ​ក្ត្រា​ប្រធាន​ម​ន្ទិ​រ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​ព្រលប់​ថ្ងៃទី​២៨​ខែវិច្ឆិកា​ថា :​រឿង​ហ្នឹង​ផ្អើល​យូរ​រហើយ​។​ប៉ុន្តែ​មកទល់ពេលនេះ​មណ្ឌល​សុខភាព​ប៉ោយប៉ែត​១ នេះ​នៅមាន​សុវត្ថិភាព​នៅឡើយ​។​

​លោក​កែវ សុភ​ក្ត្រា បន្តថា​: សម្រាប់​មន្ត្រី បុគ្គលិក​ពេទ្យ​និង​សុខាភិបាល​តាំងពី​ថ្នាក់​មណ្ឌល​សុខភាព ម​ន្ទិ​រ​ពេទ្យ​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​និង​មន្ទីរ​សុខាភិបាល​ខេត្ត​សូម​តវ៉ា​ជំទាស់​នឹង​ការប៉ុនប៉ង​ទាំងឡាយណា​ដែល​ចង់​រត់​ការលក់​ទីតាំង​មណ្ឌល​សុខភាព​ប៉ោយប៉ែត​១​នេះ​ក៏​ដូច​មណ្ឌល់​សុខភាព មន្ទីរពេទ្យ​ដទៃទៀត​ក្នុង​ខេត្ត​។​

​ចំពោះ លោក ភោគ លន ចៅសង្កាត់​ប៉ោយប៉ែត​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា​: មណ្ឌល​សុខភាព​ប៉ោយប៉ែត​១​នេះ​នៅ​ទីតាំង​ចាស់​ដដែល​គ្មាន​ការដោះដូរ​ពី​កន្លែង​ដី​ថ្លៃ​ទៅ​កន្លែង​ដី​ថោក​និង​នៅ​ឆ្ងាយ​ដាច់ស្រយាល​ឡើយ ។​ទោះយ៉ាងណា មន្ត្រី​និង​ពលរដ្ឋ​សម្តែង​ក្តី​ព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ចលនា​ព្យុះ​រត​ការលក់​ទីតាំង​មណ្ឌល​សុខភាព​នេះ បើទោះបី​ថ្នាក់ក្រោម​ជំទាស់​ក៏ដោយ ក៏​ខ្លាច​ធ្លាក់​ពីលើ​មេឃ​មក ហើយ​ទប់​ទល់នឹង​ព្យុះ​ទឹកប្រាក់​មិន​ជាប់​៕S/

រូបថត : មណ្ឌល​សុខភាព​ប៉ោយប៉ែត​១ នៅក្បែរ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​និង​ចំ​កណ្តាល​ក្រុង​ដែល​ហាងឆេង​ដីធ្លី​ឡើងថ្លៃ​កប់​ពពក​អាច​ត្រូវគេ​រត់ការ​ដោះដូរ​ទីតាំង​ឬ​ហៅថា​លក់​ជាថ្មី​(​រូប​:​ភ្នំ​ស្វាយ​)​

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម