ម៉ា​សេ​ឡូ ព្រលយ​ពាក្យ​ដាស់តឿន អ៊ី​ស្កូ ចំពេល​ក្លឹប​ឆេ​ល​ស៊ី​ចាប់អារម្មណ៍​

1080
ចែករម្លែក

កីឡាករ​អេ​ស្ប៉ា​ញ អ៊ី​ស្កូ (Isco) គឺជា​កីឡាករ​សំខាន់ ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​បារាំង ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane)​។ ទោះបីជា​យ៉ាងណា កីឡាករ​រូបនេះ ចាប់ផ្តើម បាត់បង់​ឱកាស​បង្ហាញ​មុខជា​បន្តបន្ទាប់ បន្ទាប់ពី​ការតែងតាំង​លោក សា​នទី​យ៉ា​ហ្គោ សូ​ឡា​រី (Santiago Solari) ។​

​ម៉ា​សេ​ឡូ បាន​និយាយថា “​ខ្ញុំ​មិន​ពូកែ​ខាង​ឲ្យ​យោបល់​ទេ ហើយ​ច្បាស់​ណាស់​ថា កីឡាករ ទាំងអស់​ចង់​លេង ប៉ុន្តែ​វា​ដល់​ពេលដែល​ត្រូវធ្វើ​ការងារ​។ អ្នក​ត្រូវតែ​សម្លឹងមើល​អ្វីដែល​មិន បានកើត​ឡើង ហើយ​ព្យាយាម​កែលម្អ​”​។​
​ ​
​ក្រុម Real Madrid អាច​យកឈ្នះ​ក្រុម Roma ២-០ នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក កាលពី​យប់​ថ្ងៃ​អង្គារ ប៉ុន្តែ អ៊ី​ស្កូ មិន​ទាំង​មានឈ្មោះ​ជា​កីឡាករ​បម្រុង​ផង​ទេ​។ ក្លឹប​ឆេ​ល​ស៊ី​ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ អ៊ី​ស្កូ ជាការ​ត្រៀម​មុន​រដូវ​កាល​ទិញដូរ នៅ​ខែមករា ខណៈពេល​លោក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ចង់បាន​ជម្រើស បន្ថែមទៀត​។​
​ ​
​ប៉ុន្តែ​មាន​សេចក្តីរាយការណ៍​នៅ​ដើម​សប្តាហ៍​នេះ​ថា លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) គ្រូបង្វឹក​ក្លឹប Napoli ក៏​ចាប់អារម្មណ៍​លើ អ៊ី​ស្កូ ដែរ​។​
​ ​
​អ៊ី​ស្កូ បានបង្ហាញ​មុខ​២៥២​លើក​សម្រាប់​ក្លឹប Real Madrid ចាប់តាំងពី​ចូលរួម​ជាមួយ ក្លឹប​នេះ​នៅ​ឆ្នាំ​២០១៣​។
​ ​
​ក្រុម​ឆេ​ល​ស៊ី​ធ្វើបាន​ល្អ​ជាង​ការរំពឹងទុក​ក្រោម​ការដឹកនាំ​របស់លោក សារី ប៉ុន្តែ​ពួកគេ​ធ្វើ​មិន បានល្អ​ទេ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Tottenham ។ ក្រុម​ឆេ​ល​ស៊ី​ចាញ់​គូប្រជែង របស់ខ្លួន ៣-១​។​
​ ​
​លោក សារី បាន​និយាយថា “​ខ្ញុំ​ខកចិត្ត​ពីព្រោះ​យើង​លេង​អន់​មែនទែន​។ ខ្ញុំ​គិតថា យើង​លេង​អន់​គ្រប់​ច្រក ទាំង​កាយសម្បទា សា្មរ​តី បច្ចេកទេស​និង​ល្បិចកល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ​អេ​ស្ប៉ា​ញ អ៊ី​ស្កូ (Isco)

ទីតាំងផ្សាយពាណិជ្ជកម្ម