​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​ពីរ​នាក់​នៅស្រុក​កំពង់ត្រាច​

892
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​រីឯ​យុវជន​និង​កុមារ​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣១​ក្នុងភូមិ​អង្គ​សុរភី​ឃុំ​អង្គ​សុរភី​ស្រុក​កំពង់ត្រាច​កាលពី​ល្ងាច​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​មន្ត្រីនគរបាល​ចរាច​រណ៍​ស្រុក​កំពង់ត្រាច​បាន​ប្រាប់​ឱ្យដឹងថា បុរស​ដែល​បាត់បង់​ជីវិត​ឈ្មោះ​មូល ផាន អាយុ ៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

​ចំណែក​អ្ន​រងរបួស​រួមមាន ១. ឈ្មោះ​ផន ស្រី​ពី​ន ភេទ​ស្រី អាយុ ១៦​ខែ ជា​ចៅ​របស់​បុរស​មូល ផាន របួសស្រាល​, ២. ឈ្មោះ​គង់ មករា អាយុ ២១​ឆ្នាំ​រស់នៅ​ភូមិ​ព្រៃ​ក្រឡា ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត របួសធ្ងន់​។ ប្រភព​ដដែល​បាន​រៀបរាប់ថា កាលពី​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៩​ខែវិច្ឆិកា​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​ម៉ូតូ​និង​ម៉ូតូ​បានកើត​ឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣១ ក្នុងភូមិ​អង្គ​សុរភី ឃុំ​អង្គ​សុរភី ស្រុក​កំង់​ត្រាច​បណ្តាលឱ្យ​មនុស្ស​ម្នាក់​បាត់បង់​ជី​វិ ឯ​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​។

​មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើក​ម៉ូតូ​សេ​១០០​កូរ៉េ​ឌុប​ចៅស្រី​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​លុះដល់​ចំណុចកើតហេតុ​ម៉ូតូ​នោះបាន​បត់​ឆ្វេង​បម្រុង​ចុះទៅ​ទិស​ខាងលិច​ស្របពេល​ម៉ូតូ​និ​ច​មួយគ្រឿង​បើក​មកពី​មុខ​ដោយ​ល្បឿន​យ៉ាង​លឿន​ក៏​បុក​ពេញទំហឹង​តែម្តង​។​

មន្ត្រីនគរបាល​បាន​បន្តថា​ពេល​អ្នកជិតខាង​នាំគ្នា​ចូលទៅ​ជួយ​ស្រាប់តែ​ឃើញ​បុរស​ជិះ​ម៉ូតូ​សេ​១០០​កូរ៉េ​បាត់បង់​ជីវិត​។​ចំណែក​ចៅស្រី​រងរបួស​ស្រាល​។​ដោយឡែក​យុវជន​បើកបរ​ម៉ូតូ​និ​ច​របួសធ្ងន់​ដោយ​បាក់​ភ្លៅ​ខាងស្តាំ​។​ឃើញ​ស្ថានភាព​បែប​នោះ​អ្នកជិតខាង​ក៏​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​ដើម្បី​ចុះទៅ​កាន់​កន្លែងកើតហេតុ​ភ្លាមៗ​៕S/​

​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល​ពីរ​នាក់​នៅស្រុក​កំពង់ត្រាច​

ទីតាំងផ្សាយពាណិជ្ជកម្ម