ប្រធាន​បច្ចេកទេស​ថា Bayern Munich មិនបាន​ពិចារណា​បណ្តេញ​គ្រូបង្វឹកទេ​

1259
ចែករម្លែក

ក្លឹប Bayern Munich មិនបាន​ពិចារណា​បណ្តេញ​អ្នកចាត់ការ​លោក នី​កូ កូ​វ៉ា​ក (Niko Kovac) ដែល​កំពុង​រង​ការរិះគន់​នោះទេ នេះ​បើតាម​ការអះអាង​របស់​នាយក​បច្ចេកទេស របស់​ក្លឹប​។​

​បន្ទាប់​ពីលើ​កពាន​ជើងឯក​៦​រដូវ​កាល​ចុងក្រោយ ក្រុម Bayern ចាប់ផ្តើម​ធ្លា​ក់មក​ត្រឹម លេខ​រៀង​ទី​៥​នៅលើ​តារាង គឺមាន​គម្លាត​៩​ពិន្ទុ​ពី​ក្រុម Dortmund​ដែល​កំពុង​ឈរ​នៅលើ​កំពូល តារាង​ក្នុង​លី​ក​។​
​ ​
​លោក កូ​វ៉ា​ក ចូល​ស្នង​តំណែង​របស់លោក ចាប់ ហ៊ី​ន​កេស (Jupp Heynckes) កាលពី​រដូវក្តៅ ហាក់ដូចជា​ស្ថិតក្នុង​ស្ថានភាព​លំបាក​ក្នុងការ​ការពារ​តំណែង​ជើងឯក បន្ទាប់ពី​លេង​បាន​១២​ប្រកួត​។​
​ ​
​ក្រុម Bayern Munich យកឈ្នះ​ក្រុម Benfica ៥-១ កាលពី​យប់​ថ្ងៃ​អង្គារ នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក ហើយ​លទ្ធផល​នេះ​ធ្វើ​ឲ្យ​មាន​ភាពស្ងាត់ស្ងៀម​បន្តិច​ទាក់ទង​នឹង​ពាក្យ​ច​ចាម អា​រ៉ា​ម​ស្តីពី​ការបណ្តេញ​លោក កូ​វ៉ា​ក ចេញ​។​
​ ​
​ថ្នាក់ដឹកនាំ​របស់​ក្លឹប Bayern Munich ប្រញាប់ប្រញាល់​ផ្តល់​ការគាំទ្រ​ដល់​លោក កូ​វ៉ា​ក ដោយ​ប្រធាន​បច្ចេកទេស​លោក ហាសាន សាលី​ហា​មី​ដ​ហ្ស៊ី​ក (Hasan Salikhamidzic) អះអាងថា ពួកគេ​មិនបាន​ព្យាយាម​ស្វែងរក​អ្នក​ជំនួស​តំណែង​របស់លោក កូ​វ៉ា​ក ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​អ្នកចាត់ការ នី​កូ កូ​វ៉ា​ក (Niko Kovac)

ទីតាំងផ្សាយពាណិជ្ជកម្ម