ស្តេច​ម៉ាឡេស៊ី​រៀប​អភិសេក​ជាមួយ​អតីត​បរ​វរ​កញ្ញា​ទាំងមូល នាយករដ្ឋមន្ត្រី​ថា​អត់​ដឹង​

2485
ចែករម្លែក
  • 433
    Shares

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បណ្ឌិតមហាធា ម៉ូហាម៉ាត បាននិយាយថាលោកអត់ដឹងអំពីការរៀបអភិសេករបស់ព្រះ​ចៅស៊ុលតង់ មូហាម៉ាត ទី៥ ដោយសារតែលោកមិនមានការបញ្ជាក់អះអាងជាផ្លូវការអំពីរឿងនេះ។លោកបានប្រាប់សន្និសីទកាសែតមួយកាលពីថ្ងៃព្រហស្បតិ៍ទី២៩វិច្ឆិកាថា«ខ្ញុំអត់ដឹង។ខ្ញុំអត់ទទួលបានការបញ្ជាក់អះអាងផ្លូវការណាមួយ ដូច្នេះខ្ញុំមិនអាចនិយាយអ្វីមួយបានទេ»។

មានការនិយាយនិងបង្ហោះរូបពាសពេញបណ្តាញសង្គមថា ស្តេចព្រះជន្ម៤៩វស្សាអង្គនេះ បានរៀបអភិសេក(រៀបការ)ជាមួយអតីតបវរកញ្ញារុស្ស៊ីនាង អូកសាណា វ៉ូអេវ៉ូឌីណា អាយុ២៥ឆ្នាំ ។

ពិធីរៀបអភិសេកទំនងជាត្រូវបានរៀបចំឡើងកាលពីថ្ងៃ២២វិច្ឆិកានៅសាលប្រគំតន្រ្តីមួយនៅក្រុងមូស្គូ ក្រោយពីអតីតបវរកញ្ញាឆ្នាំ២០១៥រូបនេះបានប្តូរមកកាន់សាសនាអ៊ីស្លាម។

ទោះជាយ៉ាងណា ព្រះរាជវាំងម៉ាឡេស៊ី Istana Negaraមិនបានចេញសេចក្តីថ្លែងការណ៍ណាមួយដើម្បីបញ្ជាក់រឿងនេះទេ ទោះជាមានការផ្សព្វផ្សាយព្រោងព្រាតក្នុងសារព័ត៌មានបរទេសនិងបណ្តាញសង្គមម៉ាឡេស៊ី។

យោងតាមសារព័ត៌មាន MailOnlineរបស់អង់គ្លេសចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ អាពាហ៍ពិពាហ៍នេះត្រូវបានរៀបចំឡើងកាលពីថ្ងៃ២២វិច្ឆិកានៅក្រុងមូស្គូ។

សូមបញ្ជាក់ថា ព្រះចៅស៊ុលតង់ មូហាម៉ាតទី៥ ត្រូវបានជ្រើសតាំងជាព្រះមហាក្សត្រម៉ាឡេស៊ីកាលពីខែមេសាឆ្នាំ​២០១៧ នៅក្នុងប្រព័ន្ធធ្វើស្តេចប្តូរវេន ក្នុងចំណោមរាជវាំង៩រដ្ឋរបស់ម៉ាឡេស៊ី។ព្រះអង្គក្លាយជាYang di-Pertuan Agong ស្តេចបែបពិធីការរបស់ម៉ាឡេស៊ីសំរាប់រយៈពេល៥ឆ្នាំ មុនបន្តប្រគល់វាទៅអោយអ្នកគ្រប់គ្រងរដ្ឋម៉ាឡេមួយទៀត។

យោងតាមសារព័ត៌មាន នាងវ៉ូអេវ៉ូឌីណា បានឈ្នះតំណែងបវរកញ្ញាមូស្គូនៅឆ្នាំ២០១៥។

កាលពីឆ្នាំ២០០៤ កាសែតThe Starរបស់ម៉ាឡេស៊ីបានរាយការណ៍ថា ព្រះចៅស៊ុលតង់អង្គនេះ ដែលកាលណោះជាព្រះអង្គម្ចាស់រជ្ជទាយាទរដ្ឋគេឡាន់តាន់ បានរៀបអភិសេកជាមួយសែរាជវង្សអ៊ីស្លាមម្នាក់នៅខេត្តប៉ាតតានី ភាគខាងត្បូងថៃ។កាលណោះ ព្រះអង្គមានព្រះជន្ម៣៥វស្សា។មកទល់ពេលនេះគេមិនដឹងថាអាពាហ៍ពិពាហ៍ជាមួយស្រ្តីថៃនោះវាទៅជាយ៉ាងណាហើយ ដោយកាលពីក្លាយជាស្តេចម៉ាឡេស៊ីទី១៥កាលពីឆ្នាំមុន សារព័ត៌មានបាននិយាយថាព្រះអង្គជាស្តេចដំបូងដែលឡើងសោយរាជ្យដោយគ្មានមហេសីនៅជាមួយ៕ដោយ៖វាសនា 

សារព័ត៌មានបរទេសនិងក្នុងស្រុកបង្ហាញរូបនៃពិធីអភិសេករបស់ព្រះចៅមូហាម៉ាត ទី៥

ទីតាំងផ្សាយពាណិជ្ជកម្ម