បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​ប្រាំ​ថង់​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​

878
ចែករម្លែក

​ដោយ:​គ្រញូង​/​បាត់ដំបង ៖ ​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ អធិការដ្ឋាន​នគរបាល​ស្រុក​មោង​ឬ​ស្សី​ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​ថ្នាំញៀន​ប្រាំ​ថង់​ទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ​ដើម្បី​ចាត់​​ការ​តាមច្បាប់​​ក្រោយពេល​កម្លាំង​នគរបាល​ស្រុក​មោងឫស្សី​ឃាត់ខ្លួន​បាន​កាលពី​ល្ងាច ថ្ងៃ​​ទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នៅ​ចំណុច​ក្រុមទី​១ ភូមិ​ព្រៃតូច ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​មួយចំនួន​។​

លោក​វរ​សេនី​យ័​ត្រី​ស គឹម​ឡុង អធិការនគរបាល​ស្រុក​មោងឫស្សី​បានឱ្យដឹងថា ជន​​សង្ស័យ​ឈ្មោះ ​វឿ​ត វណ្ណា ហៅ​ប៉ោង​ភេទ​ប្រុស អាយុ ២៤​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ព្រៃតូច ស្រុក​មោងឫស្សី​។ ជា​លទ្ធផល​សមត្ថកិច្ច​បានធ្វើ​ការដកហូត​វត្ថុតាង ថ្នាំញៀន​ប្រ​ភេ​មេ​តំ​ហ្វេ​តា​មីន (ICE ម៉ា​ទឹកកក​) ចំនួន​៥​កូន​ថង់ និង​កាបូប​លុយ​ចំនួន ១ ។​

​ករណីនេះ សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ចូនទៅ​ការិយាល័យ​ប្រឆាំង​គ្រឿង​​ញៀន​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​B/

 

ទីតាំងផ្សាយពាណិជ្ជកម្ម