ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​នឹង​គ្រឿងញៀន​ជាង​១០០​ថង់​ត្រូវ​បញ្ជូនទៅ​ស្នងការ​ខេត្ត​

833
ចែករម្លែក

​ដោយ:​គ្រញូង​/​បាត់ដំបង ៖ ​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់ ​រួម​នឹង​​ថ្នាំញៀន​មួយចំនួន​ត្រូវ​កម្លាំង​អធិការដ្ឋាន​នគរបាល​​ស្រុក​សង្កែ​បញ្ជូនទៅ​ស្នងការ​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ​ឆ្នាំ​២០១៨ ​ក្រោយពេល​ឃាត់ខ្លួន​បាន​កាល​រសៀល​ថ្ងៃទី​២៩​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨ នៅ​ចំនុច​ភូមិ​អូរ​ស្រឡៅ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ព្រមទាំង​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​មួយ​​ចំនួន​ធំ​។​

លោក​វរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាល​ស្រុក​សង្កែ​ បានឲ្យដឹងថា ​ដោយ​អនុ​​វត្ត​តាម​បទបញ្ជា​និង​ការចង្អុលបង្ហាញ​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្ត​លើ​ការងារ​បង្ក្រាបប​ទ​ល្មើស​​គ្រឿងញៀន​ខុសច្បាប់​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ​បាន​បើក​ប្រតិបត្តិការ​​បង្ក្រាប​ករណី​រក្សាទុក​ជួញដូរ​ថ្នាំញៀន​ខុស​​ច្បាប់​១​លើក​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ។​

លោក​អធិការ​ស្រុក​បានបញ្ជាក់​ថា​ជន​​សង្ស័យ​ទាំងពីរ​នាក់​មាន​១.​ឈ្មោះ វង់ កំសត់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​អូរ​ដំបង​១​ស្រុក​សង្កែ និង​២.​ឈ្មោះ​វង់ សា​វី ភេទ​ស្រី អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្រឡៅ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ។ សមត្ថកិច្ច​បានធ្វើការ​ដកហូត​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE ម៉ា​ទឹកកក​) ចំនួន​១០៩​ថង់ ទម្ងន់​៩,៤៩9​ក្រាម ទូរស័ព្ទ​៣​គ្រឿង ប្រាក់​ខ្មែរ ២០.០០០​រៀល ។​

​ក្រោយពេល​ជនសង្ស័យ​ទាំងពីរ​នាក់​ឆ្លើយ​សារភាព​រូ​ច​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​អ៊ុច សុខុន​ ស្នងការ​ខេត្ត​បាន​បញ្ជាឲ្យបញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ទាំងពីរ​នាក់ ​រួម​នឹង​វត្ថុតាង​មកកាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ដើម្បី​ចាត់ការ​តាម​​ច្បាប់​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម