មកជួប​គូស្នេហ៍​ចម្លែក​លើ​ពិភពលោក មាន​ទាំង​ទារក​ពេញវ័យ ខ្មោចឆៅ​ជញ្ជក់​ឈាម និង​បុរស​រួមភេទ​ជាមួយ​ឡាន​

1824
ចែករម្លែក
  • 58
    Shares

​រឿង​ភាគ​ទូរទស្សន៍​ថ្មី​គួរឱ្យភ្ញាក់ផ្អើល​មួយ​បាន​ដំណាល​អំពី​រឿងរ៉ាវ​ទំនាក់ទំនង​ក្នុង​ជីវិត​ពិត​របស់​គូស្នេហ៍​ចម្លែក​បំផុត​មកពី​ជុំវិញ​ពិភពលោក រាប់​ចាប់ពី​ខ្មោចឆៅ​ជញ្ជក់​ឈាម​រហូតដល់​ទារក​ពេញវ័យ​។

​រឿង​ភាគ Extreme Love របស់​ទូរទស្សន៍ We បានបង្ហាញ​នូវ​ស្នេហា​ចម្លែក ដែល​ស​បញ្ជាក់ថា មនុស្ស​ប្រភេទ​ណា​ក៏មាន​គូ​ដែរ​។​

​រឿង​ភាគ​ដែល​នឹង​បញ្ចាំង​នៅ​ថ្ងៃ​សុក្រ ទី​២៨ ធ្នូ​ខាងមុខ ថែមទាំង​បង្ហាញ​លើសពី​ទំនាក់ទំនង​ស្នេហា​រវាង​មនុស្ស​ទៅទៀត ខណៈ​ប្រធានបទ​មួយ​និយាយ​ពី​បុរស​ម្នាក់​រួមភេទ​ជាមួយ​ឡាន ចំណែក​ប្រធានបទ​មួយទៀត​និយាយ​ពី​ការ​ញៀន​នឹង​តុក្កតា​សិច​។

​តោះ​ក្រឡេកមើល​គូស្នេហ៍​ចម្លែក​ទាំងនោះ​ទាំងអស់គ្នា​៖
១. លោក​ដេ​វ​មកពី​ទីក្រុង​ណូ​វ៉ា​ស្កុ​ត​ជៀ ប្រទេស​កាណាដា ចំណាយលុយ​រាប់ម៉ឺន​ដុល្លារ​លើ​តុក្កតា​សិច​ទោះបី​រស់នៅ​ជាមួយ​ប្រពន្ធ​មានជីវិត​ឈ្មោះ​សាវ៉ា ក៏ដោយ​។


២. បុរស​ឈ្មោះ​ខាយ អាយុ ៣១ ឆ្នាំមាន​មិត្តស្រី​អាយុ ៩១ ឆ្នាំ​។​


៣. គូស្នេហ៍​នេះ​ពង្រឹង​ចំណងស្នេហា​ដោយ​ការធ្វើជា​កូនង៉ែត​បៅ​ក្បាលដោះ​សម្រាប់​បំពេរ​កែ​អផ្សុក​។​


៤. លោក​ស៊ីដ​មកពី​ទីក្រុង​ហ្វ​ត​វ៉ស់ រដ្ឋ​តិច​សាស បញ្ចុក​ចំណី​ដល់​មិត្តស្រី​ឈ្មោះ​ម៉ូ​នី​កា​ទម្ងន់ ៣២០ គីឡូក្រាម​ដើម្បីឱ្យ​នាង​កាន់តែ​ធាត់​។​


៥. បុរស​ម្នាក់នេះ​រួមភេទ​ជាមួយ​រថយន្ត Volkswagen Beetle ដែល​គាត់​ដាក់ឈ្មោះ​ឱ្យ​ថា វ៉ា​នី​ឡា​។


៦. គូស្នេហ៍​ប្រេ​ស៊ី​ល​កម្ពស់​ខុសគ្នា​មេឃ​ដី​។


៧. ក្នុង​រឿង​ភាគ Extreme Love ក៏​បង្ហាញ​គូស្នេហ៍​មួយ​នាំគ្នា​ជញ្ជក់​ឈាម​ពី​ម្រាមដៃ​ស្រី​កំដរ​ផងដែរ​៕

ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម