អ្នកទោស​៩០​នាក់ ហែក​គុក​រត់គេចខ្លួន​នៅ​ឥណ្ឌូនេស៊ី

1913
ចែករម្លែក

ក្រុមមន្ត្រីបាននិយាយនៅថ្ងៃសុក្រទី៣០វិច្ឆិកាថា​ អ្នកទោស៩០នាក់ បានរត់គេចខ្លួន បន្ទាប់ពីពួកគេបានទម្លុះរបងគុកមួយនៅប្រទេសឥណ្ឌូនេស៊ី ភាគខាងលិច ។

ពួកអ្នកទោសទាំងនេះ បានរត់គេចខ្លួនចេញពីគុកនេះនៅទីក្រុងBanda Aceh កាលពីយប់ថ្ងៃព្រហស្បតិ៍នៅពេលដែលពួកគេ បានស្ថិតនៅកន្លែងសូត្រធម៌មួយនៅគុកនេះ។ អ្នកទោសមួយចំនួនត្រូវបានចាប់ខ្លួនបានមកវិញភ្លាមៗ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ឥណ្ឌូនេស៊ី បាននិយាយថា ” មានអ្នកទោសចំនួន៧២៦នាក់នៅពេលនោះ ។ អ្នកទោសចំនួន១១៣នាក់ក្នុងចំណោមពួកគេទាំងនេះ បានរត់គេចខ្លួនរួច តែអ្នកទោសចំនួន២៣នាក់ក្នុងចំណោមពួកគេនេះ ត្រូវបានចាប់ខ្លួនមកវិញ។ យើងបានប​ន្តស្វែងរកចាប់ខ្លួនពួកអ្នករត់គេចខ្លួនផ្សេងទៀត”។

ប៉ូលិសបានតាមរកចាប់ខ្លួនពួកអ្នកទោសដែលរត់គេចខ្លួន និងបង្កើនសន្តិសុខនៅគុកនោះ។

មន្រ្តី១០នាក់បានកំពុងប្រចាំការការពារសន្តិសុខគុកនោះ នៅពេលដែលពួកអ្នកទោសបានរត់គេចខ្លួន៕ដោយ:សុខា/sn

ពួកអ្នកទោស បានហែករបងគុករត់គេចខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍តែ២៣នាក់ត្រូវបានចាប់ខ្លួនមកវិញ

ទីតាំងផ្សាយពាណិជ្ជកម្ម