លោកស្នងការ​ខេត្ត​ទទួលបាន​ប័ណ្ណសរសើរ​ពី​លោក​ហ៊ុន មា​ណែ​ត​នៅ​ទីលាន​បាញ់​គ្រាប់​ពិត

660
ចែករម្លែក

​​ដោយ:​គ្រញូង​/​បាត់ដំបង ៖ ​នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​លំ​​ហាត់​បាញ់​គ្រាប់​ពិត​នៅ​ភ្នំ​វាល​ចាប​ ស្ថិតនៅ​ឃុំ​
​អណ្តើក​ហែប​ស្រុក​រតនមណ្ឌល​ក្រោម​អធិបតី​​ភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ អគ្គមេបញ្ជាការ​ង​កង​យោធពលខេមរភូមិន្ទ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៨​ បាន​ប្រគល់​ប័ណ្ណសរសើរ​ដល់​លោក ឧ​ត្ត​ម​សេ​​នី​យ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួមទាំងនាយ នាយរងរ​សេនា​តូច​ថ្មើរ​ជើង​សហការ​​​​វាយលុក ជាមួយ​រថក្រោះ កាំភ្លើង​គាំទ្រ​និង​កាំភ្លើង​ការពារ​អាកាស​ជា​​ច្រើន​រូប​ទៀត​។​

ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​លំ​ហាត់​បាញ់​គ្រាប់​ពិត​នៅ​ភ្នំ​វាល​ចាបស្រុក​រតនមណ្ឌល​លោក​​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា “​ខ្ញុំ​សូម​កោត សរសើរ​ដល់​យោធភូមិភាគ​ទី​៥ បានធ្វើការ​ហ្វឹកហ្វឺន បាញ់​គ្រាប់​ពិត​នៅ​ទីលាន​ភ្នំ​វាល​ចាប ទទួលបាន​លទ្ធផល​ល្អប្រសើរ​នា​ថ្ងៃនេះ​”​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​បន្តថា​លទ្ធផល​​នេះ​បាន​សបញ្ជាក់​អំពី​ការខិតខំ​ប្រឹងប្រែង​ហ្វឹក​​ហាត់​លើកកម្ពស់​សមត្ថភាព​ក​ង​ទ័ព​ធ្វើ​ឲ្យ​កង​​ទ័ព​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុងពេល​ប្រយុទ្ធ​គ្រប់​ជំនាញ​ពិសេស បាន​បង្កើន​សមត្ថភាព ដល់​នាយទាហាន​វ័យក្មេង​ផងដែរ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម