ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​៣៥​គ្រួសារ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១​ទទួល​អំណោយ​របស់​កាកបាទក្រហម​កម្ពុជា​ខណ្ឌ​ឬ​ស្សី​កែវ​

671
ចែករម្លែក

​ដោយ:សាវ​រក្ស​/​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ក្រីក្រ ងាយ​រងគ្រោះ​ក្នុង​មូលដ្ឋាន ចំនួន​៣៥​គ្រួសារ ទទួល​អំណោយ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដើម្បី​ចែកជូន​ក្នុង​ការជួយ​ដោះស្រាយ​សម្រាល​នូវ​ការខ្វះខាត​ផ្សេងៗ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ពី​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ក្រោម​ការដឹកនាំ​ដោយ​លោក ជា ពិសី អភិបាលខណ្ឌ​ឬ​ស្សី​កែវ ។​

​សកម្មភាព​មនុស្សធម៌ របស់​ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ ដែល​ដឹកនាំ​ដោយ​លោក ជា ពិសី ខាងលើ​នេះដែរ មាន​ការរួម​ដំណើរ​ពី​លោក​-​លោកស្រី ជាស​ហការី​មន្ត្រីរាជការ​ខណ្ឌ សង្កាត់​ជាច្រើនរូប​ទៀត ស្ថិតនៅក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​លោក ជា ពិសី បាន​លើកឡើងថា ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដែល​តែងតែបាន​នាំយក​នូវ​អំណោយ​របស់​អនុសាខា ក៍​ដូចជា​អំណោយ របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា មក​ឧបត្ថម្ភ​ជូន​បងប្អូន​ប្រជាពលរដ្ឋ ជា​បន្តបន្ទាប់ គឺ​សម្រាប់​ចែកជូន​ចំពោះតែ​អ្នកក្រីក្រ​ប៉ុណ្ណោះ ដូចជា​ជន​គ្មាន​ទីពឹង ជន​ចាស់ជរា អ្នក​កើត​ជំងឺ​រ៉ាំ​រៃ​ផ្សេងៗ «​ពោលគឺ​ជា​ជន​ងាយ​រងគ្រោះ​។​ល​។​

​អភិបាលខណ្ឌ​រូបនេះ​បន្ត​លើកឡើង​ទៀតថា ជានិច្ច​ជា​កាល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា តែងតែ​ផ្ដាំផ្ញើ​សាកសួរ​សុខ​ទុក ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ដោយ​មិន​ប្រកាន់​ពូជ​សាស ពណ៍​សម្បុរ ឫ​និន្នាការ​នយោបាយ​ឡើយ តាមរយៈ​អាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ រហូតដល់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោយសារ​សុខ​ទុក​របស់​ប្រជាពលរដ្ឋ ក៍​ដូចជា​ធ្វើ​ឲ្យ​ប្រទេសជាតិ មានការ​អភិវឌ្ឍន៍ ទទួលបាន​សុខសន្តិភាព រីកចម្រើន​ឥតឈប់ឈរ​ជា​បន្តបន្ទាប់ រហូតមកដល់​បច្ចុប្បន្ន​នេះ គឺជា​សុខ​ទុក​របស់លោក​ទាំង​២៕​B/

ទីតាំងផ្សាយពាណិជ្ជកម្ម