សិក្ខាសាលា​ស្តីពី​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា និង​បទបញ្ញត្តិ​ពាក់ព័ន្ធ​មួយចំនួន នៅ​ខេត្តសៀមរាប​

936
ចែករម្លែក

​ដោយ​:គូលែន​/​សៀមរាប ៖ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា បាន​បើក​សិក្ខា​លា​មួយ ស្តីពី​ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា , ច្បាប់​វិសោធនកម្ម​ច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា និង​បទបញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ផលិតផល​ម្ហូបអាហារ សម្ភារ​សំណង់ អគ្គិសនី អេឡិចត្រូនិក និង​សារ​ធាតុគីមី នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ចាន់ សុ​ផា អគ្គនាយក​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា និង លោក​ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​មន្ត្រី​នៅតាម​ស្ថាប័នរដ្ឋ និង ឯកជន​នៅក្នុង​ខេត្តសៀមរាប ជាច្រើនរូប ។​

​លោក ចាន់ សុ​ផា មានប្រសាសន៍ថា គោលបំណង​នៃ​សិក្ខាសាលា​ថ្ងៃនេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ដល់​ម្ចាស់​សិប្បកម្ម និង​ផលិតកម្ម​ក្នុង​ខេត្តសៀមរាប ឲ្យ​បាន​យល់​កាន់តែច្បាស់ នូវ​ច្បាប់​នានា​ស្តីពី​ស្តង់ដារ​កម្ពុជា ដោយហេតុថា នៅក្រោយ​ឆ្នាំ​២០២៥ ប្រទេស​ទាំងអស់​នៅក្នុង​សហគមន៍​អាស៊ាន នឹង​អនុវត្ត​អត្រាពន្ធ​នាំចូល​សូន្យ​ភាគរយ​លើ​គ្រប់​មុខទំនិញ​ទាំងអស់ ដែល​នេះ​ជា​កង្វល់​របស់​យើង ព្រោះថា​តើ​ទំនិញ​ដែល​យើង​ផលិត អាច​នាំ​ចេញទៅ​បរទេស​ត្រូវ​តាម​ស្តង់ដារ​របស់គេ​ដែរ​ឬ​យ៉ាងណា ? ដែល​បញ្ហា​នេះ​សុំ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ត្រូវ​ពង្រឹងគុណភាព​លើ​ផលិតកម្ម​របស់ខ្លួន ដើម្បី​ត្រៀមខ្លួន​ប្រកួតប្រជែង នៅលើ​ទីផ្សារ​ក្នុង​តំបន់​អាស៊ាន​។​

​លោក ពិន ប្រាកដ មានប្រសាសន៍ថា នៅក្នុង​ខេត្តសៀមរាប​ទាំងមូល មាន​ម្ចាស់​អាជីវកម្ម​ខ្លះ​មិនបាន​អនុវត្តន៍​ត្រឹមត្រូវ​តាមច្បាប់​ស្តីពី​ស្តង់ដារ​កម្ពុជា​នៅឡើយ​ទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​ខ្លះៗ សម្រាប់​អាជីវកម្ម​ដែល​គោរព​ច្បាប់​ត្រឹមត្រូវ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​សូម​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា និង​មន្ទីរ​សិប្បកម្ម ឧស្សាហកម្ម​ខេត្ត ដែល​បាន​ខិតខំ​រៀបចំ​សិក្ខាសាលា​នេះ ដើម្បី​បញ្ជ្រាប​អំពី​ច្បាប់​គតិយុត្តិ​នានា​ដល់​ម្ចាស់​សហគ្រាស​នានា​នៅក្នុង​ខេត្ត​ឲ្យ​បាន​យល់​កាន់តែច្បាស់៕B/

 

ទីតាំងផ្សាយពាណិជ្ជកម្ម