ប្រជាពលរដ្ឋ​៦៦​គ្រួសារ​នៅ​ស្រុក​សំពៅ​លូន​បានទទួល​អំណោយ​

1020
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: សាខា​កាកបាទក្រហម​ក​ខេត្ត និង​គណៈកម្មាធិការ​គ្រោះមហន្តរាយ​ខេត្ត ដឹកនាំ​ដោយ​លោក​បណ្ឌិត ប៊ុត គឹមស៊ាន អភិបាលរង​ខេត្ត​តំណាង​លោក ងួន រតនៈ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង រួមជាមួយ​ប្រតិភូ​អមដំណើរ បាន​ដឹក​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៦៦​គ្រួសារ ដែល​មកពី​បណ្តា​ភូមិ​នានា ក្នុងស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង ដែល​រងគ្រោះ​រាំងស្ងួត​នា​រដូវវស្សា​កន្លងមក​នេះ បណ្តាល​ឲ្យ​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត ត្រូវ​រង​នូវ​ការខូចខាត​អស់ បង្ក​ឲ្យ​ពួកគាត់​ជួប​នូវ​បញ្ហា​ខ្វះខាត​ស្បៀង​ប្រចាំថ្ងៃ​។​

​លោក​បណ្ឌិត ប៊ុត គឹមស៊ាន បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​គ​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​ចាត់​ឲ្យ​ក្រុមការងារ​របស់​កាកបាទ​ក្រហម​កម្ពុជា ខេត្តបាត់ដំបង នាំយក​អំណោយ​របស់​កា​ក​បាទ​ក្រហម​កម្ពុជា មក​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជួបនឹង​គ្រោះរាំងស្ងួត ក្នុង​រដូវវស្សា​កន្លង​មក ព្រមទាំង​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​ដែល​កំពុងតែ​ជួប​នូវ​ការខ្វះខាត​ស្បៀង​ប្រចាំថ្ងៃ ហើយ​ត្រូវតែ​ជួយ​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត ដោយ​មិនត្រូវ​ទុក​ឲ្យ​ពួកគាត់​ត្រូវ​អត់បាយ ដោយ​មិនបាន​រាយការណ៍​ដល់​អាជ្ញា​រធរ​ដែនដី និង​អាជ្ញាធរខេត្ត​ឡើយ​។​

​អំណោយ​ដែល​យកមក​ប្រគល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​៦៦​គ្រួសារ រួមមាន​អង្ករ​ក្នុង​មួយ​គ្រួសារ​២៥​គីឡូក្រាម មី ត្រីខ និង​គ្រឿងឧបភោគ បរិភោគ​មួយចំនួន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម