​ប្រធានាធិបតី​នេ​ប៉ាល់​ចាត់ទុក​ទស្សនកិច្ច​រប​ស់ស​ម្ដេច​ហ៊ុនសែន​គឺជា​ការចាប់ផ្ដើម​កម្រិត​ខ្ពស់​នៃ​ទំនាក់ទំនង​ការទូត

840
ចែករម្លែក

ភ្នំពេញ​៖​លោកស្រី ប៊ីត​យ៉ា ដេ​វី បាន់​ដាវី (Bidhya Devi Bhandari ) ប្រធានាធិបតី​នៃ​ប្រទេស​នេ​ប៉ាល់​បានចាត់ទុក​ទស្សនកិច្ច​របស់សម្ដេច​តេ​ជោ​ហ៊ុនសែន​មកកាន់​ប្រទេស​នេ​ប៉ាល់​គឺជា​ការចាប់ផ្ដើម​កម្រិត​ខ្ពស់​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​។​លោកស្រី​មានការសប្បាយរីករាយ​បំផុត​ដែល​បាន​ស្វាគមន៍​សម្ដេចនាយករ​ដ្ខ​មន្ត្រី​ហ៊ុន សែន​មកកាន់​ប្រទេស​នេ​ប៉ាល់​។​នេះ​បើ​យោងតាម​ប្រសាសន៍​របស់ លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​។

​នៅ​ថ្ងៃរសៀល​ថ្ងៃទី​៣០​ខែវិច្ឆិកា​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​លោកស្រី ប៊ីត​យ៉ា ដេ​វី បាន់​ដាវី ប្រធានាធិបតី​ប្រទេស​នេ​ប៉ាល់ ។​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​អរគុណ​ចំ ពោះ​លោកស្រី​ប្រធានាធិបតី​ដែល​បានអនុញ្ញាត​ឱ្យ​សម្តេច​បាន​ចូលជួប​សំដែង​ការ គួរសម​។​សម្តេច​តេ​ជោ​ហ៊ុនសែន​ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើរ​សួរសុខទុក្ខ​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ចំពោះ​លោកស្រីប្រធានាធិ បតី​នេ​ប៉ាល់​ផងដែរ​។​សម្តេច​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​នេ​ប៉ាល់​ក៏ដូចជា​លោកស្រី​ប្រធានាធិបតី​នេ​ប៉ាល់​ដែល​បាន​រៀប ចំ​កិច្ចប្រជុំ​អាស៊ី​ប៉ា​ស៊ី​ភិ​ច ២០១៨ នៅ​ប្រទេស​នេ​ប៉ាល់ ។

​សម្តេច​បន្តថា​ទស្សនកិច្ច​របស់​សម្ដេច​មកកាន់​ប្រទេស​នេ​ប៉ាល់​គឺជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ជា​ប្រវត្តិសាស្ត្រ​ដែល​មេដឹកនាំ​កម្ពុជា​មកកាន់​ប្រទេស​នេ​ប៉ាល់ ។ សម្តេច​តេ​ជោ​បាន​បន្តថា​ទស្សនកិច្ច​របស់​សម្ដេច​និង​ជួយ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​មា​នភា​ព ប្រសើរឡើង ។ សម្តេច​បាន​ជម្រាប​លោកស្រី​ប្រធានាធិបតី​ថាស​ម្តេច​បាន​ជួប​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់​និង​រដ្ឋមន្ត្រី​ការ​បរ ទេស​នេ​ប៉ាល់​ហើយក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុស្សារណៈ​ចំនួន ៤​ដើម្បី​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ។​

​សម្ដេច​មានប្រសាសន៍ថា​ប្រទេស​យើង​ទាំងពីរ​មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា​ទាំង​វប្បធម៌​ដូចនេះ​យើង​គួរតែ​ជំរុញ​ការលើកតម្កើង​កិច្ច សហ​ប្រ​ត្តិ​ការ​លើ​វិស័យ​ផ្សេងៗ​ទៀត​មាន​ទេសចរណ៍ ពាណិជ្ជកម្ម​និង​ការវិនិយោគ​បន្ថែមទៀត​។ សម្តេច​បន្តថា​ការធ្វើដំណើរ​ពី​កម្ពុជា​មក កាន់​ប្រទេស​នេ​ប៉ាល់​នេះ​គឺមាន​រយៈពេល​តែ​៣​ម៉ោង​ប៉ុណ្ណោះ​ដូចនេះ​យើង​គួរតែមាន​ការហោះហើរ​ត្រង់​រវាង​ទីក្រុង​នៃ​ប្រទេស​ទាំងពីរ​ដើម្បី​លើក តម្កើង​នូវ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

​សម្តេច​បាន​បន្តថា​សម្តេច​ចង់​មក​ទស្សនកិច្ច​នៅ​ប្រទេស​នេ​ប៉ាល់​ជា​យូរណាស់​មកហើយ​ព្រោះ​ទីនេះ​គឺជា​កន្លែង​ដែល​ព្រះពុទ្ធ​បានចាប់កំណើត​(​ប្រសូត​)​។​សម្តេច​បាន​អរគុណ​ប្រទេស​នេ​ប៉ាល់​ដែល​បានផ្ដល់​ដី​មួយកន្លែង​ដល់​កម្ពុជា​កសាង​វត្ត​នៅក្នុង​ប្រទេស​នេ​ប៉ាល់ ។​សម្តេច បាន​គូសបញ្ជាក់​ជាថ្មី​ថាស​ម្តេច​ពិតជា​ចង់​មកកាន់​ប្រទេស​នេ​ប៉ាល់​ជាថ្មី​ម្តងទៀត​ក្នុងនាម​ជា​លក្ខណៈ​ឯកជន​ក្រៅផ្លូវការ​ទៅកាន់​ទីក្រុង លុ​ម្ពី​នី​ជាមួយនឹង​ក្រុមគ្រួសារ​របស់​សម្ដេច ។

​ក្នុង​ព្រះបរមនាម​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ក្នុងនាម​សម្ដេច​ផ្ទាល់​សម្ដេច​បាន​គោរព​អញ្ជើញ​លោកស្រី​ប្រធានាធិបតី​នេ​ប៉ាល់​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នៅពេល​វេលា​ដែល​សមស្រប​ណាមួយ ។​

​ជាការ​ឆ្លើយតប​លោកស្រី​ប្រធានាធិបតី​បាន​មានប្រសាសន៍ថា​លោកស្រី​មានការ​សប្បាយរីករាយ​បំផុត​ដែល​បាន​ស្វាគមន៍​សម្ដេចនាយករ​ដ្ខ​មន្ត្រី​ហ៊ុនសែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មក​កាន់​ប្រទេស​នេ​ប៉ាល់។លោកស្រី​ប្រធានាធិ បតី​បាន​បន្តថា​ទស្សនកិច្ច​របស់​សម្ដេច​តេ​ជោ ហ៊ុនសែន​គឺជា​ការចាប់ផ្ដើម​កម្រិត​ខ្ពស់​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ។ លោកស្រី​ក៏បាន​ថ្វាយព្រះពរ​ចំពោះ​ព្រះមហាក្សត្រ កម្ពុជា​ផងដែរ​តាមរយៈ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហើយ​សារជាថ្មី​ម្ដងទៀត​លោកស្រី​សូម​ថ្លែងអំណរគុណ​ចំពោះ​ការអញ្ជើញ​របស់​ព្រះមហាក្សត្រ​ក៏ដូចជា​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​នៅពេល​ខាងមុខ​។​លោកស្រី​នឹង​ពិនិត្យមើល​នូវ​ពេលវេលា​ដ៏​សម ស្រប​ណាមួយ​ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ។​

​លោកស្រី​បាន​សម្ដែង​ការរីករាយ​ចំពោះ​ជំនួប​ទ្វេរ​ភាគី​រវាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​ក្នុងការ​ផ្លាស់ប្តូរ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ។ លោកស្រី​បន្តថា​នេ​ប៉ាល់​ពិតជា​មានវី​ស័​យ​ច្រើន​ដែល​ត្រូវធ្វើ​សហប្រតិបត្តិការ​ហើយ​អ្វីដែល​សំខាន់​គឺ​យើង​ចង់​ជំរុញ ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​យើង​ទាំងពីរ​មាន​វិបុលភាព​និង​វិបុល​សុខ​ជាមួយនឹង​ការរីកចម្រើន​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​យើង​ទាំងពីរ​ទទួលបាន​នូវ​ភាពសប្បាយ​រីករាយ ។​

​លោកស្រី​បាន​បន្តថា​ខ្ញុំ​បានឮ​ខ្ញុំ​ពិតជា​រីករាយ​បន្ទាប់ពី​ទទួលបាន​នូវ​របាយការណ៍​លទ្ធផល​ជំនួប​រវាង​នាយករដ្ឋមន្ត្រីនៃ​ប្រទេស​ទាំងពីរ​ដែល​ឯកសារ​៤​ត្រូវបាន​ចុះ​ហ​ត​កថ​លេខា​កាលពី​ម្សិលមិញ​។​លោកស្រី​បាន​មានប្រសាសន៍ថា​ខ្ញុំ​តែងតែមាន​សុ​បិ​ន្ត​ថា​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​នេ​ប៉ាល់​អាចមាន​ការតភ្ជាប់​តាមរយៈ​ជើងហោះហើរ​ជាមួយ​បណ្តា​ប្រទេស​ផ្សេងទៀត​រួមទាំង​ប្រទេស​កម្ពុជា​ផង​ដែលជា​ពិសេស​ការតភ្ជាប់​ជា មួយ​ប្រទេស​ដែលមាន​ប្រជាជនមាន​ជំនឿ​ទៅលើ​ព្រះពុទ្ធសាសនា​។ លោកស្រី​បន្តថា​ប្រទេស​នេ​ប៉ាល់​ជា​ទឹកដី​នៃ​ព្រះពុទ្ធនិងទស្សនវិជ្ជា ព្រះពុទ្ធ​ដូច្នេះ​ខ្ញុំ​ពិតជា​រីករាយ​ដែល​បានឃើញ​ការចុះហត្ថលេខា​ក្នុង​ការតភ្ជាប់​ការហោះហើរ​រវាង​ប្រទេស​យើង​ទាំងពីរ​។ លោកស្រី​នឹង​ខិតខំ ជំរុញ​ឲ្យ​ពាណិជ្ជករ​ធ្វើយ៉ាងណា​ចូលរួម​នៅក្នុង​វិស័យនេះ ។

​លោកស្រី​បាន​បន្ត​ស្នើ​ឲ្យ​សម្តេច​តេ​ជោ​ហ៊ុនសែន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ទីក្រុង​លុ​ម្ពី​នី ជាមួយ​គ្រួសារ​របស់​សម្ដេច​នៅពេល​វេលា​ដ៏​ឆាប់ ហើយ​លោកស្រី​ក៏បាន​ស្នើ​កុំ​ឲ្យ​មានការ​ពន្យារពេល​ដោយ​លោកស្រី​បាន​លើក​អំពី​ពាក្យស្លោក​របស់​ប្រទេស​នេ​ប៉ាល់​ថា​៖“​ការផ្ដួចផ្ដើម​គឺ ត្រូវតែ​ធ្វើ​ឲ្យ​បាន​ឆាប់​” ។​

​លោកស្រី​ក៏បាន​ជូនពរ​ចំពោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏ដូចជា​ប្រទេស​កម្ពុជា​ជាពិសេស​លោកស្រី​បានធ្វើការ​កត់សំគាល់​អំពី​ម​គ្គុ​ទេស ភាព​ដ៏​ល្អ​និង​អង់អាច​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​នាំមក​នូវ​សុខសន្តិភាព​ស្ថេរភាព​នយោបាយ​និង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ លោកស្រី​បាន​បន្តថា​លោកស្រី​ចង់ឃើញ​ប្រទេស​កម្ពុជា​ហើយ​បាន​ជូនពរ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍ​ក្នុងពេល​ដ៏​ឆាប់ ។

​លោកស្រី​បាន​បន្តថា​ប្រទេស​នេ​ប៉ាល់​ក៏មាន​បំណង​ចង់​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍន៍​ផងដែរ​ហើយ​ពេលនេះ​ប្រទេស​នេ​ប៉ាល់​កំពុង​តែមាន សុខសន្តិភាព​និង​ស្ថិរភាព​នយោបាយ​ហើយ​ប្រទេស​នេះ​ក៏​កំពុងតែ​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​របស់ខ្លួន​មានការ​រីកចម្រើន​លើ​វិស័យ សេដ្ឋកិច្ច​នឹង​ក្លាយទៅជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទៅជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​នៅ​ឆ្នាំ ២០៣០ ខាងមុខ​ផងដែរ ។​

​លោកស្រី​ក៏បាន​មានប្រសាសន៍​ផងដែរ​ថា​លោកស្រី​ចង់ឃើញ​ប្រទេស​កម្ពុជា​បន្ត​ទទួលបាន​នូវ​ការរីកចំរើន​ឥតឈប់ឈរ​ហើយ​ឥឡូវនេះ លោកស្រី​ដឹងថា​កម្ពុជា​កំពុង​តែមាន​សុខ​សន្ត​ភាព​ស្ថេរភាព​និ​យោ​បាយ​ហើយ​លោកស្រី​បានធ្វើការ​កត់សម្គាល់ថា​ប្រទេស​កម្ពុជា​មានការ អភិវឌ្ឍ​ជាង​ប្រទេស​នេ​ប៉ាល់​ហើយ​លោកស្រី​ពិតជា​រីករាយ​នៅក្នុងនាម​ស្មារតី​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ​ដូចគ្នា​យើង​អាច​សហការគ្នា​ឲ្យ​ទៅមុខ​ទាំងអស់គ្នា ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អរគុណ​ចំពោះ​លោកស្រី​ប្រធានាធិបតី​ហើយ​សម្ដេច​បាន​មានប្រសាសន៍ថា​អ្វីដែល​បានកើត​មាននៅ ប្រទេស​នេ​ប៉ាល់​វា​ក៏បាន​កើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​តែ​ហេតុការណ៍​ដែល​បានកើត​មាននៅ​កម្ពុជា​គឺ​វា​មាន​ភាព​ធ្ងន់ធ្ងរ​ជាង​ប្រទេស​នេ​ប៉ាល់​ដោយសារតែ​នៅ​កម្ពុ​ជាមាន​របប​ប្រល័យពូជសាសន៍​ធ្វើ​ឲ្យ​ស្ថានភាព​ប្រទេស​កម្ពុជា​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​ជាង​ប្រទេស​នេ​ប៉ាល់​។ សម្តេច​តេ​ជោ​បាន​បន្តថា​ប៉ុន្តែ​កម្ពុជា​អាច​ចែករំលែក​បទពិសោធន៍​ក្នុងការ​ដោះស្រាយ​ជម្លោះ​ដល់​ប្រទេស​នែ​ប៉ាល់​បាន ៕


ទីតាំងផ្សាយពាណិជ្ជកម្ម