វៀតណាម​ប្រហារជីវិត​៩​នាក់​ចំពោះ​ការជួញដូរ​ថ្នាំញៀន​

1685
ចែករម្លែក
  • 1K
    Shares

ឧក្រិដ្ឋជនថ្នាំញៀន៩នាក់ត្រូវបានកាត់ទោសប្រហារជីវិតនៅវៀតណាមកាលពីថ្ងៃសុក្រទី៣០វិច្ឆិកាចំពោះការលួចដឹកជញ្ជូននិងលក់ថ្នាំញៀនប្រភេទមេតំហ្វេតាមីននិងហេរ៉ូអ៊ីននៅក្នុងប្រទេសដែលមានច្បាប់ប្រឆាំងថ្នាំញៀនតឹងតែងបំផុតមួយ។

ការដាក់ទោសកាលពីថ្ងៃសុក្រត្រូវបានគេមើលឃើញថាខ្លាំងបំផុតនៅក្នុងចំណោមការកាត់ទោសពាក់ព័ន្ធនឹងគ្រឿងញៀននៅប៉ុន្មានឆ្នាំមកនេះ បន្ទាប់ពីសវនាការរយៈពេល៤ថ្ងៃនៅក្នុងខេត្តហា ណាមភាគខាងជើង។

ចុងចម្លើយដែលជាប់ចោទពីបទជួញដូរនិងមានថ្នាំញៀនខុសច្បាប់ឈរក្នុងអំឡុងសវនាការនៅក្នុងតុលាការវៀតណាមនៅខេត្តហាណាម

មេដឹកនាំក្រុមនេះត្រូវបានផ្តន្ទាទោសចំពោះការជួញដូរថ្នាំញៀនហេរ៉ូអ៊ីន១៨,៥គីឡូក្រាម និងមេតំហ្វេតាមីន៥៦៣ក្រាមនៅវៀតណាមខាងជើង នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម។

ជនជាប់ចោទ៣នាក់ទៀត ត្រូវបានតុលាការផ្តន្ទាទោសអោយជាប់គុកមួយជីវិត និង១០នាក់ផ្សេងទៀតជាប់គុកពី៧ដល់២១ឆ្នាំ។

ក្នុងករណីថ្នាំញៀនដាច់ដោយឡែកមួយទៀត បុរស៤នាក់ក៏ត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងខេត្តកាវ បាង កាលពីថ្ងៃសុក្រចំពោះការជួញដូរថ្នាំញៀនហេរ៉ូអ៊ីន។

សូមបញ្ជាក់ថា វៀតណាមមានច្បាប់ប្រឆាំងគ្រឿងញៀនខុសច្បាប់ដ៏តឹងរឹងបំផុតមួយនៅក្នុងលោក ដោយជនណាដែលត្រូវចាប់បានជាមួយនឹងថ្នាំហេរ៉ូអ៊ីន៦០០ក្រាមឡើងឬ អាភៀន២០គីឡូក្រាមឡើង អាចប្រឈមនឹងការកាត់ទោសប្រហារជីវិត៕ដោយ៖វាសនា

ទីតាំងផ្សាយពាណិជ្ជកម្ម