​ណាហ្គា​វើ​ល​ដ៏​ផ្តល់ជូន​សន្ធឹកសន្ធាប់​នាឱកាស​ចុងឆ្នាំ​

1095
ចែករម្លែក
  • 3
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្នុងឱកាស​បុណ្យ​ណូអែល​និង​ចូលឆ្នាំ​សាកល​ខាងមុខនេះ​រាល់​ការ​ប្រារព្ធ​កម្មវិធី​នៅ​ណាហ្គា​វើ​លដ៍​នឹង​ទទួលបាន​នូវ​ការ​បញ្ចុះតម្លៃ​សន្ធឹកសន្ធាប់​និង​ទស្សនាការ​សម្តែង​លំដាប់​ពិភពលោក​ដោយផ្ទាល់​ដោយ​សេរី​។​ចាប់ពី​ថ្ងៃទី​២៤​វិច្ឆិកា​រហូតដល់​ចុងឆ្នាំ​លោក​អ្នកនឹង​ទទួលបាន​កាដូ​ណូអែល​ដ៏​ស្រស់ស្អាត​មួយ​ឥតគិតថ្លៃ​។

​វា​ជា​តុក្កតា​រូប​ក្តាន់​ដែល​ផ្តល់ជូន​រហូត​អស់ពី​ស្តុក​ដោយ​លោកអ្នក​ត្រូវ​ចំណាយ​៥០​ដុល្លារ​ឬ​ច្រើនជាង​នេះ​ក្នុង​វិក្កយបត្រ​មួយ​នៅ​ភោជនីយដ្ឋាន​ណាមួយ​របស់​ណាហ្គា​វើ​លដ៍ ឬ​ទិញ​កញ្ចប់​ស្នាក់នៅ Silver ឬ Gold​នៅ​សណ្ឋាគារ​ណាហ្គា​វើ​លដ៍​។​ក្នុងឱកាស​ចុងឆ្នាំ​ដ៏​ពិសេស​នេះ​ណាហ្គា​វើ​លដ៍​នឹងមាន​ការតុបតែង​ដ៏​ទាក់ទាញ រួមមាន ដើមឈើ​ណូអែល​ដែលមាន​ពន្លឺ​ចែងចាំង​ដ៏​ស្រស់​ប្លែក ហើយ​ពុក​ម៉ែ​បងប្អូន ក៏​អាច​ជាវ​នំ នំ​ស្រួយ និង​ស្ករ​ណូអែល​ដែលមាន​ដាក់លក់​នៅ​សាល​ទទួលភ្ញៀវ​ណាហ្គា​វើ​លដ៍ និង​នៅ​ភោជនីយដ្ឋាន​ក្រោម​ដី Food Pavilion នៅ​ណាហ្គា​ទី ២ រៀងរាល់ថ្ងៃ​ផងដែរ ។

​ក្រោម​បរិយាកាស​ដ៏​សែន​មនោ​រម្យ​នាពេល​ល្ងាច​ពុក​ម៉ែ​បងប្អូន​អាចមក​ទស្សនា​ការសម្តែង​អបអរ​បុណ្យ​ណូអែល​ដោយ​សេរី​នៅ​សាល​មហោស្រព​NABA​នៅ​ណាហ្គា​ទី​២​ចាប់ពី​ម៉ោង​៨​យប់​ពី​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍​ដល់​អាទិត្យ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១​ធ្នូ​តទៅ​។​វា​ជាការ​សម្តែង​លំដាប់​ពិភពលោក​រយៈពេល​៤៥​នាទី​នៅក្នុង​សាល​មហោស្រព​បច្ចេកវិទ្យា​វីដេអូ​mapping​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​ផ្តល់ជូន​ដោយ​សិល្បករ​-​សិល្បការិនី​អន្តរជាតិ និង​ស័ក្តិសម​បំផុត​សម្រាប់​ទាំង​កុមារ និង​មនុស្សពេញវ័យ ។

​សំបុត្រ​ផ្តល់ជូន​ឥតគិតថ្លៃ​នៅ​ណាហ្គា​វើ​លដ៍ ។ ពុក​ម៉ែ​បងប្អូន​អាចម​កនៅ​ម៉ោង ៧:៣០​យប់ និង​ថតរូប​ជាមួយ​តា​ណូអែល​នៅមុន​ការសម្តែង​និង​លេង​ជាមួយ​ព្រិល​នៅ​ច្រកចូល​បន្ទាប់ពី​ទស្សនាការ​សម្តែង​ផងដែរ​។​សូម​នាំ​ក្រុមគ្រួសារ​និង​មិត្ត​ភ័ក្តិ​មក​ភ្លក្ស​ម្ហូប​កំពូល​រសជាតិ​ដូចជា​មាន់​ទួ​គី​ញាត់​គ្រាប់​កៅឡាក់​ឬ​នំ​ផ្លែឈើ​ណូអែល​ចំហុយ​ដែលមាន​ដាក់លក់​នៅ​ភោជនីយដ្ឋាន​អ៊ីតាលី​ប្រណីត​BistroRomano​ពីថ្ងៃ​ទី​១៧​ដល់​២៥​ធ្នូ​។​ជម្រើស​មួយទៀត​ពុក​ម៉ែ​បងប្អូន​អាចមក​ពិសា​អាហារ​ឈុត​ពិសេស​ពេល​ល្ងាច ៤ មុខ​នៅ​ថ្ងៃទី ២៤ ធ្នូ និង ៣១ ធ្នូ នៅ​ភោជនីយដ្ឋាន​ប្រណីត​បារាំង Le Gourmet ក៏បាន​។

​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាហារ​ប៊ុ​ហ្វេ ណាហ្គា​វើ​លដ៍​មាន​ផ្តល់ជូន​ម្ហូប​ពិសេស​បន្ថែម​នៅ​ថ្ងៃទី ២៤២៥​និង​៣១​ធ្នូ​នៅ​ភោជនីយដ្ឋាន​ប្រណីត​2Pangea​ដែលជា​ភោជនីយដ្ឋាន​ឈ្នះ​ពានរង្វាន់​លំដាប់​ពិភពលោក​ឆ្នាំ ២០១៨ ដែល ២​នាក់​ចំណាយ​៣៩​ដុល្លារ​ប៉ុណ្ណោះ​។​ដើម្បី​ទាក់ចិត្ត​អ្នកជា​ទីស្រឡាញ់​របស់​អ្នក អ្នក​ក៏​អាច​កក់​អាហារ​ពេល​ល្ងាច​ពិសេស​នៅ​ល្ងាច​ឆ្លង​ឆ្នាំ​ផងដែរ​នៅ​ភោជនីយដ្ឋាន​ប្រណីត​ចិន Hall of Golden Chimes ខណៈ​អ្នក​អាច​ទស្សនា​ទេសភាព​ដ៏​ស្រស់ស្អាត​នៃ​ការបាញ់​កាំជ្រួច​ផងដែរ ។

​ដើម្បី​ចូលរួម​ស្វាគមន៍​ឆ្នាំ​ថ្មី​ដែលជា​ឆ្នាំ​មហា​មង្គល​សូម​អញ្ជើញ​ចូលរួម​កម្សាន្ត​នៅក្នុង​មហា​ព្រឹត្តិការណ៍​តន្ត្រី​ឆ្លង​ឆ្នាំ​ដ៏​កក្រើក​នៅ​សួនច្បារ​សម្តេច​ហ៊ុនសែន​នៅមុខ​ណាហ្គា​វើ​ល​ដ៍ដែល​ចូលរួម​សម្តែង​ដោយ​កំពូល​តារាចម្រៀង​ជួរមុខ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​និង​អន្តរជាតិ​ជាច្រើនរូប​ចាប់ពី​ម៉ោង​១០​យប់​នៅ​ថ្ងៃទី​៣១​ធ្នូ​!​ទស្សនា​ដោយ​សេរី​!​ចូលរួម​រាប់​ថយក្រោយ និង​ស្វាគមន៍​ឆ្នាំ​ថ្មី​នៅ​ណាហ្គា​វើ​លដ៍​៕S/

​ចំណងជើង​រូបថត​៖​ក្នុងឱកាស​បុណ្យ​ណូអែល និង​ចូលឆ្នាំ​សាកល​ខាងមុខនេះ រាល់​ការ​ប្រារព្ធ​កម្មវិធី នៅ​ណាហ្គា​វើ​លដ៍ នឹង​ទទួលបាន​នូវ​ការ​បញ្ចុះតម្លៃ​សន្ធឹកសន្ធាប់ និង​ទស្សនា​ការសម្តែង​លំដាប់​ពិភពលោក​ដោយផ្ទាល់​ដោយ​សេរី​

ទីតាំងផ្សាយពាណិជ្ជកម្ម