​មន្ត្រី​កាំកុងត្រូល​ពិនិត្យ​ធ្វើតេស្ត​ផលិតផល​បន្លែ​ផ្លែឈើ​នាំចូល​ពី​ប្រទេស​ថៃ​

1146
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈម​ន្ត្រី​ជំនាញ​កាំកុងត្រូល​បាន​ត្រួតពិនិត្យ​ធ្វើតេស្ត​នៅ​មន្ទីរពិសោធន៍​ខ្នាតតូច​របស់​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​លើ​ផលិតផល​បន្លែ​ផ្លែឈើ​នាំចូល​ពី​ប្រទេស​ថៃ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត និង ដែល​តាំង​លក់​នៅលើ​ទីផ្សារ​ក្នុង​ក្រុង​ប៉ោយប៉ែត​។​

​លោក​សាន​វិជ្ជា​សា​រ៉ាវុធ​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ឱ្យដឹង​កាលពី​ថ្ងៃទី​៣០​ខែវិច្ឆិកា​ថាៈ​លោក​បានឱ្យ​លោក​ឈុន​ឃាង​អនុប្រធាន​សាខា​ទ​ទទួលបន្ទុក​ផ្នែក​នេះ​នាំ​មន្ត្រី​ជំនាញ​នៃ​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​ចុះ​ត្រួតពិនិត្យ​គុណភាព​សុវត្ថិភាព​ផលិតផល​ម្ហូបអាហារ​និង​បាន​រិត​បន្តឹង​ការ​នាំចូល​បន្លែ​ផ្លែឈើ​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​និង​ការដាក់​តាំង​លក់​លើ​ផ្សារ​ក្នុង​ក្រុង​ប៉ោយប៉ែត​មាន​ចំនួន​២១​មុខ ។​

​រួមមានៈ​ត្រសក់ស្រូវ​,​ដំឡូងបារាំង​,​ស្ពៃ​ខ្មៅ​,​ស្ពៃក្តោប​ពណ៌​ស្វាយ​,​ស្ពៃ​ក្រ​ញ៉ា​ញ់​,​ពោធ​បារាំង​,​ផ្លែ​ទម្លាប់​,​ក្រូចឃ្វិច​,​ស្លឹក​ខ្ទឹម​,​ផ្កា​និង​ដើម​ខាត់ណា​,​ស្ពៃក្តោប​,​ម្ទេសផ្លោក​,​ផ្លែស្វាយ​,​ផ្លែ​ប៉ោម​,​ផ្លែ​មៀន​និង​អំពិល​ផ្អែម​។​ល​។​ក្នុងនោះ​បន្លែ​ផ្លែឈើ​១៥​មុខ​នាំ​ពី​ប្រទេស​ថៃ​និង​បន្លែ​ផ្លែឈើ​៦​មុខ​ផលិត​នៅក្នុង​ស្រុក​។​

​មន្ត្រី​បាន​យក​សំណាក់​វិភាគ​ទៅធ្វើ​តេ​ស្ថ​នៅក្នុង​មន្ទីរពិសោធន៍​ខ្នាតតូច​ដើម្បី​ឆែក​ពិនិត្យ​វិភាគ​រក​កាកសំណល់​ថ្នាំពុល​កសិកម្ម​និង​សារធាតុ​គីមី​ហាមឃាត់​ក្នុង​បន្លែ​ផ្លែឈើ​ទាំងនោះ​ហើយ​មាន​វិធានការ​ទប់ស្កាត់​នៃ​ការ​នាំចូល​ផលិតផល ម្ហូបអាហារ គ្មាន​សុវត្ថិភាព​។​ការត្រួតពិនិត្យ​។​

មន្ត្រី​កាំកុងត្រូល​នៅ​មន្ទីរពិសោធន៍​បា់ន​រកឃើញ​ក្នុង​ស្លឹក​ខ្ទឹម​១​ប្រភេទ​មាន​ផ្ទុក​កាកសំណល់​ថ្នាំពុល​ក​សិ​ម្ម​ដែល​បង្ក​គ្រោះថ្នាក់​សុខភាព​អ្នកទទួល​ទាន​ផលិត​នៅក្នុង​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​។​ក្នុងចំណោម​បន្លែ​ផ្លែឈើ​២១​មុខ​នោះ​គឺ​មានតែ​ស្លឹក​ខ្ទឹម​១​មុខ​គ្មាន​សុវត្ថិភាព ព្រោះ​មាននៅ​សល់​ជាតិគីមី​ពុល ។​

លោក សាន វិជ្ជា​សា​រ៉ាវុធ​ប្រាប់​ឱ្យដឹងទៀតថា​: ចំពោះ​ផ្លូវច្បាប់​អ្នករកស៊ី​និង​អ្នក​ផលិត​ផលិតផល​ម្ហូប អាហារ​មាន​ចេតនា​ដាក់​សារធាតុ​គីមី​បង្ក​ឱ្យ​គ្រោះថ្នាក់​សុខភាព​អ្នក​ទទួលទាន​នៅក្នុង​ការប្រព្រឹត្ត​បទល្មើស​នៃ​ការបង្ក្រាប​និង​ការ​ក្លែងបន្លំ អនុវត្តតាម​ច្បាប់​ពិន័យ​ប្រាក់​ពី​៥​លាន​រៀល ទៅ​១០​លាន​រៀល និង​ជាប់ទោស​ពី​១​ខែ​ទៅ​១​ឆ្នាំ​។​

​សូម​រំលឹកថា​សារធាតុ​កាកសំណល់​ថ្នាំពុល​កសិកម្ម​នៅក្នុង​បន្លែ​ផ្លែឈើ​វា​មាន​ផលប៉ះពាល់​ដោយ​ប្រយោល​ចំពោះ​អ្នក​ទទួលទាន​និង​កសិករ​ដាំ​ដុះ​ដោយ​បង្ក​ឱ្យ​ពុល​វិលមុខ​ធី​ង​ធោ​ង​,​ក្អួតចង្អោរ​,​ខូច​ក្រពះ​តម្រងនោម​ជាដើម​៕S/

រូបថត : លោក សាន វិជ្ជា​សា​រ៉ាវុធ លោក​ឈុន ឃាង​និង​មន្ត្រី​កាំកុងត្រូល​ពិនិត្យ ឆែក​ទំនិញ​បន្លែ​ផ្លែឈើ​នាំចូល​ពី​ថៃ​តាម​ច្រក​ប៉ោយប៉ែត​និង​លក់​ក្នុងស្រុក​រួច​នាំ​សំណាក​គំរូ​ទៅធ្វើ​តេស្ត​នៅ​ម​ន្ទិ​រ​ពិសោធ​ខ្នាតតូច​របស់​សាខា​(​រូប​:​ភ្នំ​ស្វាយ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម